គោលនយោបាយសេដ្ឋកិច្ច

ពិភពលោក​កំពុងឈឺក្បាលលើការរៀបចំគោលនយោបាយសេដ្ឋកិច្ចសម្រាប់ក្រុមមនុស្សចាស់ និងក្រុមមនុស្សឯកោ! ចុះកម្ពុជា?


ស្របពេលដែលពិភពលោកកំពុងប្រឈមមុខជាមួយបញ្ហាសង្គ្រាម ការប្រែប្រួលអាកាសធាតុ និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយស្រាប់ហើយនោះ ពេលនេះ សេដ្ឋកិច្ចសកលកំពុងជួបបញ្ហាប្រឈមមួយទៀត គឺការប្រែប្រួលរចនាសម្ព័ន្ធប្រជាសាស្ត្រ។ បច្ចុប្បន្នក្រុមអ្នកសេដ្ឋកិច្ចនៅតាមបណ្តាប្រទេសជាច្រើនកំពុងរៀបចំគោលនយោបាយថ្មីសម្រាប់មនុស្សពីរក្រុម គឺសេដ្ឋកិច្ចគាំទ្រមនុស្សចាស់ និងសេដ្ឋកិច្ចគាំទ្រមនុស្សឯកោ។ ជាមួយគ្នានេះសូម្បីតែចិន និងប្រទេសជឿនលឿនជាច្រើនទៀត ក៏កំពុងរិះគិតលើបញ្ហាប្រឈមដ៏ស្រួចស្រាល់នេះផងដែរ។
គោលនយោបាយសេដ្ឋកិច្ច
ដោយ

និន្នាការប្រជាសាស្ត្រសកលលោកបច្ចុប្បន្នកំពុងធ្វើឱ្យស្ថាប័ននយោបាយ និងសេដ្ឋកិច្ចរបស់បណ្តាប្រទេសផ្សេងៗឈឺក្បាល ជាមួយនឹងកំណើនយ៉ាងគំហុកនៃមនុស្សវ័យចំណាស់ ដែលមានអាយុចាប់ពី ៦០ឆ្នាំឡើងទៅ។ គិតត្រឹមឆ្នាំ២០២៥ ចំនួនមនុស្សចាស់មានរហូតដល់ប្រមាណ១,២ពាន់លាននាក់ស្មើនឹង១៥% នៃប្រជាជនសរុប ហើយតួលេខនេះត្រូវបានព្យាករថា នឹងស្ទុះឡើងដល់ជាង២ពាន់លាននាក់ ឬស្មើនឹង២២% នៅត្រឹមឆ្នាំ២០៥០។
ស្របពេលដំណោះស្រាយសេដ្ឋកិច្ចសម្រាប់មនុស្សវ័យចំណាស់មិនទាន់មានភាពរលូនផង វិបត្តិនៃភាពឯកោ ក៏បានស្ទុះមកសង្កត់បន្ថែមលើសង្គមទំនើបមួយកម្រិតទៀត។ យោងតាមទិន្នន័យពីស្ថាប័នអន្តរជាតិ Loneliness Statistics Worldwide ក្នុងចំណោមប្រជាជនសកលលោក៨ពាន់លាននាក់មានមនុស្សរហូតដល់ទៅ១,៣ពាន់លាននាក់កំពុងធ្លាក់ក្នុងវិបត្តិផ្លូវចិត្ត និងរស់នៅជាមួយភាពឯកោ។ នេះមានន័យថា ក្នុងចំណោមមនុស្ស៦នាក់មានម្នាក់ជាជនរងគ្រោះនៃភាពឯកោ។
ប្រទេសនានាមិនអាចមើលស្រាល ឬយកបញ្ហានេះមកលេងសើចបានឡើយ ព្រោះសូម្បីតែប្រទេសចិន ដែលជាមហាយក្សសេដ្ឋកិច្ចធំបំផុតទី២នៅលើពិភពលោក ទំហំទីផ្សារសេដ្ឋកិច្ចដែលបម្រើឱ្យក្រុមមនុស្សឯកោត្រូវបានគេប៉ាន់ប្រមាណថា នឹងមានតម្លៃរហូតដល់ទៅ១ទ្រីលានដុល្លារឯណោះ។ មិនតែប៉ុណ្ណោះ ប្រទេសជិតខាងដូចជាជប៉ុន និងកូរ៉េខាងត្បូង ក៏កំពុងញាំញីដោយសាររលកនៃភាពឯកោ និងការកើនឡើងភាពចាស់ជរា ដែលធ្វើឱ្យកម្លាំងពលកម្មជាតិធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ។
ចុះនៅកម្ពុជាវិញមានស្ថានភាពយ៉ាងណាដែរ? ទោះបីបច្ចុប្បន្នកម្ពុជាហាក់ទទួលបានផលចំណេញពីភាគលាភប្រជាសាស្ត្រដែលមានកម្លាំងពលកម្មវ័យក្មេងច្រើនក៏ដោយ ប៉ុន្តែសញ្ញាអាសន្ន នៃការកើនឡើងចំនួនមនុស្សចាស់ និងវិបត្តិផ្លូវចិត្តរបស់មនុស្សឯកោក្នុងសង្គមកំពុងគោះទ្វារជាបណ្តើរៗហើយ។ កម្ពុជាមិនអាចឈរមើលបាតុភូតនេះដោយកែវភ្នែកបានឡើយ ពោលគឺល្មមដល់ពេលដែលអ្នករៀបចំគោលនយោបាយកម្ពុជាត្រូវស្ទុះស្ទារសិក្សា និងបង្កើតក្របខ័ណ្ឌសេដ្ឋកិច្ចឆ្លើយតបជាមុនដើម្បីទប់ទល់នឹងរលកប្រជាសាស្ត្រនេះ មុនពេលវាក្លាយជាបន្ទុកសង្គមដ៏ធ្ងន់ធ្ងរនាពេលអនាគត៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


​អគ្គលេខាធិការអាស៊ាន ព្រមានថា អាស៊ាននឹងត្រូវបានគេមើលរំលង និងបាត់បង់ឥទ្ធិពល ប្រសិនបើសមាជិកងាកទៅពឹងសម្ពន្ធភាពជំនួសឱ្យយន្តការអាស៊ាន

អគ្គលេខាធិការអាស៊ានលោក កៅ គឹមហួន បានចេញមុខព្រមានពីហានិភ័យ ដែលអាស៊ានកំពុងប្រឈមមុខ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន ANN អគ្គលេខាធិក…

ប្រធានធនាគារកណ្ដាលអឺរ៉ុប ព្រមានថា អឺរ៉ុប ត្រូវបង្កើត AI ផ្ទាល់ខ្លួន ដើម្បីបញ្ចៀសហានិភ័យ

ការប្រកួតប្រជែងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដ៏ក្តៅគគុករវាងអាម៉េរិក និងចិន កំពុងដាស់អឺរ៉ុប ឱ្យភ្ញាក់ខ្លួន ដោយមេធនាគារកណ្ដាលអឺរ៉ុប ​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ