ការនាំចេញផលិតផលកាត់ដេរ

កម្ពុជានាំចេញផលិតផលកាត់ដេរជាង ៨ពាន់លានដុល្លារ កើន១១% ទោះស្ថិតក្នុងបរិបទកូវីដ-១៩


បើទោះបី វិបត្តិកូវីដ-១៩ បន្តអូសបន្លាយនៅកម្ពុជា និងបានជះឥទ្ធិពលដល់វិស័យនាំចេញមួយចំនួនក៏ដោយចុះ តែសម្រាប់វិស័យកាត់ដេរនៅកម្ពុជា ត្រូវបានអ្នកជំនាញនៅតែមើលឃើញថា នៅតែមានភាពធន់។ ជាក់ស្ដែង នៅរយៈពេល ៩ខែ ក្នុងឆ្នាំ២០២១ កម្ពុជា ទទួលបានចំណូល ជាង ៨ពាន់លានដុល្លារ ពីការនាំចេញផលិតផលកាត់ដេរ ដែលមានការកើនឡើងជាង ១១% បើប្រៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២០។ នេះយោងតាមរបាយការណ៍ដែលបង្ហាញដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី១៤ ខែតុលា។
កម្មការិនី​នៅ​រោងចក្រ​កាត់ដេរ​មួយកន្លែង​នៅ​ក្នុង​ប្រទេស​កម្ពុជា។ រូបភាព៖ betterwork.org
ដោយ

វិបត្តិកូវីដ-១៩ ក៏អាចជាឱកាសមួយដែរសម្រាប់កម្ពុជា ក្នុងការបង្កើនលទ្ធភាពរបស់ខ្លួន នៃការនាំចេញផលិតផលកាត់ដេរ ទៅកាន់ទីផ្សារ ព្រោះតែបណ្ដាប្រទេសក្នុងតំបន់មួយចំនួន ដែលជាអ្នកផ្គត់ផ្គង់ផលិតផលកាត់ដេរ បានជួបបញ្ហាមួយចំនួន ក្នុងខ្សែច្រវ៉ាក់ផលិតកម្មកាត់ដេរ។ ទាក់ទិននឹងស្ថានភាពក្នុងវិស័យកាត់ដេរ នៅកម្ពុជា អំឡុងវិបត្តិកូវីដ-១៩ ឯណេះវិញ ត្រូវបានលោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរ បានបញ្ជាក់ប្រាប់ថា វិស័យនេះ នៅតែមានភាពធន់នៅឡើយ ពិសេសការបញ្ជាទិញពីទីផ្សារ ដែលធ្វើឱ្យដំណើរការនៃការផលិតនៅតែមានសកម្មភាពជាបន្តបន្ទាប់។

វិស័យកាត់ដេរ ត្រូវបានគេចាត់ទុកថា ជាវិស័យចម្បងមួយរបស់កម្ពុជា និងកំពុងក្លាយជាវិស័យមួយ ក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញ ដែលបានរងគ្រោះធ្ងន់ធ្ងរ ដោយសារតែវិបត្តិកូវីដ-១៩ នារយៈពេលជិត ២ឆ្នាំកន្លង មកនេះ។ បើតាមលោក កាំង ម៉ូនីកា ធ្លាប់បានលើកឡើងថា ប្រទេសអាមេរិក ជាទីផ្សារធំ ក្នុងចំណោមបណ្ដាប្រទេសដទៃ ដែលបានបញ្ជាទិញសម្លៀកបំពាក់ របស់កម្ពុជា នារយៈពេលចុងក្រោយនេះ។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជា បានបង្ហាញថា រយៈពេល ៩ខែ ក្នុងឆ្នាំ២០២១ កម្ពុជា ទទួលបានចំណូលជិត ១ពាន់៧រយលានដុល្លារ ដែលមានការធ្លាក់ចុះ ៦,៨% ពីការប្រមូលពន្ធគយ។ ដោយឡែក ចំណូលពីវិស័យកាត់ដេរ ហាក់មានការកើនឡើងទៅវិញ ក្នុងនោះកម្ពុជា ទទួលបានចំណូលពីការនាំចេញផលិផលកាត់ដេរ មានចំនួន ជាង ៨ពាន់លានដុល្លារ ដែលមានការកើនឡើង ចំនួន១១% បើទោះស្ថិតក្នុងវិបត្តិកូវីដ-១៩៕

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារពិភពលោកបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចវៀតណាមឆ្នាំ២០២១កាន់តែទាបជាងឆ្នាំ២០២០

ព័ត៌មាន
គេនៅចាំបានថា កាលពីឆ្នាំ២០២០ ស្របពេលដែលប្រទេសភាគច្រើននៅទូទាំងពិភពលោកមានតួលេខកំណើនសេដ្ឋកិច្ច«ដក»នោះ បែរជាវៀតណាមក្លាយជាតួឯកប្រចាំតំបន...

អ្នកជំនាញ៖ ផែនការមេអភិវឌ្ឍន៍ខេត្តសៀមរាប នឹងជំរុញភាពទាក់ទាញកាន់តែខ្លាំង ប្រសិនបើ​អនុវត្តបានត្រឹមត្រូវ

ព័ត៌មាន
ក្រសួងទេសចរណ៍នឹងប្រកាសដាក់ឲ្យអនុវត្តផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងខេត្តសៀមរាបឆ្នាំ២០២១-២០៣៥ នៅថ្ងៃទី២០ ខែតុលា ខាងមុខនេះ។ អ្នកជំន...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ