បច្ចេកវិទ្យា OpenAI

Google ជួបរបស់ពិតហើយ ក្រោយ OpenAI ប្រកាសដាក់មុខងារស្វែងរកព័ត៌មានដូច Search Engine របស់Google ដែរ


ក្រុមហ៊ុន Google ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់សហរដ្ឋអាម៉េរិក កំពុងតែជួបរបស់ពិតហើយនៅពេលនេះ ក្រោយក្រុមហ៊ុនបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតអាម៉េរិក OpenAI ប្រកាសដាក់មុខងារស្វែងរកព័ត៌មានដូច Search Engine របស់ Google ដែរ ដើម្បីក្លាយជា Search Engine ដ៏កំពូល។
បច្ចេកវិទ្យា OpenAI
ដោយ

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC កាលពីថ្ងៃសុក្រ ទី២៦ ខែកក្កដា ឱ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតអាម៉េរិក OpenAI ដែលកំពុងមានឈ្មោះល្បីរន្ទឺពាសពេញពិភពលោកកំពុងកែលម្អមុខងារស្វែងរកព័ត៌មាន AI Chat ឬ AI Chatbot របស់ខ្លួន ដើម្បីប្រកួតប្រជែងជាមួយនឹងមុខងារស្វែងរកព័ត៌មាន Search Engine របស់ក្រុមហ៊ុន Google ដែរ។

ពេលនេះក្រុមហ៊ុន OpenAI ដែលមានក្រុមហ៊ុនយក្ស Microsoft ជាខ្នងបង្អែកដ៏ធំរបស់ខ្លួនកំពុងសាកល្បងមុខងារស្វែងរកថ្មី ដែលផ្តល់ព័ត៌មាន និងតំណភ្ជាប់ ឬលីង នៅក្នុង ChatGPT ដែលបច្ចុប្បន្នមានសម្រាប់តែអ្នកប្រើប្រាស់មួយចំនួននៅសហរដ្ឋអាម៉េរិក ប៉ុណ្ណោះ។

នៅទីបំផុត មុខងារថ្មីនេះនឹងត្រូវបានដាក់បញ្ចូលទៅក្នុង ChatGPT ដែលទទួលបានការគាំទ្រ និងពេញនិយមយ៉ាងឆាប់រហ័សក្នុងឆ្នាំ២០២២។

សូមបញ្ជាក់ថា មុខងារថ្មីនេះក៏នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចសួរសំណួរបញ្ជាក់បន្ថែមពីលើសំណួរ ដែលធ្លាប់បានសួររួចមកហើយផងដែរ៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


តើមានកត្តាអ្វីជំរុញឱ្យថៃ កាត់បន្ថយគោលដៅផលិតរថយន្តមកនៅត្រឹម១,៧លានគ្រឿង នៅឆ្នាំ២០២៤ នេះ?

សហព័ន្ធឧស្សាហកម្មថៃ (FTI) បានសម្រេចកាត់បន្ថយគោលដៅផលិតកម្មរថយន្តពី១,៩លានគ្រឿងមកនៅត្រឹម១,៧លានគ្រឿង ពោលគឺកាត់បន្ថយរហូតដល់ទៅ២០ម៉ឺនគ្រឿង សម្រា…

ការប្រែប្រួលអាកាសធាតុកំពុងធ្វើឱ្យភ្លៀងធ្លាក់មិនទៀង និងព្យុះទីហ្វុងកាន់តែខ្លាំង

ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយនៅក្នុងកាសែតមួយដែលបានចេញផ្សាយកាលពីថ្ងៃសុក្រថា ការប្រែប្រួលអាកាសធាតុកំពុងជំរុញការផ្លាស់ប្តូរវត្តនៃការធ្លាក់ភ្លៀ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ