កិច្ចប្រជុំរដ្ឋមន្ត្រីG7

ក្រុមប្រទេស G7 ព្រួយបារម្ភអំពីគោលនយោបាយសេដ្ឋកិច្ច បែបបង្ខិតបង្ខំរបស់ចិន


រដ្ឋមន្ត្រីមកពីក្រុមប្រទេសអ្នកមានសេដ្ឋកិច្ចអភិវឌ្ឍធំៗទាំង៧ ឬហៅកាត់ថា G7 នៅថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ បានបង្ហាញក្តីព្រួយបារម្ភដូចៗគ្នា អំពីគោលនយោបាយសេដ្ឋកិច្ច បែបបង្ខិតបង្ខំ និងគំរាមកំហែងរបស់ប្រទេសចិន។ ក្រុមប្រទេស G7 ចាត់ទុក គោលនយោបាយសេដ្ឋកិច្ចរបស់ចិន ជាការគំរាមកំហែង និងបង្ខិតបង្ខំ ដោយលើកយក បញ្ហាអន្ទាក់បំណុលសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ យកមកប្រៀបធៀប។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។
ក្រុមប្រទេស G7 ព្រួយបារម្ភអំពីគោលនយោបាយសេដ្ឋកិច្ច បែបបង្ខិតបង្ខំរបស់ចិន
ដោយ

នៅក្រោយកិច្ចប្រជុំ រដ្ឋមន្ត្រីG7បានចេញសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នា ប៉ុន្តែហាក់សម្តែងការព្រួយបារម្ភរួមមួយ នោះគឺបារម្ភពីឥទ្ធិពលចិន។ ជាមួយគ្នានេះ ប្រទេសទាំង៧បានបញ្ជាក់ជាថ្មីថា ពួកគេនឹងនៅតែចែករំលែកផលប្រយោជន៍រួមគ្នា ក្នុងការថែរក្សាតំបន់ឥណ្ឌូប៉ាស៊ីហ្វិកឲ្យនៅសេរី និងបើកចំហ និងដើម្បីប្រឆាំងនឹងការប៉ុនប៉ងរបស់ចិនក្នុងការកែប្រែស្ថានភាពក្នុងតំបន់មួយនេះ ជាមួយនឹងការប្រើប្រាស់ឥទ្ធិពលយោធា និងសេដ្ឋកិច្ចជាដើម។

រដ្ឋមន្ត្រីការបរទេសជប៉ុន លោក យូស៊ីម៉ាសា ហាយ៉ាស៊ី តាមរយៈសេចក្តីថ្លែងការដែលចេញដោយក្រសួងការបរទេសជប៉ុន បានគូសបញ្ជាក់ថា តំបន់អាស៊ានគឺជាតំបន់គន្លឹះ ឈានទៅសម្រេចឲ្យបានសេរីភាព និងភាពបើកចំហក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

នេះគឺជាលើកទីមួយហើយដែលក្រុមប្រទេសG7បានបើកកិច្ចប្រជុំ ដោយបានអញ្ជើញសមាជិកនៃប្រទេសតំបន់អាស៊ានឲ្យមកចូលរួមដែរ។ ប៉ុន្តែក្នុងចំណោមសមាជិកអាស៊ានទាំង១០ មីយ៉ាន់ម៉ាមិនត្រូវបានគេអញ្ជើញឲ្យចូលរួមទេ ខណៈហ្វីលីពីន និងប្រ៊ុយណេបានទៅចូលរួមដោយផ្ទាល់ រីឯប្រទេស៧ទៀតរួមទាំងកម្ពុជាផងដែរ បានចូលរួមតាមរយៈអនឡាញប៉ុណ្ណោះ ដោយសារព្រួយបារម្ភសុវត្ថិភាពពីការរីករាលដាលនូវមេរោគកូវីដ១៩អូមីក្រុង។

គួរកត់សម្គាល់ថា ក្រៅតែពីបញ្ហាឥទ្ធិពលចិននៅក្នុងតំបន់ បញ្ហាជាច្រើនផ្សេងទៀតក៏ត្រូវបានរដ្ឋមន្ត្រីនៃក្រុងប្រទេស G7 លើកយកមកពិភាក្សាគ្នាដែរ ក្នុងនោះរួមមានបញ្ហានៅហុងកុង និងតំបន់ស៊ីនជាំង ដែលចិនត្រូវបានគេចោទប្រកាន់ថា កំពុងរំលោទសិទ្ធិមនុស្ស។ ដោយឡែកភាពតានតឹងនៅតំបន់ច្រកសមុទ្រតៃវ៉ាន់ ក៏ត្រូវបានគេលើកមកដាក់លើតុពិភាក្សា ក្នុងកិច្ចប្រជុំ ដែលមានរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី១១ ដល់ ១២ខែធ្នូ នៅក្រុងលីវឺភូល ចក្រភពង់គ្លេសនេះផងដែរ៕
None



អត្ថបទបន្ទាប់


ចំនួនអ្នកឆ្លងកូវីដ១៩នៅអាមេរិកកើនឡើងដល់ ៥០លានករណីហើយ

សហរដ្ឋអាមេរិកក្លាយជាប្រទេសនាំមុខគេ ដែលមានករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩ច្រើនជាងគេនៅទូទាំងពិភពលោក ជាក់ស្ដែង គិតត្រឹមថ្ងៃទី ១២ ធ្នូ ករណ…

កូរ៉េខាងត្បូងត្រៀមលក្ខណៈស្នើសុំចូលរួមជាមួយកិច្ចព្រមព្រៀង CP TPP ក្រោយចិនស្នើចូលរួមដែរ

រដ្ឋមន្ត្រីហិរញ្ញវត្ថុកូរ៉េខាងត្បូង បានបង្ហើបឲ្យដឹងនៅថ្ងៃច័ន្ទទី១៣ខែធ្នូ នេះថា ប្រទេសរបស់ខ្លួនកំពុងរៀបជើងព្រួល ត្រៀមលក្ខណសម្បត្តិ ដើម្បីដាក់ពាក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ