G7 នឹងផ្តល់ជំនួយដល់ប្រទេសកំពុងអភិវឌ្ឍន៍

G7 នឹងផ្តល់ជំនួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ឲ្យឈប់ពឹងផ្អែកលើថាមពលធ្យូងថ្ម


ក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿនទាំង ៧ ឫ ហៅថា G7 នឹងបង្កើតគំនិតផ្ដួចផ្ដើមមួយដើម្បីគាំទ្រប្រទេសកំពុងអភិវឌ្ឍន៍ដែលមានការពឹងផ្អែកខ្លាំងទៅលើថាមពលធ្យូងថ្ម ឲ្យងាកទៅរកការប្រើប្រាស់ថាមពលកកើតឡើងវិញ ដើម្បីកាត់បន្ថយការបំភាយឧស្ម័នកាបូនទៅ បរិយាកាស។ ក្នុងនោះដែរ ប្រទេសអាស៊ានចំនួន២ រួមមានឥណ្ឌូនេស៊ី និងវៀតណាម ក៏ស្ថិតនៅក្នុងការទទួលបានជំនួយជំហានដំបូងពីគំនិតផ្ដួចផ្ដើមនេះផងដែរ។ បើតាមការចុះផ្សាយសារព័ត៌មានជប៉ុន Nikkei។
ក្រុមប្រទេស G7 ព្រួយបារម្ភអំពីគោលនយោបាយសេដ្ឋកិច្ច បែបបង្ខិតបង្ខំរបស់ចិន

ក្រុម​ប្រទេស G7 នឹង​ផ្តល់​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ និង បច្ចេកទេស ដើម្បី​ជួយ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ផ្លាស់​ប្តូរ​ការ​ផលិត​ថាមពល​ធ្យូងថ្ម ទៅ​ជា​ថាមពល​កកើត​ឡើង​វិញ ខណៈ​ជំហាន​ដំបូង​ជំនួយ​នឹង​ត្រូវ​ផ្តល់​ដល់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី វៀតណាម ឥណ្ឌា និង សេ​ណេ​ហ្គា​ល់​។ ក្នុង​នោះ គំនិត​ផ្តួចផ្តើម​នៃ​ជំនួយ​នឹង​បញ្ចូល​ទៅ​ក្នុង​គម្រោង​មូលនិធិ និង ហិរញ្ញប្បទាន​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី សម្រាប់​ការ​អនុវត្ត​ដំបូង​នៃ​ការ​ទាញ​យក​ថាមពល​កកើត​ឡើង​វិញ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​។

គួរ​កត់​សម្គាល់ថា ប្រទេស​កំពុង​អភិវឌ្ឍន៍ និង​កំពុង​រីក​ចម្រើន ដែល​មាន​តម្រូវការ​អគ្គិសនី​កើនឡើង​មានការ​ពឹងផ្អែក​ជា​ខ្លាំង​ទៅ​លើ​ថាមពល​ធ្យូងថ្ម ដែល​បាន​បញ្ចេញ​ឧស្ម័ន​កាបូន​ជា​ច្រើន​ទៅ​កាន់​បរិយាកាស ខណៈ​កត្តា​ទាំង​អស់នេះ បាន​ធ្វើ​ឲ្យ​មានការ​ព្រួយ​បារ​ម្ម​ណ៍​ពី​ការ​បម្រែបម្រួល​អាកាសធាតុ​យ៉ាងធ្ងន់ធ្ងរ​នៅ​ពេល​អនាគត​ផង​ដែរ​។ ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន​បាន​បង្កើត កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ក្នុង​ការ​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ និង បច្ចេកទេស​ផ្សេង​ៗ ទៅ​ដល់​ប្រទេស​ទាំង​កំពុង​អភិវឌ្ឍ​ទាំងនេះ សម្រាប់​ការ​ផលិត​ថាមពល​កកើត​ឡើង​វិញ ដើម្បី​ជា​ផ្នែក​មួយ​ក្នុង​ការ​កាត់​បន្ថយ​ការ​បំពុលបរិយាកាស​។

យ៉ាងណាមិញ ប្រទេស​ជប៉ុន គឺជា​ប្រទេស​មួយ​ស្ថិត​ក្នុង​សមាជិក G7 តែ​មួយ​គត់ ដែល​មិន​បាន​ប្រកាស​ពី​ចេតនា​លុប​បំបាត់​ការ​ពឹងផ្អែក​ថាមពល​ធ្យូងថ្ម ខណៈ​ដែល​អឺរ៉ុប និង សហរដ្ឋអាមេរិក​បាន​អំពាវនាវ​ឱ្យ​បញ្ចប់​ការ​ប្រើប្រាស់​ធ្យូងថ្ម​យ៉ាង​ឆាប់រហ័ស​។

ទោះជា​យ៉ាងណា ប្រទេស​ជប៉ុន និង អា​មេ​រិ​ក​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ក្លាយជា​អ្នក​ផ្ដល់​ជំនួយ​សំខាន់​ដល់​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ដោយ​មាន​សមាជិក G7 ផ្សេង​ទៀត និង សហភាព​អឺរ៉ុប​ធ្វើ​ជា​ដៃគូ​។​ទន្ទឹម​គ្នា​នោះ ចក្រភព​អង់គ្លេស និង សហភាព​អឺរ៉ុប នឹង​ក្លាយជា​អ្នក​រួមចំណែក​ដ៏​សំខាន់​សម្រាប់​ផ្ដល់​ជំនួយ​ដល់​វៀតណាម ខណៈ​សហរដ្ឋអាមេរិក និង អា​ល្លឺ​ម៉​ង់​វិញ​នឹង​ផ្តល់​ជំនួយ​សម្រាប់​ឥណ្ឌា ។

គណៈ​ក​ម្មា​អឺរ៉ុប ក៏​មាន​ផែនការ​ដាក់​ពន្ធ​លើ​កាបូន​នាំ​ចូល​ឆ្លង​ប្រទេស​ផង​ដែរ ក្រោម​ច្បាប់​ពន្ធ​ផ្នែក​បរិស្ថាន​។ ប៉ុន្ដែ ប្រទេស​កំពុង​អភិវឌ្ឍ​នៅ​តែ​បន្ដ​ពឹងផ្អែក​ខ្លាំង​លើ​ប្រេងឥន្ធនៈ​ហ្វី​ស៊ី​ល ហើយ​ពួក​គេ​ក៏​បាន​ជំទាស់​យ៉ាង​ខ្លាំង​ចំពោះ​ផែនការ​នេះ ដោយ​លើក​ហេតុផល​ថា វា​ជា​ការ​រារាំង​ពាណិជ្ជកម្ម​សេរី​។ ដូច្នេះ​ហើយ ការ​ជួយ​គាំទ្រ​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដើម្បី​ឈាន​ទៅ​ក្លាយជា​ប្រទេស​មានការ​អភិវឌ្ឍ​ដោយ​គ្មាន​ប្រើប្រាស់​ធ្យូងថ្ម គឺជា​គោលបំណង​របស់​ក្រុម​ប្រទេស​ជឿនលឿន ដើម្បី​ដោះស្រាយ​បញ្ហា​សាយភាយ​កាបូន និង​កុំ​ឲ្យ​មានការ​រិះគន់​ពី​ក្រុម​ប្រទេស​កំពុង​អភិវឌ្ឍន៍​ផង​ដែរ​។

គួរ​ជម្រាប​ថា នៅ​ក្នុង​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​ស្តី​ពី​បម្រែបម្រួល​អាកាស បាន​កំណត់​គោលដៅ​កំណត់​ការ​កើនឡើង​នៃ​សីតុណ្ហភាព​សកល​មិន​ឲ្យ​លើស​ពី ១,៥ អង្សារ​សេ​នោះ​ទេ​។ ដើម្បី​សម្រេច​បាន​នូវ​ចំណុច​នេះ អង្គការសហប្រជាជាតិ​អះអាង​ថា ការ​បញ្ចេញ​កាបូនឌីអុកស៊ីត​ត្រូវ​តែ​មានការ​កាត់​បន្ថយ​ឲ្យ​បាន ៤៥% ចាប់ពី​ឆ្នាំ ២០១០ ដល់​ឆ្នាំ ២០៣០​។

អត្ថបទ៖ វ៉ាន់ ស្រីរ័ត្ន

None



អត្ថបទបន្ទាប់


មជ្ឈមណ្ឌលទិន្នន័យតម្លៃ១លានដុល្លារ របស់ក្រសួងឧស្សាហកម្មត្រូវបានដាក់ឲ្យដំណើរការ

មជ្ឈមណ្ឌលទិន្នន័យ ដែលក្រសួងបានវិនិយោគដោយប្រើប្រាស់ថវិកាផ្ទាល់ប្រហែល ១លានដុល្លារអាមេរិក ត្រូវបានក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងន…

ថៃនាំចេញទុរេនជាលើកដំបូងទៅកាន់ខេត្តក្វាងស៊ីប្រទេសចិនតាមជើងយន្ដហោះ

ការនាំចេញផ្លែធុរេនជាលើកដំបូងតាមផ្លូវអាកាសពីប្រទេសថៃ បានទៅដល់អាកាសយានដ្ឋានអន្តរជាតិណាននីង វូស៊ូ ក្នុងខេត្តក្វាងស៊ី ប្រទេសចិនហើយ បន្ទាប់…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ