ប្រទេសអាមេរិក

GDP របស់អាមេរិកធ្លាក់ចុះម្ដងទៀតក្នុងត្រីមាសទី២ឆ្នាំនេះ បង្កើនការព្រួយបារម្ភកាន់តែខ្លាំងពីការដាំក្បាលសេដ្ឋកិច្ចនៅពេញមួយឆ្នាំ២០២២


សេដ្ឋកិច្ចអាមេរិកបានបង្ហាញពីតួលេខធ្លាក់ចុះម្តងទៀតហើយ នៅក្នុងត្រីមាសទី២ឆ្នាំនេះចំពេលមានការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុពីធនាគារកណ្ដាលអាមេរិក (Federal Reserve) ដើម្បីទប់ទល់នឹងអតិផរណាខ្ពស់ ដែលអាចធ្វើឱ្យទីផ្សារហិរញ្ញវត្ថុព្រួយបារម្ភកាន់តែខ្លាំងថា សេដ្ឋកិច្ចរបស់មហាអំណាចលេខ១ របស់ពិភពលោកមួយនេះ គឺបាននិងកំពុងស្ថិតនៅក្នុងវិបត្តិរួចទៅហើយនាពេលនេះ។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានអន្តរជាតិធំៗ។
GDP របស់អាមេរិកធ្លាក់ចុះម្ដងទៀតក្នុងត្រីមាសទី២ឆ្នាំនេះ
ដោយ

ផលិតផលក្នុងស្រុកសរុបឬហៅ​ថា GDP របស់​អាមេរិក​បានធ្លាក់ចុះ​ដល់​អត្រាប្រចាំឆ្នាំ​ ០,៩%​ កាលពីត្រីមាសមុន​ នេះបើតាម​ការប៉ាន់ប្រមាណ​របស់​ក្រសួងពាណិជ្ជកម្មអាមេរិក នៅគ្រាដែល ​ក្រុម​សេដ្ឋវិ​ទូ​ ដែលត្រូវបានស្ទង់មតិដោយទី​ភ្នាក់​ងារ​ Reuters ​បានព្យាករថា GDP ​នឹងងើបឡើងវិញក្នុងអត្រា ​០,៥%​។

ការប៉ាន់ប្រមាណ​សេដ្ឋកិច្ច​របស់​ក្រសួង​ពាណិជ្ជកម្មអាមេរិក គឺ​មានចាត់ថ្នាក់​ចាប់ពីកម្រិត​ទាបបំផុត​ត្រឹម​២,១% នៃ​អត្រា​ធ្លាក់​ចុះ ​និង​កំណើនខ្ពស់​បំផុត​ត្រឹម​តែ​កម្រិត ២% ។ យ៉ាងណាមិញ កាលពីត្រីមាសទី១ សេដ្ឋកិច្ច​អាមេរិក​អាមេរិក​បានធ្លាក់ចុះ ១,៦%។

បើទោះជា បែបនេះក្ដី រដ្ឋាភិបាលអាមេរិក​បាន​អះអាងថា ការធ្លាក់ចុះនៃសេដ្ឋកិច្ច​នៅត្រីមាសទី២នេះ នៅមិនទាន់​ចាត់បញ្ចូលថា ជាការដាំក្បាលចុះនៃសេដ្ឋកិច្ច ឬថាសេដ្ឋកិច្ចកំពុងធ្លាក់ចុះក្នុងវិបត្តិនោះទេ។

ការិយាល័យជាតិស្រាវជ្រាវសេដ្ឋកិច្ច ដែលជាអ្នកវាយតម្លៃនៃ​វិបត្តិសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិក​បាន​កំណត់និយមន័យនៃការធ្លាក់ចុះសេដ្ឋកិច្ចថា វា​គឺ​ជា "ការថយចុះគួរឱ្យកត់សម្គាល់នៃសកម្មភាពសេដ្ឋកិច្ចដែលរីករាលដាលនៅទូទាំងសេដ្ឋកិច្ច និង​អូសបន្លាយពេល​​រយៈពេលជាងពីរបីខែ ដែលជាធម្មតាអាចមើលឃើញនៅក្នុវិស័យ​ងផលិតកម្ម ការងារ ប្រាក់ចំណូលជាក់​ស្ដែង​ និង​សូចនាករផ្សេងទៀត”។

កំណើនការងារជាមធ្យមនៅអាមេរិកមានជាង ៤៥ម៉ឺនកន្លែង​ក្នុងមួយខែ ​នៅក្នុងឆមាសទីមួយ​នៃឆ្នាំនេះ​ ដែលកំពុង​បង្កើតប្រាក់ឈ្នួលដ៏រឹងមាំ​។ ទោះជា​យ៉ាងណា​ ហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ច​បាន​កើន​ឡើង ​ហើយ​ការ​សាងសង់​ផ្ទះ និង​ការ​លក់​ផ្ទះ​បាន​ធ្លាក់​ចុះ ​ខណៈ​ដែលការ​ធ្វើ​​អាជីវកម្ម និង​ចំណង់​របស់​​អតិថិជន​ក្នុង​ការ​ទិញ​ផ្ទះ​​បាន​ថយ​ចុះ​​​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ។

សេតវិមានកំពុងជំរុញយ៉ាងខ្លាំងក្លាទប់​ទល់​​នឹងការជជែក​អំពីវិបត្តិសេដ្ឋកិច្ច​ ​ខណៈដែលសេត​វិមាន​ខំ​ប្រឹងរម្ងាប់​អារម្មណ៍​​អ្នកបោះឆ្នោត​នៅមុន​ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅថ្ងៃទី០៨ ខែ​វិច្ឆិកា​ ដែលនឹងកំណត់​ថា​ ​តើគណបក្សប្រជាធិបតេយ្យរបស់ប្រធានាធិបតី​លោក​ Joe Biden ​រក្សាការ​គ្រប់គ្រងសភា​សហរដ្ឋអាមេរិកដែរ​ ឬ​យ៉ាង​ណា​៕

អត្ថបទ៖ សុខ ជា​




អត្ថបទបន្ទាប់


អតីតប្រធានាធិបតីស្រីលង្កា ដែលកំពុងស្ថិតក្នុងប្រទេសិង្ហបុរី ត្រូវបានកោះហៅឲ្យចូលខ្លួនបំភ្លឺក្នុងតុលាការនៅថ្ងៃទី១ ខែសីហា

ព័ត៌មាន
តុលាការកំពូលរបស់ប្រទេសស្រីលង្កាបានចេញសេចក្តីជូនដំណឹងមួយទៅកាន់អតីតប្រធានាធិបតីស្រីលង្កា លោកហ្កូតាបាយ៉ា រ៉ាចាប៉ាសា (Gotabaya Rajapaksa…

លោក Jack Ma សុខចិត្តបោះបង់អំណាចគ្រប់គ្រងក្រុមហ៊ុន ដើម្បីគេចចេញពីការគាបសង្កត់របស់រដ្ឋាភិបាលទីក្រុងប៉េកាំង

ព័ត៌មាន
លោក Jack Ma បច្ចុប្បន្នត្រូវបានគេដឹងថាកំពុងធ្វើដំណើរកម្សាន្តរយៈពេលច្រើនសប្តាហ៍នៅអឺរ៉ុប បន្ទាប់ពីបាត់មុខជាសាធារណៈអស់រយៈពេលជិត ២ ឆ្នាំ ខណ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ