សេវាបញ្ចាំ

អាជីវកម្មសេវាបញ្ចាំនៅតែបន្ដកំណើនល្អ នៅអំឡុងពេលកូវីដ-១៩


បើទោះវិស័យមួយចំនួនធំ បានរងវិបត្តិយ៉ាងធ្ងន់ធ្ងរនៅក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ កាលឆ្នាំ២០២០កន្លងទៅ តែវិស័យអាជីវកម្មហាងបញ្ចាំ នៅតែដំណើរការជាប្រក្រតី និងអាចនិយាយបានថា កាន់ល្អប្រសើរ ដោយសារតែតម្រូវការសាច់ប្រាក់រហ័ស មានការកើនឡើងនៅអំឡុងពេលនេះ។
ហាង​បញ្ចាំ​របស់​នៅ​ភ្នំពេញ
ដោយ

ពាណិជ្ជកម្ម តែងតែបន្តពង្រីក​ប្រតិបត្តិការ​របស់​ខ្លួន​ជាបន្តបន្ទាប់​ ជាពិសេសនៅ​អំឡុង​ពេល​វិបត្តិកូវីដ-១៩ នេះ ក្នុងនោះ​ក្រុមហ៊ុន​បាន​ចូលរួមចំណែក​ក្នុងការ​​ផ្តល់សេវា​សាច់​ប្រាក់​ឆាប់រហ័ស​ជូនដល់​ប្រជាពលរដ្ឋ​ ដែលមាន​តម្រូវការ​ហិរញ្ញវត្ថុ​បន្ទាន់ ដើម្បី​យក​ទៅ​ប្រើប្រាស់។

លោក គុជ សេដ្ឋា ប្រធាន​គ្រប់គ្រងទូទៅ នៃក្រុមហ៊ុន ឃែស យូ អាប់​ បានឲ្យដឹងថា នៅអំឡុងពេលឆ្នាំ២០២០កន្លងទៅ កំណើន​នៃការទទួល​សាច់ប្រាក់ច្រើន​ជាង​ធម្មតា បើប្រៀបធៀប​នឹងឆ្នាំកន្លងទៅ។

បែបនេះក្តី ប្រធានគ្រប់គ្រង​ទូទៅ នៃក្រុមហ៊ុន ឃែស យូ អាប់រូបនេះ​ អះអាងថា ក្រុមហ៊ុន ធ្លាប់​មាន​គម្រោងពង្រីក​សាខាបន្ថែម​ឲ្យបាន​៣នៅ​ក្នុងឆ្នាំ២០២០ ប៉ុន្ដែ​ត្រូវបន្ថយ​មកនៅ​ត្រឹម​តែមួយវិញ ដោយសារតែ​បញ្ហា​កូវីដ-១៩ ។ 

សូមជម្រាបថា ក្រុមហ៊ុន ឃែស យូ អាប់ បានបង្កើតឡើងកាល​ពីអំឡុង​ពាក់កណ្តាល​ឆ្នាំ២០១០ ដោយក្នុងរយៈពេលជិត១០ឆ្នាំមកនេះ ក្រុមហ៊ុនបានពង្រីកសាខា និងលក់ហ្រ្វេនឆាយ​របស់ខ្លួន​ជាបន្តបន្ទាប់ ដែលគិតរហូត​មកទល់​នឹងពេលនេះ ក្រុមហ៊ុនបាន​ពង្រីក​ខ្លួន ១៨សាខាហើយ ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត

សូមទស្សនាវីដេអូ​លម្អិត​នៅខាងក្រោម៖

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សង្គ្រាមពាណិជ្ជកម្មចិន-អាមេរិក៖ រដ្ឋមន្ត្រីពាណិជ្មកម្មថ្មីអាមេរិកថានឹងនៅតែបន្តវិធានការណ៍ក្តៅលើចិន

ព័ត៌មាន
កម្ដៅនៃភ្លើងសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន នៅតែបន្ដឆេះឆួលមិនទាន់រលត់នោះទេ បើទោះបីជាលោកត្រាំបានត្រូវបានផុតអាណត្តិជាប្រធានាធិបតីអា…

ក្រុមហ៊ុន Apple កំពុងរៀបចំរើការផលិត iPhone និង iPad ទៅឥណ្ឌា និងវៀតណាម

ព័ត៌មាន
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Apple កំពុងដំណើរការរៀបចំរើផលិតកម្មទូរស័ព្ទ iPhone, iPad និងកុំព្យូទ័រ Mac របស់ខ្លួន ទៅកាន់ប្រទេស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ