ក្រុមប្រទេស G7

ក្រុមប្រទេស G7 កំពុងរួបរួមគ្នាទាញយករ៉ែកម្រពីកាកសំណល់បច្ចេកវិទ្យាអេឡិចត្រូនិច


ក្រុមប្រទេសសេដ្ឋកិច្ចធំៗទាំង៧ ឬហៅថា G7 កំពុងពង្រឹងកិច្ចសហប្រតិបត្តិការរួបរួមគ្នាដើម្បី ប្រែក្លាយកាកសំណល់អេឡិចត្រូនិចទៅជាប្រភពនៃធនធានរ៉ែ និងលោហៈដ៏កម្រនៅលើផែនដី ដើម្បីកាត់បន្ថយការពឹងផ្អែកនៅលើផលិតផលនាំចូលមកពីប្រទេសចិន។ នេះបើតាមសេចក្ដីរាយការណ៍មួយដោយសារព័ត៌មាន ។
ក្រុមប្រទេស G7 កំពុងរួបរួមគ្នាទាញយករ៉ែកម្រពីកាកសំណល់បច្ចេកវិទ្យាអេឡិចត្រូនិច រូបភាពNikkei
ដោយ

លោក Yasutoshi Nishimura រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុននៅក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោនកាលពីខែមករា បានអំពាវនាវឱ្យមាន "បណ្តាញចង្វាក់ផលិតកម្ម" ថ្មី សម្រាប់ការកែច្នៃលោហៈកម្រជាមួយសហរដ្ឋអាមេរិក និងអឺរ៉ុប។

លោកបានអះអាងថា ប្រទេសជប៉ុនមានបំណងបង្កើតក្រុមការងារមួយ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការលើការទាញយករ៉ែ និង លោហៈកម្រចេញពីកាកសំណល់អេឡិចត្រូនិចនៅពេលខ្លួនធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល G7 នៅខែឧសភា។

មកដល់ពេលនេះក្រុមប្រទេស G7 ត្រូវបានគេដឹងថា មានទុនបម្រុងធម្មជាតិលើវត្ថុធាតុដើមជាលោហៈ និងសារធាតុកម្រសម្រាប់ឧស្សាហកម្មអេឡិចត្រូនិចនៅ មានកម្រិត ហើយប្រទេសជាច្រើនគឺបានពឹងពាក់នៅលើការនាំចូលមកពីចិន។

ដើម្បីកាត់បន្ថយហានិភ័យ ដែលអាចកើតមានចំពោះសន្តិសុខសេដ្ឋកិច្ចរបស់ខ្លួន ក្រុមប្រទេស G-7 កំពុងស្វែងរកការសហការគ្នាលើការប្រមូលកាកសំណល់អេឡិចត្រូនិច ហើយប្រែក្លាយវាទៅជាប្រភពនៃលោហៈកម្រទាំងនេះ។

មកដល់ពេលនេះគេដឹងថា ពលរដ្ឋនៃក្រុមប្រទេស G7 ម្នាក់ ត្រូវបានគេប៉ាន់ប្រមាណថា អាចបន្សល់កាកសំណល់អេឡិចត្រូនិចចំនួនប្រមាណជា ២០ គីឡូក្រាមក្នុងមួយឆ្នាំ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ កិច្ចការនេះក៏មិនមែនរឿងងាយស្រួលឡើយ។ មិនងាយស្រួល ក៏ដោយសារតែវាត្រូវឆ្លងកាត់ជាច្រើនដំណាក់កាល រាប់តាំងពីក្របខណ្ឌសម្រាប់ការផ្ទេរកាកសំណល់ឆ្លងកាត់ព្រំដែនបញ្ហាបទប្បញ្ញត្តិជុំវិញការដាក់កំហិតលើការផ្ទេរកាកសំណល់ជាដើម៕




អត្ថបទបន្ទាប់


របាយការណ៍ចារកម្មចុងក្រោយរបស់អាមេរិករកឃើញថា ក្រុមគាំទ្រអ៊ុយក្រែនជាអ្នកនៅពីក្រោយការបំផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream

ព័ត៌មាន
បញ្ហាបំផ្ទុះបំពង់ប្រេង និងឧស្ម័ន Nord Stream ពីរុស្ស៊ី ទៅអឺរ៉ុប កាលពីឆ្នាំមុននោះ ហាក់មានពន្លឺលេចធ្លាយពីអ្នកនៅពីក្រោយហេតុការណ៍នេះខ្លះៗហើ…

កូរ៉េខាងត្បូង នឹងជជែកជាមួយអាមេរិក ជុំវិញបញ្ហាច្បាប់បន្ទះឈីបដ៏ចម្រូងចម្រាស់

ព័ត៌មាន
រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េខាងត្បូងនឹងជួបជាមួយសមភាគីរបស់ខ្លួននៅក្នុងទីក្រុងវ៉ាស៊ីនតោននៅក្នុងសប្តាហ៍នេះ ដើម្បីបង្ហាញពីការព្រួយបារម្ភរបស់ខ្លួន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ