ការធ្លាក់យន្ដហោះនៅចិន

ចិនជួបគ្រោះធ្លាក់យន្ដហោះជាលើកដំបូងក្នុងរយៈពេល១២ឆ្នាំ ខណៈពេលនេះអាជ្ញាធរបន្ដការស្វែងរកជនរងគ្រោះ


ជាលើកដំបូងហើយនៅក្នុងរយៈពេល ១២ឆ្នាំមកនេះ ដែលប្រទេសចិនបានជួបគ្រោះធ្លាក់យន្ដហោះ។ ករណីធ្លាក់យន្ដហោះនៅចិនកាលពីថ្ងៃទី ២១ មីនា មកពេលនេះ ក្រុមអ្នកជួយសង្គ្រោះ បានដើររើសបំណែកយន្តហោះក្នុងព្រៃ និងបន្ដតាមរកជនរងគ្រោះ ជាមួយនឹងក្តីសង្ឃឹមពួកគេនឹងនៅរស់រានមានជីវិត ខណៈដែលអ្នកដំណើរដែលបានធ្វើដំណើរលើយន្ដហោះ China Eastern Airlines ដែលបានធ្លាក់នេះមានចំនួន ១៣២ ហើយវាបានធ្លាក់នៅលើភ្នំ នៃខេត្តក្វាងស៊ីភាគខាងត្បូងនៃប្រទេសចិន។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Reuters។
អាជ្ញាធរបន្ដការស្វែងរកជនរងគ្រោះ នៃការធ្លាក់យន្ដហោះនៅខេត្តក្វាងស៊ី។
ដោយ

ជើងហោះហើរ​ប្រភេទ MU5735 របស់​ក្រុមហ៊ុន China Eastern Airlines ដែល​កំពុង​ធ្វើ​ដំណើរ​ពី​ទីក្រុង​គុន​មីង រដ្ឋធានី​នៃ​ខេត្ត​យូ​ណា​ន ភាគ​និរតី ទៅ​កាន់​ទីក្រុង​នៃ​កំពង់​ផែ ក្វា​ង​ចូ​វ គឺ​ត្រូវ​បាន​ធ្លាក់ នៅ​មុន​ពេល​ត្រៀម​ចុះ​ចត​។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​បាន​ផ្សាយ​ពី​ថត​វី​ដេ​អូ​ខ្លី​ៗ​ដែល​ថត​បាន​មាន​ខ្លះ​ថត​ពី​កាមេរ៉ា​រថយន្ដ ដែល​កំពុង​បើកបរ​លើ​ដងផ្លូវ បាន​បង្ហាញ​ថា យន្តហោះ​ធ្លាក់​ចុះ​នៅ​ពេល​ហោះ​ចុះ​មក​ដី​នៅ​មុំ​ប្រហែល 35 ដឺ​ក្រេ​។

អ្នក​ភូមិ​ដែល​រស់នៅ​ក្បែរ​តំបន់​ធ្លាក់​យន្តហោះ​នោះ បាន​និយាយ​ថា ពួក​គេ​បានលឺ សម្លេង​ផ្ទុះ នៅ​ពេល​ធ្លាក់​យន្តហោះ ដែល​វា​ប្រៀប​ដូច​ជា​សម្លេង​ផ្គរលាន់​។

មាន​ផ្នែក​ខ្លះ​នៃ​យន្តហោះ​ដែល​ត្រូវ​បាន​ឆេះ ត្រូវ​បាន​គេ​រក​ឃើញ​នៅ​រាយ​ប៉ាយ​ពាសពេញ​ភ្នំ ដែល​យន្ដហោះ​ធ្លាក់​នោ​។ ការ​ធ្លាក់​ចុះ​យន្ដហោះ​នេះ គឺជា​ការ​ធ្លាក់​ជា​លើក​ដំបូង​របស់​ប្រទេស​ចិន ចាប់តាំងពី​ឆ្នាំ ២០១០ មក ហើយ​តាម​រយៈ​ការ​រុករក​របស់​ក្រុម​អ្នក​ជួយ​សង្គ្រោះ បាន​ប្រទះ​ឃើញ សំណល់​អត្តសញ្ញាណប័ណ្ណ និង​កាបូប​ត្រូវ​បាន​ឆេះ​នៅ​កន្លែង​កើតហេតុ​ផង​ដែរ​។

ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​ចិន​បាន​ចុះ​ផ្សាយ​ថា ហេតុ​ការ​នេះ គឺជា​រឿង​ដ៏​គួរ​ឲ្យ​សោកសៅ ហើយ​ថា​លទ្ធភាព​អ្នក​ធ្វើ​ដំណើរ​ទាំងអស់ មិន​មានការ​អះអាង​ណាមួយ​បញ្ចា​ក់ថា នៅ​មានជីវិត​នោះ​ទេ ខណៈ​កន្លែង​ធ្លាក់​យន្តហោះ​នេះ ត្រូវ​បាន​ធ្លាក់​នៅ​តំបន់​ភ្នំ ដែល​មាន​ច្រក​ចេញចូល​តូច​មួយ​ប៉ុណ្ណោះ​។  បន្ថែម​ពី​នេះ នៅ​ក្នុង​តំបន់​នោះ​ត្រូវ​បាន​គេ​ព្យាករណ៍​នៅ​ថា នឹង​មាន​ភ្លៀង​ធ្លាក់​ក្នុង​ស​ប្តា​ហ៍​នេះ​ថែម​ទៀត​។

ទោះជា​យ៉ាងនេះ​ក្តី ខ្សែ​វី​ដេ​អូ​ពី​កាសែត People's Daily បាន​បង្ហាញ​ថា អ្នក​ស្វែងរក និង​អ្នក​ជួយ​សង្គ្រោះ និង​កម្លាំង​ទាហាន​ប៉ា​រ៉ា កំពុង​បន្ដ​តាមដាន​ស្វែងរក​អ្នក​រង​គ្រោះ​បន្ដ​ទៀត បើ​ទោះបីជា មាន​សង្ឃឹម​តិច​ថា ពួក​គេ​នៅ​មានជីវិត​ក៏​ដោយ​។

ដោយឡែក អ្នកវិភាគ​អាកាសចរណ៍​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក លោក Robert Mann នៃ​ក្រុមហ៊ុន R.W. Mann & Company បាន​និយាយ​ថា អ្នកស៊ើប​អង្កេត​នឹង​ត្រូវការ​ឧបករណ៍​កត់ត្រា​ទិន្នន័យ​ហោះហើរ ដើម្បី​យល់​មូលហេតុ​ដែល​បណ្តាល​ឱ្យ​មានការ​ធ្លាក់​ចុះ​ភ្លាម​ៗ​នេះ ។

គួរ​ជម្រាប​ថា ប្រទេស​ចិន​ធ្លាប់​មានការ​ធ្លាក់​ចុង​ក្រោយ​នៃ​យន្តហោះ​ពាណិជ្ជកម្ម​ក្នុង​ឆ្នាំ ២០១០ របស់​ក្រុមហ៊ុន Henan Airlines បាន​សម្លាប់​មនុស្ស ៤៤ នាក់​ក្នុង​ចំណោម​មនុស្ស ៩៦ នាក់​នៅ​លើ​យន្តហោះ​នោះ​៕

អត្ថបទ វ៉ា​ន់ ស្រី​រ័​ត្ន 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើប្រទេសជប៉ុននឹងខាតបង់ថវិកាប៉ុន្មាន បើឈប់ទិញឧស្ម័នពីប្រទេសរុស្ស៊ី?

ព័ត៌មាន
ការទម្លាក់ទណ្ឌកម្មទៅវិញទៅមករវាងប្រទេសជប៉ុន និងរស្ស៊ី ជុំវិញទៅនឹងបញ្ហាសង្គ្រាមនៅអ៊ុយក្រែន កំពុងធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរនេះ កាន់…

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា នាំមុខគេនៅកម្ពុជា ក្នុងការគាំទ្រក្រសួងបរិស្ថាន និង អង្គការ WWF- Cambodia ដើម្បីទទួលស្គាល់ទិវាមួយម៉ោងសម្រាប់ភពផែនដីអន្តរជាតិ

ព័ត៌មាន
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា កំពុងចូលរួមចំណែកជាមួយក្រសួងបរិស្ថានកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់អង្គការ WWF-Cambodia ក្នុងការទទួលស្គ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ