សណ្ឋាគារ-​ទេសចរណ៍

សណ្ឋាគារ​ InterContinental សម្រេច​ប្តូរ​ឈ្មោះ​ថ្មី​ហើយ ក្រោយ​ពី​បាន​ដំណើរការ​២០​ឆ្នាំ​នៅ​កម្ពុជា!


ចាប់​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ​ត​ទៅ សណ្ឋាគារ InterContinental ឬ​គេនិយម​ហៅ​ថា អ៊ីធើខន នឹង​ត្រូវ​ប្តូរ​ឈ្មោះ​ទៅ​ជា The Great Duke Phnom Penh បន្ទាប់​ពី​សណ្ឋាគារ​ដ៏​មាន​វ័យ​ចំណាស់​ជាង​គេ​មួយ​នេះ បាន​បើក​ដំណើរការ​ជាង​២​ទសវត្សរ៍​នៅ​កម្ពុជា។
សណ្ឋាគារ​ផ្កាយ ៥ InterContinental កាល​ពី​មុន ឥឡូវ​នេះ ប្ដូរ​ឈ្មោះ​ថ្មី មក​ជា The Great Duke Phnom Penh ហើយ។ រូបភាព៖ ហេង ភារម្យ
ដោយ

បើតាម​​សេចក្ដី​ប្រកាស​របស់​ក្រុមហ៊ុន IHG ដែល​ជា​អ្នក​គ្រប់គ្រង​សណ្ឋាគារ InterContinental បាន​លើក​ឡើង​ថា ក្រុមហ៊ុន​ខ្លួន​នឹង​លែង​មាន​សិទ្ធិ​គ្រប់គ្រង​សណ្ឋាគារ​នេះ​ចាប់​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៨ នេះ​ត​ទៅ ដោយ​នឹង​ត្រូវ​ផ្ដល់​សិទ្ធិ​គ្រប់គ្រង​ទៅ​ឲ្យ​ក្រុមហ៊ុន​ថ្មី គឺ Regency Company Limited ដែល​មាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស ជំនួស​វិញ ដោយ​បាន​ប្តូរ​ឈ្មោះ​សណ្ឋាគារ​នេះ​ទៅ​ជា The Great Duke Phnom Penh។

សណ្ឋាគារ InterContinental គឺ​ជា​យីហោ​សណ្ឋាគារ និង​រីស៊ត លំដាប់​ផ្កាយ​ប្រណីត​អន្តរជាតិ​ដំបូង​គេ​បង្អស់​មួយ ដែល​មាន​អាយុ​កាល​ជាង ៧០​ឆ្នាំ​មក​ហើយ។ សម្រាប់​កម្ពុជា​វិញ ក៏​មាន​អាយុកាល​ចាស់​ជាង​គេ​ផង​ដែរ បើ​ធៀប​នឹង​សណ្ឋាគារ​ផ្សេងៗ​ទៀត៕ 

សណ្ឋាគារ​ផ្កាយ ៥ កាល​នៅ​ឈ្មោះ​ចាស់​ជា InterContinental។
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិក​គ្រោង​បោះទុន ៥០០​លាន​ដុល្លារ វិនិយោគ​លើ​វិស័យ​ថាមពល​អគ្គិសនី​នៅ​កម្ពុជា

ព័ត៌មាន
ការផ្គត់ផ្គង់​ថាមពល​អគ្គិសនី​របស់​កម្ពុជា នា​ពេល​បច្ចុប្បន្ន ហាក់​នៅ​មាន​កម្រិត​នៅ​ឡើយ ខណៈ​ដែល​មាន​ម្ចាស់​រោងចក្រ​និង​សហគ្រាស​ជា​ច្រើន ត…

អ្នក​ជំនាញ​ទេសចរណ៍៖ វិស័យ​ភោជនីយ​ដ្ឋាន​នៅ​តែ​មាន​សក្ដានុពល​ទីផ្សារ តែ​ទាមទារ​ឲ្យ​មាន​ស្ដង់ដារ

ព័ត៌មាន
នៅមួយ​រយៈ​ចុង​ក្រោយ​នេះ ទោះ​បី​​ភោជនីយដ្ឋាន​តូច​ធំ​ត្រូវ​បាន​បង្កើត​ឡើង​​ជា​​ច្រើន​​បន្ត​កន្ទុយ​គ្នា​ក៏​ដោយ ប៉ុន្ដែ អ្នក​ជំនាញ​ក្នុង​វិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ