វិស័យមូលបត្រ

ការបោះផ្សាយលក់មូលបត្របំណុលសាជីវកម្មទូទាំងពិភពលោកកើនឡើងដល់កម្រិតកំណត់ត្រាជិត៨ទ្រីលានដុល្លារអាម៉េរិក នៅឆ្នាំ២០២៤ នេះ


ការបោះផ្សាយលក់មូលបត្របំណុលសាជីវកម្មទូទាំងពិភពលោកបានកើនឡើងដល់កម្រិតកំណត់ត្រារហូតដល់ទៅជិត៨ទ្រីលានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៤ នេះ នៅពេលដែលក្រុមហ៊ុននានាទាញយកអត្ថប្រយោជន៍ពីតម្រូវការកើនឡើងយ៉ាងគំហុកពីសំណាក់បណ្ដាវិនិយោគិនដើម្បីពន្លឿនផែនការខ្ចីបុលរបស់ពួកគេ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Financial Times។
វិស័យមូលបត្រ
ដោយ

យោងតាមទិន្នន័យរបស់ក្រុមហ៊ុនទីផ្សារមូលបត្រក្រុងឡុងដ៍ (LSEG) នៅចក្រភពអង់គ្លេស បានឱ្យដឹងថា ការបោះផ្សាយលក់មូលបត្របំណុលសាជីវកម្មបានកើនឡើងជាង១ភាគ៣នៅឆ្នាំនេះបើធៀបនឹងឆ្នាំ២០២៣ ឈានដល់៧.៩៣ទ្រីលានដុល្លារអាម៉េរិក ខណៈដែលក្រុមហ៊ុនធំៗទាញយកអត្ថប្រយោជន៍ពីការប្រាក់ទាបខ្លាំងជាប្រវត្តិសាស្ត្រក្នុងពេលប៉ុន្មានទសវត្សរ៍មកនេះបើធៀបនឹងបំណុលរដ្ឋាភិបាល។

កំណើននៃការបោះផ្សាយមូលបត្របំណុលនេះបានកើនលើសកម្រិតក្នុងឆ្នាំ២០២១ ទៅទៀត នៅពេលដែលតម្រូវការខ្លាំងពីសំណាក់វិនិយោគិនបានធ្វើឱ្យការប្រាក់ធ្លាក់ចុះសម្រាប់ក្រុមហ៊ុននានា ពោលគឺធ្លាក់ចុះតាំងពីមុនពេលធនាគារកណ្ដាលអាម៉េរិក និងធនាគារកណ្ដាលផ្សេងៗទៀតបញ្ចុះអត្រាការប្រាក់ពីអត្រាការប្រាក់ខ្ពស់ច្រើនទសវត្សរ៍មកនេះរបស់ពួកគេទៅទៀត។

តួយ៉ាង ក្រុមហ៊ុន AbbVie ប្រមូលកៀរគរមូលដើមទុនបានរហូតដល់ទៅ១៥ពាន់លានដុល្លារអាម៉េរិក តាមរយៈការបោះផ្សាយលក់មូលបត្របំណុលកាលពីខែកុម្ភៈ ឆ្នាំ២០២៤ នេះសម្រាប់ការទិញយកក្រុមហ៊ុន។

យោងតាមទិន្នន័យរបស់ក្រុមហ៊ុនផ្ដល់ទិន្នន័យហិរញ្ញវត្ថុ EPFR បានបង្ហាញថា ផលចំណេញខ្ពស់ពីការវិនិយោគលើមូលបត្របំណុលទាក់ទាញរំហូរវិនិយោគបានយ៉ាងច្រើនបំផុតមិនធ្លាប់មាននៅក្នុងឆ្នាំ២០២៤ នេះ៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


ចិននឹងកាត់បន្ថយពន្ធនាំចូលលើទំនិញ និងវត្ថុធាតុដើមជាង៩០០មុខ ដើម្បីជំរុញការអភិវឌ្ឍ និងធានានិរន្តរភាពឧស្សាហកម្ម

ដើម្បីធានានិរន្តរភាពផលិតកម្មឧស្សាហកម្មរបស់ខ្លួន រដ្ឋាភិបាលទីក្រុងប៉េកាំង គ្រោងកាត់បន្ថយពន្ធនាំចូលលើវត្ថុធាតុដើមសំខាន់ៗមួយចំនួនចាប់ពីឆ្នាំ…

តើជោគវាសនារបស់ TikTok ក្នុងការធ្វើប្រតិបត្តិការនៅសហរដ្ឋអាម៉េរិកនឹងទៅជាយ៉ាងណា?

ក្រុមហ៊ុន TikTok ដែលកំពុងរងគំនាបឲ្យបិទសេវាកម្មរបស់ខ្លួននៅសហរដ្ឋអាម៉េរិក ក្រោមច្បាប់ដែលអនុម័តដោយរដ្ឋបាលលោក ចូ បៃដិន កំពុងតស៊ូបន្តប្រតិប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ