ក្រុមហ៊ុន Google

ក្រុមហ៊ុន Google ជះលុយ៣២ពាន់លានដុល្លារទិញក្រុមហ៊ុនសន្តិសុខអ៊ីនធឺណិតដ៏ធំមួយ ដើម្បីពង្រឹងប្រព័ន្ធការពារសុវត្ថិភាព


ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាម៉េរិក Google បានជះលុយរហូតដល់៣២ពាន់លានដុល្លារ ទិញយកក្រុមហ៊ុនសន្តិសុខតាមអ៊ីនធឺណិត Wiz ដើម្បីពង្រឹងប្រព័ន្ធការពាររបស់ខ្លួន។ អ្នកវិភាគបានចាត់ទុកកិច្ចព្រមព្រៀងទិញលក់នេះ ជាកិច្ចព្រមព្រៀងដែលមានទំហំធំផុតជាប្រវត្តិរបស់ក្រុមហ៊ុនយក្សនេះ។ នេះបើយោងតាមការចុះផ្សាយទីភ្នាក់ងារព័ត៌មាន AP។
ក្រុមហ៊ុន Google
ដោយ

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាម៉េរិក Google បានឈានដល់កិច្ចព្រមព្រៀងទិញក្រុមហ៊ុនសន្តិសុខតាមអ៊ីនធឺណិត Wiz ក្នុងតម្លៃរហូតដល់៣២ពាន់លានដុល្លារ។ ការទិញយកក្រុមហ៊ុននេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុននេះ ដើម្បីពង្រីកឥទ្ធិពល និងភាពខ្លាំងរបស់ខ្លួនក្នុងនាមជាមជ្ឈមណ្ឌលផ្ទុកទិន្នន័យនៅលើពិភពលោក ចំពេលមានការរីកចម្រើនខ្លាំង នៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI។

តាមកិច្ចព្រមព្រៀងនេះ ប្រសិនបើប្រតិបត្តិការផ្ទេរសាច់ប្រាក់ទាំងអស់ត្រូវបានអនុម័តដោយនិយ័តករ នោះ ក្រុមហ៊ុន Wiz នឹងចូលរួមជាមួយ Google Cloud ដែលជាផ្នែកដ៏សំខាន់នៃអាជីវកម្មដាច់ដោយឡែក ពីប្រតិបត្តិការស្វែងរក និងការផ្សាយពាណិជ្ជកម្ម ដែលជាប្រភពចម្បងនៃប្រាក់ចំណូលប្រចាំឆ្នាំ ដែលមានទំហំ៣៥០ពាន់លានដុល្លារ នៅក្រុមហ៊ុន Alphabet ដែលជាក្រុមហ៊ុនមេរបស់ Google។

ស្របពេលសន្ទុះតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមានការកើនឡើង សេវាកម្មផ្តល់ និងបម្រើសេវារបស់មជ្ឈមណ្ឌលទិន្នន័យ Cloud របស់ក្រុមហ៊ុន Google ក៏មានការកើនឡើងដូចគ្នាដែរ ដែលធ្វើឱ្យប្រាក់ចំណុលប្រចាំឆ្នាំរបស់សេវាកម្មនេះ បានកើនឡើងពីជាង២៦ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២ កើនឡើងដល់ជាង៤៣ពាន់លានដុល្លារ កាលពីឆ្នាំ២០២៤។

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Google លោក សាន់ដា ភិឆ័យ (Sundar Pichai) បានព្យាករថា ការបន្ថែមក្រុមហ៊ុន Wiz ជាផ្នែកមួយរបស់ Google Cloud នឹងធ្វើការផ្តល់សេវាកាន់តែមានសុវត្ថិភាពជាងមុន និងតម្លៃទាបជាងមុខផងដែរ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើមកទល់ពេលនេះ ការដំឡើងរថយន្តហ្វតនៅខេត្តពោធិ៍សាត់ សម្រេចបានប៉ុន្មានគ្រឿង ហើយរំពឹងកើនឡើងដល់ប៉ុន្មានគ្រឿងនៅត្រឹមដំណាច់ឆ្នាំនេះ?

ថ្នាក់ដឹកនាំក្រុមហ៊ុន RMA Cambodia បានគូសបញ្ជាក់ថា ចាប់តាំងពីរោងចក្រដាក់ឱ្យដំណើរការរហូតដល់ឆ្នាំ២០២៤ ការដំឡើងរថយន្តហ្វត នៅខេត្តពោធិ៍សា…

វៀតណាម កើបលុយបានជិត២ពាន់លានដុល្លារ ពីនាំចេញកាហ្វេនៅ២ខែឆ្នាំនេះ ខណៈថៃ គ្រោងនាំចូលកាហ្វេ៨ម៉ឺនតោន ដើម្បីបំពេញតម្រូវការ

គ្រាន់តែនាំចេញកាហ្វេ វៀតណាមដែលជាអ្នកភូមិផងរបងជាមួយកម្ពុជា អាចរកចំណូលបានជិត២ពាន់លានដុល្លារ នៅពីរខែដើមឆ្នាំនេះ។ ទន្ទឹមនឹងវៀតណាម កំពុង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ