យោធាភូមា-សង្គ្រាមនៅអ៊ុយក្រែន

យោធាមីយ៉ាន់ម៉ាហៅការឈ្លានពានអ៊ុយក្រែនដោយរុស្ស៊ីថាជារឿងត្រឹមត្រូវ


ការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែនគឺជារឿង «សមហេតុផល» និងបានបង្ហាញពីជំហររបស់ទីក្រុងម៉ូស្គូ ថាជាមហាអំណាចពិភពលោកមួយ។ នេះជាការលើកឡើងពីរបបយោធាមីយ៉ាន់ម៉ានៅថ្ងៃសុក្រទី២៥កុម្ភៈនេះ ក្នុងន័យគាំទ្ររុស្ស៊ី ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់មួយរបស់ខ្លួន និងដែលជាអ្នកផ្គត់ផ្គង់អាវុធដ៏សកម្មមួយផងដែរសម្រាប់របបសឹកកន្លងមក។
មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing (ស្តាំ) ជាមួយប្រមុខការពារជាតិរុស្ស៊ី លោក Sergei Shoigu (ឆ្វេង) រូបកាលពីឆ្នាំមុន
ដោយ

អ្នកនាំពាក្យ​យោធា​មី​យ៉ា​ន់​ម៉ា លោក Zaw Min Tun រៀបរាប់​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ប្រតិបត្តិការ​យោធា​ពី​ទីក្រុង​ម៉ូ​ស្គូ គឺ​បាន​ធ្វើ​ឡើង​ដោយ​សម​ហេតុ​សម​ផល​ដើម្បី​ស្ថិរភាព​នៃ​អធិបតេយ្យ​ជាតិ​របស់​ប្រទេស​រុ​ស្ស៊ី​។

ដោយ​មាន​សរសេរ​ជា​ភាសា​រុ​ស្ស៊ី​ផង​នោះ សេចក្តីថ្លែងការណ៍​ដដែល​បន្ត​ថា​៖ «​រុ​ស្ស៊ី​ធ្វើ​បែប​នេះ បាន​បង្ហាញ​យ៉ាង​ច្បាស់​ទៅ​កាន់​ពិភពលោក​ពី​ឋានៈ​របស់​ខ្លួន​ក្នុង​នាម​ជា​មហាអំណាច​ពិភពលោក​»​។

យ៉ាងណា​ក៏​ដោយ ប្រតិបត្តិការ​ឈ្លានពាន​តាំង​តែ​ពី​ព្រឹក​ព្រលឹមថ្ងៃព្រហស្បតិ៍ទី២៤កុម្ភៈ ពី​សំណាក​កងទ័ព កងរថក្រោះ អម​ដោយ​ការ​វាយប្រហារ​តាម​អាកាស​ទៅ​លើ​ទីក្រុង​នានា​របស់​អ៊ុយ​ក្រែ​ន បាន​បង្ក​ឱ្យ​មានការ​ខឹងសម្បារ​នៅ​ទូ​ទាំង​ពិភពលោក ខណៈ​ដោយ​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​បាន​ឆ្លើយ​តប​ជាមួយនឹង​ការ​ដាក់​ទណ្ឌកម្ម​ជា​បន្តបន្ទាប់​។

គួរ​ជម្រាប​ថា ប្រទេស​រុ​ស្ស៊ី​ជា​សម្ព័ន្ធមិត្ត និង​ទំនងជា​ខ្នងបង្អែក​មួយ​ខ្វះ​មិន​បាន ព្រមទាំង​ជា​អ្នក​ផ្គត់ផ្គង់​អាវុធ ដ៏​សំខាន់​ផង​ដែរ​របស់​យោធា​មី​យ៉ា​ន់​ម៉ា​។ ម៉ូ​ស្កូ​ជា​រឿយ​ៗ​តែង​បង្ហាញ​ជំហរ​ការពារ​មី​យ៉ា​ន់​ម៉ា ពី​ការ​ដាក់​ទណ្ឌកម្ម​នានា​របស់​ប​ស្ចឹ​ម​ប្រទេស មិន​ថា​នៅ​អង្គការសហប្រជាជាតិ ឬ​ក្រុមប្រឹក្សាសន្តិសុខ​ក្តី​។

គួរ​រំឭក​ថា​ដែរ​ថា កាលពី​ឆ្នាំ​មុន​ប្រមុខ​ដឹកនាំ​សឹក​មី​យ៉ា​ន់​ម៉ា លោក មីន អ៊ុ​ង​ឡាំង បាន​ស្ងាត់​ទៅ​ជួប​សម​ភាគី​រុ​ស្ស៊ី​ដល់​ម៉ូ​ស្កូ ដើម្បី​ជជែក​ពី​កិច្ច​សហប្រតិបត្តិការ​យោធា​ទ្វេភាគី​ថែម​ទៀត​។

សូម​បញ្ជាក់​ថា អ្នកជំនាញ​សិទ្ធិ​មនុស្ស​របស់​អង្គការសហប្រជាជាតិ​ប្រចាំ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ទើបបាន​បញ្ចេញ​របាយការណ៍​ថ្មី​មួយ​បង្ហាញ​ថា រុ​ស្ស៊ី និង​ចិន បាន​និង​កំពុង​ផ្តល់​ឲ្យ​របប​សឹក​មី​យ៉ា​ន់​ម៉ា នូវ​យន្តហោះ​ចម្បាំង​និង​សព្វាវុធ​ជា​ច្រើន​ទៀត ដែល​ត្រូវ​បាន​គេ​យក​មក​ប្រើប្រាស់​សម្រាប់​ការ​វាយប្រហារ​លើ​ជន​ស៊ី​វិល​ភូមា ចាប់តាំងពី​ក្រោយ​រដ្ឋប្រហារ​កាលពី​ខែកុម្ភៈ​ឆ្នាំ​មុន​មក​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បើកទំព័រថ្មី! បុរី វិមានភ្នំពេញ នឹងបើកលក់គម្រោងថ្មីទី១៦ របស់ខ្លួននៅក្នុងស្រុកស្នួល ខេត្តក្រចេះ នាថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ

ព័ត៌មាន
បុរី វិមានភ្នំពេញ ជាក្រុមហ៊ុនអភិវឌ្ឍន៍សាងសង់អគារលំនៅឋានដ៏ពេញនិយម និងល្អមួយនៅក្នុងប្រទេសកម្ពុជា នឹងប្រារព្ធកម្មពិធីបញ្ចុះបឋមសិលាសាងសង់ ន…

តំបន់នៃខេត្តក្វាងស៊ីប្រទេសចិនអនុញ្ញាតឲ្យកម្ពុជានាំចេញដំឡូងមីស្ងួត៤០ម៉ឺនតោន

ព័ត៌មាន
ដំឡូងមីក្រៀមរបស់កម្ពុជានៅឆ្នាំនេះ កំពុងមានទីផ្សារកាន់តែល្អប្រសើរ ខណៈដែលទីផ្សារនាំចេញទៅកាន់ប្រទេសចិនក៏បាននិងកំពុងពង្រីកជាបន្ដបន្ទាប់ដែរ។…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ