បទបញ្ជា​រាជរដ្ឋាភិបាល

រាជរដ្ឋាភិបាល សម្រេចកែសម្រួល​ផ្នែកខ្លះនៃបទបញ្ជា ស្ដីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស


រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ១០ ខែមេសានេះ បានចេញសេចក្ដីសម្រេចមួយ ស្ដីពីការកែសម្រួលបទបញ្ជា លេខ ០២ ប.ប ចុះថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០២០ ស្ដីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ ការរាតត្បាតនៃជំងឺកូវីដ-១៩។
រូបថត​ឯកសារ​ នៃ​កម្មករកម្មការិនី​រោងចក្រ​កាត់ដេរ​ធ្វើ​ដំណើរ​ចេញពីរោងចក្រ​ត្រឡប់ទៅផ្ទះតាមរថយន្ត។ រូបថត​សហការី​​
ដោយ

នៅក្នុង​សេចក្ដីសម្រេចនេះ បាន​បញ្ជាក់ថា យោងលើ​ស្ថានភាព​ភូមិសាស្ត្រ​ និងតម្រូវការ​ជាក់ស្ដែង ក្នុងការបំពេញ​ការងារ ការប្រកប​មុខរបរ និងការប្រាស្រ័យ​ទាក់ទង​ប្រចាំថ្ងៃ ដោយខកខាន​មិនបាន​របស់​មន្ត្រីរាជការសាធារណៈ និយោជក កម្មករ-និយោជិត និងប្រជាពលរដ្ឋ​ទូទៅ រាជរដ្ឋាភិបាល​បានសម្រេច ធ្វើការ​កែសម្រួល​វិសាលភាព​នៃការដាក់កំហិត លើការធ្វើដំណើរ​ក្នុងប្រទេស ដែលមាន​ចែង​ក្នុងបទ​បញ្ជា​លេខ ០២ ប.ប. ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ ដូចខាងក្រោម៖

១, ភូមិសាស្ត្រ​រាជធានីភ្នំពេញ និងខេត្តកណ្ដាល ត្រូវបាន​ចាត់ទុក​ជាតំបន់តែមួយ ដែលមិនស្ថិត​នៅក្រោម​វិសាលភាព​នៃការ​ហាមឃាត់​ការធ្វើដំណើរ​ឆ្លងកាត់​ទៅវិញទៅមកនោះទេ។

២, លុបចេញវិញ នូវការហាមឃាត់​ការធ្វើដំណើរ​ឆ្លងកាត់​ពីស្រុកមួយទៅស្រុកមួយទៀត នៅខេត្តតែមួយ ដោយរក្សាទុក​ជាធរមាន​នូវ​ការហាមឃាត់​ការធ្វើដំណើរ​ឆ្លង​កាត់ពីខេត្ត​មួយទៅ ខេត្ត​មួយទៀត។

រាជរដ្ឋាភិបាល​បាន​បញ្ជា​ឲ្យ​គ្រប់ក្រសួង-ស្ថាប័ន និងអាជ្ញាធរ​ដែលមានសមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវចាត់ចែង​អនុវត្ត​ជាបន្ទាន់ និងមាន​ប្រសិទ្ធភាព​ខ្ពស់។

None



អត្ថបទបន្ទាប់


សន្ទុះនៃការសាងសង់គម្រោង The Peak មានល្បឿនលឿន ក្រោយផ្លាស់ប្តូរក្រុមហ៊ុនម៉ៅការសាងសង់

គម្រោងអាគារ The Peak អាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ ក្រោយផ្លាស់ប្តូរក្រុមហ៊ុនម៉ៅការសាងសង់ ដោយក្រុមហ៊ុនថ្មីនេះបានចាប់ផ្តើមការងាររបស់ខ្លួនក…

ទីបំផុត រដ្ឋាភិបាល​វៀតណាម​អនុម័ត​ថវិកា ២,៦​ពាន់​លាន​ដុល្លារ ជួយ​ពលរដ្ឋ​ក្រីក្រ​និង​អាជីវកម្ម​រងគ្រោះ​ព្រោះ Covid-19

នៅទីបំផុត រដ្ឋាភិបាលវៀតណាម បានសម្រេចអនុម័តកញ្ចប់ថវិកា ២,៦ ពាន់លានដុល្លារអាមេរិក សម្រាប់ជួយគាំទ្រដល់ពលរដ្ឋក្រីក្រ និងអាជីវកម្មដែលរងផលប៉…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ