អាស៊ាន

​អគ្គលេខាធិការអាស៊ាន ព្រមានថា អាស៊ាននឹងត្រូវបានគេមើលរំលង និងបាត់បង់ឥទ្ធិពល ប្រសិនបើសមាជិកងាកទៅពឹងសម្ពន្ធភាពជំនួសឱ្យយន្តការអាស៊ាន


អគ្គលេខាធិការអាស៊ានលោក កៅ គឹមហួន បានចេញមុខព្រមានពីហានិភ័យ ដែលអាស៊ានកំពុងប្រឈមមុខ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន ANN អគ្គលេខាធិការរូបនេះបានបង្ហើបថា អាស៊ានអាចនឹងត្រូវគេមើលរំលង ឬបោះបង់ចោល ហើយបាត់បង់តួនាទីស្នូល និងឥទ្ធិពលក្នុងតំបន់ ប្រសិនបើបណ្តាប្រទេសសមាជិកងាកទៅពឹងផ្អែកលើសម្ពន្ធភាពផ្សេងៗជំនួសឱ្យយន្តការអាស៊ាន។
អគ្គលេខាធិការអាស៊ានព្រមានពីការបាត់បង់ឥទ្ធិពលរបស់អាsaaa
ដោយ

ចំពោះមុខអ្នកការទូត អ្នកបង្កើតគោលនយោបាយ និងអ្នកស្រាវជ្រាវជាង១៥០នាក់ លោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ថា ដើម្បីទប់ទល់នឹងរលកនៃការបង្កើតបក្សសម្ព័ន្ធ និងភាពជាដៃគូថ្មីៗនៅទូទាំងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក អាស៊ាន ត្រូវតែធានាឱ្យបានថា ស្ថាប័នតំបន់ដែលខ្លួនបានខិតខំជ្រោមជ្រែងកសាងអស់ជាច្រើនទសវត្សរ៍មកនេះនៅតែមានឥទ្ធិពល និងជាមេដែកអាចប្រមូលផ្តុំបណ្តាប្រទេសទាំងអស់ឱ្យមកឈរជុំគ្នាជាមួយខ្លួន។ ការបញ្ជាក់បែបនេះធ្វើឡើងនៅក្នុងជំនួបជាន់ខ្ពស់កាលពីថ្ងៃទី១៤ ខែកញ្ញា នៅទីស្នាក់ការកណ្តាលអាស៊ាន ក្នុងទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។
លោកអគ្គលេខាធិការរូបបានព្រមានថា អាស៊ាន កំពុងស្ថិតលើផ្លូវបំបែកដ៏គ្រោះថ្នាក់ ហើយការកើនឡើងនៃបក្សសម្ពន្ធយោធា និងសន្តិសុខតូចៗកំពុងធ្វើឱ្យសមាជិកមួយចំនួនចាប់ផ្តើមរង្គោះរង្គើ និងងាកចេញពីយន្តការអាស៊ាន។ ដូច្នេះសំណួរគន្លឹះនៅចំពោះមុខ តើអាស៊ាន ត្រូវធ្វើដូចម្តេច ដើម្បីរក្សាភាពរ៉ឹងប៉ឹង និងភាពជាកណ្តាលរបស់ខ្លួនក្នុងរចនាសម្ព័ន្ធតំបន់ដ៏ស្មុគស្មាញនេះ?
បញ្ហានេះ គឺជាអាទិភាពដ៏ចម្បងដែលអាស៊ានត្រូវដោះស្រាយ ជាពិសេសនៅពេលដែលប្រជាជាតិអាស៊ានត្រៀមរៀបចំខួបលើកទី៦០របស់ខ្លួននៅឆ្នាំ២០២៧ ក្រោមប្រធានបទដឹកនាំដោយប្រទេសសិង្ហបុរីបន្តវេនពីហ្វីលីពីន។ លោក កៅ គឹមហួន បានបន្ថែមថា ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ៦ទសវត្សរ៍នេះមិនមែនគ្រាន់តែជាពិធីជប់លៀងអបអរសាទរនោះទេ ប៉ុន្តែជាឱកាស នៃការត្រួតពិនិត្យផ្ទៃក្នុងយ៉ាងហ្មត់ចត់ថា តើស្ថាប័ន និងរបៀបធ្វើការរបស់អាស៊ាន ឧបករណ៍ការទូត ដែលធ្លាប់តែមានប្រសិទ្ធភាពពីមុន នៅតែសមស្របទៅនឹងបរិបទពិភពលោក ដែលកំពុងផ្លាស់ប្តូរយ៉ាងគំហុកនេះដែរឬទេ?
ទន្ទឹមនឹងនេះ អគ្គលេខាធិការអាស៊ាន រូបនេះ បានផ្ញើសារក្រើនរំលឹកថា តួនាទីស្នូលរបស់អាស៊ានមិនអាចពឹងផ្អែកតែលើកេរដំណែលអតីតកាលបានឡើយ ហើយអាស៊ាននឹងមិនអាចរីកចម្រើនទៅមុខបាននោះទេ ប្រសិនបើគ្រាន់តែឈរមើល ឬនៅស្ងៀម។ អាស៊ាន រស់បាន និងខ្លាំងក្លាទៅបាន គឺតាមរយៈការចេះសម្របខ្លួន ការគិតរួមគ្នា ការសម្រេចចិត្តរួមគ្នា និងការដើរទៅមុខជាមួយគ្នាតែប៉ុណ្ណោះ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


​​ចិន បិទផ្លូវមិនឱ្យបុគ្គល ដែលធ្វើការផ្នែកបច្ចេកវិទ្យា និងសន្តិសុខជាតិ ចាកចេញទៅក្រៅប្រទេស

រដ្ឋាភិបាលក្រុងប៉េកាំង បានចាប់ផ្តើមអនុវត្តវិធានការរឹតបន្តឹងការធ្វើដំណើរចេញ-ចូលប្រទេសយ៉ាងតឹងរ៉ឹងបំផុតចាប់ពីថ្ងៃទី១៥ ខែកញ្ញា តទៅ។ ក្រោមប…

ពិភពលោក​កំពុងឈឺក្បាលលើការរៀបចំគោលនយោបាយសេដ្ឋកិច្ចសម្រាប់ក្រុមមនុស្សចាស់ និងក្រុមមនុស្សឯកោ! ចុះកម្ពុជា?

ស្របពេលដែលពិភពលោកកំពុងប្រឈមមុខជាមួយបញ្ហាសង្គ្រាម ការប្រែប្រួលអាកាសធាតុ និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយស្រាប់ហើយនោះ ពេលនេះ សេដ្ឋកិច្ចសក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ