ជុំវិញរឿង​ដក​កាំកុងត្រូល

អ្នកជំនួញជើងចាស់នៅក្នុងវិស័យដឹកជញ្ជូនកម្ពុជា គាំទ្រចំណាត់ការ ដក​​កាំកុងត្រូល


ក្រោយពីមានបញ្ជាពីនាយករដ្ឋមន្ត្រីកម្ពុជា សម្រេចឲ្យដកកាំកុងត្រូល ចេញពីមាត់ច្រកព្រំដែនឲ្យអស់ និងតម្រូវឲ្យទុកតែគយ និងអន្តោប្រវេសន៍រួចមក អ្នកជំនួញចាស់វស្សានៅក្នុងវិស័យដឹកជញ្ជូនកម្ពុជាវិញ បានចេញមុខសារទចំពោះចំណាត់ការនេះ ហើយថា ការសម្រេចដកស្ថាប័នកាំកុងត្រូលចេញពីមាត់ច្រកព្រំដែននេះ គឺជារឿងល្អ ដំណឹងល្អ សម្រាប់អ្នកជំនួញនាំចេញនាំចូលទំនិញ ក៏ដូចជាអ្នករកស៊ីនៅក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទីកកម្ពុជាផងដែរ។
អ្នកជំនួញជើងចាស់នៅក្នុងវិស័យដឹកជញ្ជូនកម្ពុជា គាំទ្រចំណាត់ការ ដកស្ថាបនកាំកុងត្រូល (រូបថត៖ ហេង ភារម្យ)

តែយ៉ាងណា មន្ត្រី​ជាន់​​ខ្ពស់​​​ក្រសួង​​ពាណិជ្ជកម្ម​ នាពេលថ្មីៗនេះ ក៏​បាន​​ចេញ​​មុខ​​អះអាង​ថា រដ្ឋាភិបាល​​​នឹង​បាត់​ចំណូល​​​ប្រមាណ ៣០ លានដុល្លារ​ក្នុងមួយ​ឆ្នាំៗ។

ជុំវិញ​រឿង​ដកមិនឲ្យ​មាន​កាំកុង​ត្រូល​តាម​​ច្រក​ព្រំដែន​នេះ  មិនត្រឹម​ជួយសម្រួល​ពេលវេលា​សម្រាប់​ការធ្វើ​ពាណិជ្ជកម្ម​កាន់តែ ប្រសើរ​ប៉ុណ្ណោះទេ ប៉ុន្តែ​វាថែម​ទាំង​កាត់បន្ថយ​ការជួប​គ្នា​រវាង​ក្រុមហ៊ុន មន្រ្តី​នឹងអ្នក​រត់ការ និង ការកាត់​បន្ថយ​ការ​ចំណាយ​ផ្សេងៗ​ ដែលមិន​មែន​ជាចំណូល​របស់​រដ្ឋផងដែរ។ នេះបើតាម​​ការបញ្ជាក់​​ពី​អ្នក​ជំនួញ​ជោគជ័យ​​នៅក្នុង​វិស័យ​ដឹក​ជញ្ជូន​​កម្ពុជា គឺ​លោក​ឧកញ៉ា សៀ ឫទ្ធី។

លោកឧកញ៉ា សៀ ប្ញទ្ធី ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល នៃ ក្រុមហ៊ុន​វើលប្រ៊ីដ​គ្រុប និង ជាអ្នកជំនួញ​ល្បីល្បាញ​មួយរូប​ក្នុង​វិស័យ​ដឹកជញ្ជូន និង ឡូជីស្ទីក បានមាន​ប្រសាសន៍​ទៀតថា ក្នុងនាម​ជាអ្នក​ប្រកបរបរ​ទទួលទាន​ផ្តល់​សេវាកម្ម​ដឹកជញ្ជូន គឺលោក​មាន​ការ​សារទរ ដោយ​​គិតថា ​វាជាដំណឹង​មួយ​ដ៏ល្អ ដែលនឹង​ជួយឲ្យ​លោក​ចំណេញ​ពេលវេលា​ច្រើន។ 

លោក​ឧកញ៉ា បន្ថែម​ថា ពេលវានេះ​​សំខាន់​ណាស់ បើពេល​​វេលា​​សម្រាប់ការ​ដឹកជញ្ជូន​បាន​លឿន តម្លៃនៃ​សេវា​ដឹកជញ្ជូន​ក៏ចុះថោក​ទៅតាម​នោះដែរ។ មិនតែប៉ុណ្ណោះ ប្រសិន​បើរាជរដ្ឋាភិបាល​អាច​អភិវឌ្ឍ​រាល់ដំណើរ​ការ​នានា​ទៅរក​ការប្រើប្រាស់​តាម​ប្រព័ន្ធឌីជីថល (E-Processing) ទៀតនោះ វារឹតតែ​ងាយស្រួល​ និងចំណេញកាន់តែច្រើន​ពីរឿង​ដឹកជញ្ជូននេះ ខណៈដែល​ប្រទេស​អភិវឌ្ឍន៍​មួយចំនួន​ គេ​កំពុង​មានប្រើប្រាស់​ប្រព័ន្ធ​ទាំងអស់នេះហើយ។

ជុំវិញទៅ​នឹង​បញ្ហា​នេះ​ដែរ ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​ប្រចាំការ បានគូស​បញ្ជាក់ថា ការសម្រេច​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នាពេលនេះ​គឺជាការ​ត្រឹមត្រូវ និងមិនបានធ្វើ​ឲ្យមាន​ផលប៉ះពាល់​អ្វីឡើយ​ថែមទាំង​ជួយការពារ​ដល់​អ្នករកស៊ី ដោយនឹង​មិនត្រូវ​ចំណាយ​ប្រាក់​ជាមួយស្ថាប័ន​នេះទៀត​នោះឡើយ។

គួរ​រំឭកថា ការសម្រេច​វះកាត់​ដកស្ថាប័ន​កាំកុងត្រូល​នៅតាម​ច្រកព្រំដែន​នេះ ត្រូវបាន​​ប្រមុខ​រាជរដ្ឋាភិបាល​ប្រកាស​នៅក្នុង​ជំនួប​សំណេះ​សំណាល​ប្រចាំ​ឆ្នាំ​ជាមួយ​អ្នកសាព័ត៌មាន​ជាង ៥ពាន់​នាក់ កាលពីថ្ងៃទី​១១ ខែមករា​កន្លងទៅ ដោយសម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ បានប្រកាសថា នឹង​រក្សាទុកតែ​​ស្ថាប័ន​អន្ទោប្រវេស និងស្ថាបន​គយ​ ប៉ុណ្ណោះ​ ដើម្បី​ទទួល​​បន្ទុក​សម្រួល​បែបបទ​ធ្វើពាណិជ្ជកម្ម​តាម​ច្រក​ព្រំដែន​នេះ ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជីប ម៉ុង ចាប់ផ្តើមឈានជើងប្រឡូកប្រកួតប្រជែងក្នុងវិស័យធនាគារនៅកម្ពុជាហើយ

ព័ត៌មាន
ជីប ម៉ុង បានបើកមុខជំនួញថ្មីមួយទៀតហើយនៅក្នុងវិស័យធនាគារ និង ហិរញ្ញវត្ថុនៅកម្ពុជា។ ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង បានបើកអាជីវកម្មផ្លូវក…

ចិន​សន្យា​ជួយ​កម្ពុជា​បន្ថែម ខណៈ​សហភាព​អឺរ៉ុប​គំរាម​ដាក់​ទណ្ឌកម្ម

ព័ត៌មាន
ខណៈ​ដែល​សហភាព​អឺរ៉ុប​គំរាម​ដក​ការអនុគ្រោះផ្នែក​ពាណិជ្ជ​កម្ម​ពី​កម្ពុជា ប្រទេស​​ចិន​​បាន​​សន្យា​ថា នឹង​ផ្តល់​ជំនួយ​ចំនួន ៤​ពាន់​លាន​យ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ