បញ្ហា​ប្រាក់ខែបុគ្គលិក

បុគ្គលិកសណ្ឋាគារ The Great Duke Phnom Penh ធ្វើបាតុកម្មជាលើកទីពីរ ទាមទារប្រាក់ឈ្នួល


បុគ្គលិកជាង១០០នាក់ នៃសណ្ឋាគារ ដឺហ្រ្គេតឌ្យូក ភ្នំពេញ (the Great Duke Phnom Penh) បានធ្វើបាតុកម្មជាលើកទីពីរ នៅថ្ងៃចន្ទ ទី៤ ខែវិច្ឆិកានេះ ទាមទារឲ្យអ្នកគ្រប់គ្រង បើកប្រាក់ឈ្នួលសំរាប់ខែតុលាឲ្យពួកគាត់ និងទាមទារ ឲ្យសណ្ឋាគារ ជូនដំណឹងដល់ពួកគាត់ផង បើសិនជាមានការយឺតយ៉ាវរឿងប្រាក់ខែ។
បុគ្គលិកសណ្ឋាគារ The Great Duke Phnom Penh ធ្វើបាតុកម្មជាលើកទីពីរ ទាមទារប្រាក់ឈ្នួល
ដោយ

សណ្ឋាគារ ដឺហ្រ្គេតឌ្យូកភ្នំពេញ (The Great Duke Phnom Penh)  ពីមុនគឺមាន​ឈ្មោះថា សណ្ឋាគារ ​InterContinental Phnom Penhដែលជាសណ្ឋាគារ​ដ៏ប្រណីតមួយ​នៅភ្នំពេញ ដែលបាន​ដំណើរការ​អស់រយៈយូរ​មកហើយនៅកម្ពុជា និងត្រូវបានប្តូរ​ឈ្មោះកាល​ពីឆ្នាំមុន។

បុគ្គលិកមួយ​រូបនៅសណ្ឋាគារ​នេះដែលបាន​ធ្វើការជាង ១០ឆ្នាំ​ហើយសុំដាក់​ឈ្មោះ សម្រាប់​កិច្ចសម្ភាសន៍​នេះថា ចននី ព្រោះខ្លាចគេ​ធ្វើបាប បាននិយាយថា ប្រាក់ខែ​ពិតជា​សំខាន់ណាស់ សម្រាប់​បុគ្គលិក​ទាំងអស់ ពីព្រោះពួកគាត់ ត្រូវការ ដើម្បីយក​ទៅទ្រទ្រង់​គ្រួសាររៀងៗខ្លួនៗ។

 លោកចននី បាននិយាយ​ដូច្នេះថា «យើងត្រូវការតែ​ប្រាក់ខែ​របស់យើង (សំរាប់ពាក់​កណ្តាល​នៃខែតុលា)។ យើងមិនត្រូវបាន​គេជូន​ដំណឹង​អំពីកាល​បរិច្ឆេទ​ជាក់លាក់​ដើម្បីទទួល​បាន​ប្រាក់ខែនោះទេ។ យើងទាំងអស់គ្នា​ធ្វើការដើម្បី​ប្រាក់ខែ​ដើម្បីផ្គត់ផ្គង់​គ្រួសាររបស់យើង។»

លោកបានបន្តថា «ភាពយឺតយ៉ាវ ភាព​ដែលមាន​ការប្រទុច​បង្អាក់​ការបើក​ប្រាក់ខែ ឲ្យ​បុគ្គលិក​ហ្នឹង​សរុប​មកមាន ៤ដងហើយ។»

នៅក្នុងលិខិតចុះថ្ងៃទី១ ខែវិច្ឆិកានេះ​ លោកទូច កុសល​ ប្រធាន​សហជីព​កម្មករ​និយោជិត​វិស័យទេសចរណ៍ ​សណ្ឋាគារដឺហ្រ្គេតឌ្យូក ភ្នំពេញ បានសរសេរ​ទៅលោក​អគ្គនាយក​នៃសណ្ឋាគារ​នេះ​ស្នើសុំជួប​នៅថ្ងៃទី៤ ខែវិច្ឆិកានេះ ​ដើម្បីជជែក​ពិភាក្សា​អំពីភាព​យឺតយ៉ាវ​ក្នុងការបើក​ប្រាក់ឈ្នួល​ប្រចាំខែ និងមិនមាន​ការជូនដំណឹង។

នៅខាងមុខបុគ្គលិកជាង​១០០នាក់ នៃសណ្ឋាគារ ដឺហ្រ្គេតឌ្យូក ភ្នំពេញ (the Great Duke Phnom Penh)​ បានធ្វើបាតុកម្ម​ជាលើកទីពីរ​ នៅថ្ងៃចន្ទ ទី៤ ខែវិច្ឆិកានេះ ទាមទារឲ្យ​អ្នកគ្រប់គ្រង បើកប្រាក់ឈ្នួល​សំរាប់​ខែតុលា​ឲ្យ​ពួកគាត់ និងទាមទារ ឲ្យ​សណ្ឋាគារ ជូនដំណឹងដល់​ពួកគាត់​ផង បើសិនជា​មានការយឺតយ៉ាវ​រឿងប្រាក់ខែ។

 បុគ្គលិក​បានកាន់​ស្លាកសញ្ញា​ក្នុងដៃ​របស់​ពួកគាត់ រួមមានទាំង​រូបនាយករដ្ឋមន្រ្តី សម្តេច ហ៊ុន សែន និង​លោកជំទាវ​ប៊ុន រ៉ានីហ៊ុន សែន និងការសរសេរ​សូមឲ្យ​ម្ចាស់សណ្ឋាគារ​បើកប្រាក់ខែ​ឲ្យ​កម្មករផង។

សណ្ឋាគារ​ដឺហ្រ្គេតឌ្យូកភ្នំពេញ

លោកជា ប៊ុនថុន អ្នកគ្រប់គ្រង​ធនធានមនុស្ស ​បាននិយាយ​តាមទូរស័ព្ទ​នៅថ្ងៃចន្ទ ទី៤ ខែវិច្ឆិកា​ នេះថា លោកមិនបាន​ដឹងព័ត៌មាន​លំអិត​អំពីការតវ៉ា​នេះនៅឡើយទេ ដោយសារលោក​ជាប់រវល់​កិច្ចការគ្រួសារ​នៅខាងក្រៅ​កន្លែងធ្វើការ។

លោកជា ប៊ុនថុន បាននិយាយដូច្នេះថា «រឿងហ្នឹង រឿងប្រាក់ខែ អាធ្យាស្រ័យ ខ្ញុំដឹងតែ​ប៉ុណ្នឹង។ ខាងអូតែល​បានទាក់ទង​សុំជួប​ពួកគាត់ហើយ៕»

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្ដេច ហ៊ុន សែន ស្នើមហាមិត្ត​ចិន ឲ្យជួយគាំទ្រដល់ការអភិវឌ្ឍខេត្តព្រះសីហនុ

ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ កម្ពុជា បានស្នើដល់រដ្ឋាភិបាលចិន ឲ្យជួយគាំទ្រដល់ការអភិវឌ្ឍនៅខេត្តព្រះសីហនុ ដោយសម្ដេចតេជោបានអះអាងថា ម…

ការអភិវឌ្ឍមូលដ្ឋានគ្រឹះនៃវិស័យអប់រំ នៅតាមតំបន់ដាច់ស្រយាល នៅតែជួបប្រទះបញ្ហាខ្វះខាត

ព័ត៌មាន
ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចជាតិឲ្យកាន់តែរឹងមាំ និងរីកចម្រើនទៅមុខ វិស័យអប់រំ ពិតជាដើរតួនាទីយ៉ាងសំខាន់ណាស់ ក្នុងការរួមចំណែកចាក់គ្រឹះជាមូលដ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ