រដ្ឋមន្ត្រីហិរញ្ញវត្ថុក្រុមប្រទេសG7

រដ្ឋមន្ត្រីហិរញ្ញវត្ថុក្រុមប្រទេសG7 នឹងពិភាក្សាគ្នាអំពីបញ្ហាធនាគារ បញ្ហាអ៊ុយក្រែន និងការប្រឈមថ្មីៗ


ប្រធានស្ថាប័នហិរញ្ញវត្ថុមកពីក្រុមប្រទេសឧស្សាហកម្មជឿនលឿនទាំង៧ (G7) ជួបប្រជុំគ្នានៅថ្ងៃព្រហស្បតិ៍នេះសម្រាប់កិច្ចពិភាក្សារយៈពេល៣ថ្ងៃនៅខេត្តនីហ្កាតា (Niigata) ភាគកណ្តាលប្រទេសជប៉ុន ខណៈដែលពួកគេមានបំណងជំរុញទំនុកចិត្តលើវិស័យធនាគារ សម្របសម្រួលឱ្យកាន់តែជិតស្និទ្ធដើម្បីបញ្ចប់ការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន និងដោះស្រាយហានិភ័យចំពោះខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានក្យូដូ។
រដ្ឋមន្ត្រីហិរញ្ញវត្ថុក្រុមប្រទេសG7 នឹងពិភាក្សាគ្នាអំពីបញ្ហាធនាគារ បញ្ហាអ៊ុយក្រែន និងការប្រឈមថ្មីៗ

ការប្រជុំគ្នារបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុនិងទេសាភិបាលធនាគារកណ្តាលនៃប្រទេសឧស្សាហកម្មជឿនលឿនទាំង ៧ នៅប្រទេសជប៉ុន បានកើតឡើងអំឡុងពេលមិនទៀងនៃដំណើរសេដ្ឋកិច្ចពិភពលោក។ ការដួលរលំជាបន្តបន្ទាប់នៃធនាគារថ្នាក់តំបន់របស់សហរដ្ឋអាមេរិក បានបង្កើនការរង្គោះរង្គើទីផ្សារកាន់តែខ្លាំង ដោយសារការរឹតបន្តឹងវិធានការរូបិយវត្ថុដោយធនាគារកណ្តាលសំខាន់ៗ និងបានបង្កើតការព្រួយបារម្ភអំពីឱនភាពសេដ្ឋកិច្ច។

ប្រទេសជប៉ុនដែលកាន់តំណែងជាប្រធានឆ្លាស់វេននៃកិច្ចប្រជុំកំពូលក្រុមប្រទេសជី៧ (G-7) នៅឆ្នាំនេះ សង្ឃឹមថា ប្រទេសទាំងនេះនឹងបង្ហាញឱ្យឃើញនូវរណសិរ្សរួមមួយក្នុងការប្រឈមមុខនឹងហានិភ័យទាំងឡាយដែលបង្កឡើងដោយប្រទេសរុស្ស៊ីនិងប្រទេសចិន។

អ្វីដែលគួរឱ្យចម្លែកនិងកម្រទៀតនោះគឺថា ប្រទេសក្រៅក្រុមជី៧មួយចំនួន ដូចជាប្រេស៊ីល ឥណ្ឌា ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង សិង្ហបុរី និងកូម៉ូរ៉ូ ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងផ្នែកនៃកិច្ចប្រជុំជី៧នេះដែរ ដើម្បីពិភាក្សាអំពីបញ្ហាប្រឈមជាសកល រួមទាំងបញ្ហាបំណុលដែលប៉ះពាល់ដល់ប្រទេសចំណូលទាបនិងប្រទេសចំណូលមធ្យម។

លោក សឺហ្គី ម៉ាឆេនកូ (Sergii Marchenko) រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអ៊ុយក្រែន ត្រូវបានគេអញ្ជើញឱ្យចូលរួមក្នុងសម័យប្រជុំនេះ តាមរយៈវីដេអូពីចម្ងាយ ដើម្បីបង្ហាញពីការគាំទ្រ«មិនងាករេ»របស់ក្រុមប្រទេសជី៧ ចំពោះប្រទេសអ៊ុយក្រែនផងដែរ។

ប្រធានបទសំខាន់មួយទៀតដែលក្រុមជី៧លើកមកពិភាក្សាគឺការធ្វើឱ្យប្រព័ន្ធផ្គត់ផ្គង់សកលនៃផលិតផលសំខាន់ៗដូចជាគ្រឿងចម្លងអគ្គិសនីល្អិតៗទំនើបៗជាដើម អាចធន់នឹងហានិភ័យនាពេលអនាគត ទន្ទឹមនឹងការកសាងឱកាសឆ្ពោះទៅរកការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ដើម្បីដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុដោយប្រើបច្ចេកវិទ្យាបៃតង។

ប្រធានស្ថាប័នហិរញ្ញវត្ថុរបស់ក្រុមប្រទេសជី៧ក៏ត្រូវពិភាក្សាអំពីមធ្យោបាយដើម្បីធានាស្ថិរភាពហិរញ្ញវត្ថុដែរ បន្ទាប់ពីមានការដួលរលំធនាគារជាច្រើននៅសហរដ្ឋអាមេរិកដែលបានធ្វើឱ្យទីផ្សារហិរញ្ញវត្ថុរង្គោះរង្គើកាន់តែខ្លាំងឡើង៕




អត្ថបទបន្ទាប់


ក្រុមប្រឹក្សាធុរកិច្ចអាស៊ានថា អាស៊ីអាគ្នេយ៍នឹងក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសកលនៅឆ្នាំ ២០៤៥

ខណៈដែលមេដឹកនាំអាស៊ាននិងទីម័រខាងកើតកំពុងប្រជុំកំពូលនៅទីក្រុង ឡាប៊ួន បាចូ ប្រទេសឥណ្ឌូនេស៊ី លោក អាជេត រ៉ាសជីត ប្រធានក្រុមប្រឹក្សាធុរកិច្…

មេដឹកនាំអាស៊ានយល់ព្រមសហការគ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណែត

មេដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍បានយល់ព្រមរឹតបន្តឹងការគ្រប់គ្រងព្រំដែននិងការអនុវត្តច្បាប់ ហើយធ្វើឱ្យប្រសើរឡើងនូវការអប់រំសាធារណៈ ដើម្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ