មជ្ឈមណ្ឌលទិន្នន័យ

មជ្ឈមណ្ឌលទិន្នន័យតម្លៃ១លានដុល្លារ របស់ក្រសួងឧស្សាហកម្មត្រូវបានដាក់ឲ្យដំណើរការ


មជ្ឈមណ្ឌលទិន្នន័យ ដែលក្រសួងបានវិនិយោគដោយប្រើប្រាស់ថវិកាផ្ទាល់ប្រហែល ១លានដុល្លារអាមេរិក ត្រូវបានក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ បានសម្រេចសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយនៅថ្ងៃទី ១៦ ខែឧសភា។
មជ្ឈមណ្ឌលទិន្នន័យ រូបភាព៖ ក្រសួងឧស្សាហកម្ម
ដោយ

ឯកឧត្តម កិត្តិ​សេដ្ឋា​បណ្ឌិត​ទេស​រដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ​បច្ចេកវិទ្យា និង​នវានុវត្តន៍​បាន​អះអាង​ថា មជ្ឈមណ្ឌល​ទិន្នន័យ​នេះ មាន​សារៈសំខាន់​ណាស់​សម្រាប់​ផ្ទុក​ទិន្ន័យ​សំខាន់​ៗ​ពី​១០​ឆ្នាំ ២០​ឆ្នាំ​មុន រហូត​ដល់​បច្ចុប្បន្ន និង​អនាគត​ផង​ដែរ​។ បើ​ទោះបី​សមត្ថភាព មជ្ឈមណ្ឌល ទិន្នន័យ អាច​ផ្ទុក​ឯកសារ​ពី​ពេល​មុន និង​ទៅ​មុខ​ទៀត​បាន​រយៈពេល​៣​ឆ្នាំ​ក៏​ដោយ តែ​វា​គេ​ក៏​អាច​ពង្រីក​សមត្ថភាព​របស់​វា​ជា​បន្តបន្ទាប់​ទៀត​ផង​ដែរ​។

ឯកឧត្តម ចម ប្រសិទ្ធ បាន​ណែនាំ​ដល់​អគ្គនាយកដ្ឋាន​កិច្ចការ​ទូទៅ ធ្វើការ​សិក្សា​និង​រៀបចំ​គម្រោង​ដើម្បី​បង្កើត​មជ្ឈមណ្ឌល​ទិន្នន័យ (Data Center) ប្រកបដោយ​ភាព​មត់​ចត់​មួយ​សម្រាប់​រក្សា និង​គ្រប់គ្រង​នូវ​ទិន្នន័យ​ព័ត៌មាន​ទាំងឡាយ​របស់​ក្រសួង​សម្រាប់​រយៈពេល​ខ្លី​និង​រយៈពេល​វែង​។ ហើយ​នៅ​ទីបំផុត មជ្ឈមណ្ឌល​ទិន្នន័យ​ថ្មី​មួយ​របស់​ក្រសួង (Data Center)​ត្រូវ​បាន​ដាក់​សម្ពោធ​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ​នៅ ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២២​។

ជាមួយ​គ្នា​នោះ ឯកឧត្ដម​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេស​រដ្ឋមន្ត្រី ចម ប្រសិទ្ធ មាន​ប្រសាសន៍​ថា មជ្ឈមណ្ឌល​ទិន្នន័យ​នេះ មាន​សារៈសំខាន់​ណាស់​សម្រាប់​ផ្ទុក​ទិន្ន័យ​សំខាន់​ៗ​ពី​១០​ឆ្នាំ ២០​ឆ្នាំ​មុន រហូត​ដល់​បច្ចុប្បន្ន និង​អនាគត​ផង​ដែរ​។ បើ​ទោះបី​សមត្ថភាព មជ្ឈមណ្ឌល ទិន្នន័យ អាច​ផ្ទុក​ឯកសារ​ពី​ពេល​មុន និង​ទៅ​មុខ​ទៀត​បាន​រយៈពេល​៣​ឆ្នាំ​ក៏​ដោយ តែ​អាច​ពង្រីក​សមត្ថភាព​របស់​វា​ជា​បន្តបន្ទាប់​ទៀត​តាម​ធនធាន​ដែល​មាន​។

ឯកឧត្ដម កិត្តិ​សេដ្ឋា​បណ្ឌិត​ទេស​រដ្ឋមន្ត្រី បាន​បន្ថែម​ថា ក្នុង​យុគសម័យ​នៃ​ការ​រីក​ចម្រើន​ផ្នែក​វិទ្យា​សស្ត្រ​បច្ចេកវិទ្យា និង​នវានុវត្តន៍​ការ​រក្សា​ផ្ទុក​ទិន្នន័យ​ផ្សេង​ៗ​កាន់តែ​មាន​សារៈសំខាន់​ពីព្រោះ​ជាទី​តាំង​ប្រមូលផ្តុំ​ឯកសារ​ងាយស្រួល​ស្វែងរក​សម្រាប់​តម្រូវការ​សិក្សា​ស្រាវជ្រាវ​រៀនសូត្រ ហើយ​ក៏​ជា​មជ្ឈមណ្ឌល រក្សា​សុ​វត្ថ​ភាព​ទិន្នន័យ​របស់​យើង​បានជា​សង្ងាត់ និង​យូរអង្វែង​ផង​ដែរ​។

ឯកឧត្តម សឺ​ន សូ​ថា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​ជា​អគ្គនាយក​កិច្ចការ​ទូទៅ​នៃ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បាន​បញ្ជាក់​ថា សមត្ថភាព​របស់​មជ្ឈមណ្ឌល​ទិន្នន័យ​នា​ពេល​បច្ចុប្បន្ន​អាច​ធានា និង​ឆ្លើយ​តប​នឹ​តម្រូវការ​របស់​ក្រសួង​បាន​យ៉ាង​ហោច ៣​ឆ្នាំទៅ​មុខ​ទៀត​។ មជ្ឈមណ្ឌល​ទិន្នន័យ​នេះ​ត្រូវ​បាន​រៀបចំ​ជា​ពីរ​ផ្នែក គឺ​ទី​១.​បរិក្ខា​គាំទ្រ​មជ្ឈមណ្ឌល​ទិន្នន័យ ៖ ផ្នែក​នេះ​ត្រូវ​បាន​រចនា និង​រៀបចំ​ឡើង​ដើម្បី​ធានា​ដំណើរការ​ប្រកបដោយ​ប្រសិទ្ធ​សុពលភាព និង​សុ​វត្ថ​ភាព​របស់​ឧបករណ៍​។ និង​ទី​២.​ផ្នែក​ឧបករណ៍​ព័ត៌មានវិទ្យា​៖ ផ្នែក​នេះ​មាន​ឧបករណ៍​បច្ចេកវិទ្យា ព័ត៌មាន ដែល​មាន​លក្ខណៈ​បច្ចេកវិទ្យា​ចុង​ក្រោយ និង​កម្មវិធី​សម្រាប់​ត្រួតពិនិត្យ​ប្រតិបត្តិការ​របស់​ឧបករណ៍​ទាំងនេះ និង​ការ​រក្សា​ទុក​ទិន្នន័យ​ដើម្បី​ធានា​ឲ្យ​បាន​នូវ ប្រសិទ្ធភាព និង​នរ​ន្ត​រ​ភាព​នៃ​ការ​ផ្តល់​សេវា​ឌី​ជី​ថ​ល​ជូន​សាធារណៈជន​៕

អត្ថបទ៖ សោម ស្រីពេជ្រ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សេដ្ឋកិច្ចចិនថមថយចុះខ្លាំងកាលពីខែមេសា ប៉ុន្ដែរដ្ឋាភិបាលរំពឹងថា កំណើននឹងស្ទុះងើបឡើងវិញនៅខែឧសភានេះ

ព័ត៌មាន
សកម្មភាពសេដ្ឋកិច្ចរបស់ប្រទេសចិនបានថមថយចុះខ្លាំងកាលពីខែមេសាកន្លងទៅនេះ ខណៈដែលការពង្រីកវិធានការបិទខ្ទប់ទីក្រុងសំខាន់ៗ ដើម្បីទប់ស្កាត់ការរា…

G7 នឹងផ្តល់ជំនួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ឲ្យឈប់ពឹងផ្អែកលើថាមពលធ្យូងថ្ម

ព័ត៌មាន
ក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿនទាំង ៧ ឫ ហៅថា G7 នឹងបង្កើតគំនិតផ្ដួចផ្ដើមមួយដើម្បីគាំទ្រប្រទេសកំពុងអភិវឌ្ឍន៍ដែលមានការពឹងផ្អែកខ្លាំងទៅលើថាមពលធ្យ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ