អត្ថបទក្រុមហ៊ុន

ក្រុម Green Terrace ឈ្នះទឹកប្រាក់ ៣ ០០០ ដុល្លារពីកម្មវិធី SmartSpark ដើម្បី អភិវឌ្ឍន៍សេវាកម្មបង្កើតសួនបន្លែតាមសំយ៉ាបផ្ទះ


ក្រុម Green Terrance ដែលជាសេវាកម្មជួយអ្នកប្រើប្រាស់បង្កើតសួនបន្លែតាមសំយ៉ាបផ្ទះបានឈ្នះទឹកប្រាក់ ៣ ពាន់ដុល្លារពីក្រុមហ៊ុន Smart Axiata ក្នុងកម្មវិធី SmartSpark ដែលបង្កើតឡើងសម្រាប់ជំរុញឲ្យមានការរីកដុះដាលនៃសហគ្រិនសង្គមនៅក្នុងប្រទេសកម្ពុជា ដើម្បីចូលរួមចំណែកក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពជាសាកល (SDGs) ។
ក្រុម Green Terrace ឈ្នះទឹកប្រាក់ ៣ ០០០ ដុល្លារពីកម្មវិធី SmartSpark ដើម្បី អភិវឌ្ឍន៍សេវាកម្មបង្កើតសួនបន្លែតាមសំយ៉ាបផ្ទះ
ដោយ

បង្កើតឡើងកាលពីខែសីហា ឆ្នាំ២០១៨ ដោយក្រុមហ៊ុន Smart Axiata និង Impact Hub​ Phnom Penh​​ កម្មវិធី SmartSpark មានរយៈពេលបីឆ្នាំ ដែលមាន កម្មវិធីរហូតដល់ប្រាំបួនជំនាន់ ក្នុងការស្វែងរកក្រុមសហគ្រិនវ័យក្មេង មានគំនិតបង្កើតអាជីវកម្មសង្គម​ដែលចូលរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយចីរភាព។

ក្រុម Green Terrance ត្រូវបានជ្រើសរើសជាជ័យលាភីក្នុងចំណោមក្រុមសហគ្រិនសង្គមចំនួនប្រាំមួយក្រុម ដែលស្ថិតក្នុងជំនាន់ទី ៦ នៃកម្មវិធី SmartSpark​ ដែលផ្ដោតលើ​ដំណោះស្រាយសង្គមនិងគំនិតអាជីវកម្មផ្នែកបរិស្ថានជាពិសេសគឺបញ្ហា ផ្លាស្ទិកប្រើបានតែមួយដង។ Green Terrace បង្កើតឡើងដើម្បី ផ្តល់ជាសេវាកម្មរៀបចំសួនបន្លែតាមផ្ទះ ដែលមានផ្តល់ជាគ្រាប់ពូជ សំភារៈ និង ការរៀបចំរចនា តាមតម្រូវការរបស់អតិថិជន។

ក្រុមទាំង ៦ ក្រុមបានចំណាយពេល ៣ ខែ ធ្វើការជាមួយអ្នកណែនាំ និងអ្នកបណ្ដុះបណ្ដាលពី Impact Hub ដើម្បីអភិវឌ្ឍគំនិតរបស់ពួកគេមុនពេលវគ្គជម្រុះចុងក្រោយនៅថ្ងៃសុក្រ ទី២៩ ខែមករា។

សហស្ថាបនិកនៃ Green Terrace ឈ្មោះ ឈូន វីរៈរដ្ឋា បាននិយាយថា៖ «ខ្ញុំពិតជាមានមោទនភាពចំពោះទំនុកចិត្តដែលសមាជិកក្រុមរបស់យើងបានបង្ហាញក្នុងកម្មវិធី។ សូមអរគុណដល់ Impact Hub Phnom Penh និងក្រុមហ៊ុន Smart Axiata ដែលបានផ្តល់ឱកាស និងការគាំទ្រផ្នែកហិរញ្ញវត្ថុដើម្បីអភិវឌ្ឍកម្មវិធីបស់យើង។ ហើយសេវាកម្មរបស់យើងនឹងមានឥទ្ធិពលធំធេង និងវិជ្ជមានទៅលើបរិស្ថាន។​​»​

ក្នុងជំនាន់ទី៦ នៃកម្មវិធី SmartSpark (បរិស្ថាន) មានគំនិតអាជីវកម្មល្អៗចំនួនប្រាំមួយ ដើម្បីកំណត់ឥទ្ធិពលប៉ះពាល់លើ       បរិស្ថាន រួមមាន៖

Et-Jay ដែលជាកម្មវិធីទូរស័ព្ទ app ដែលអាចឲ្យអ្នកប្រើប្រាស់អាចលក់វត្ថុ ដែលអាចកែច្នៃឡើងវិញបានយ៉ាងងាយស្រួល និងជំរុញការប្រមូលដបប្លាស្ទិក កំប៉ុងអាលុយមីញ៉ូម និងវត្ថុដែលអាចកែច្នៃឡើងវិញបានផ្សេងទៀតផងដែរ។

Bamboo Eco ផ្តល់ជាផលិតផលធ្វើពីឬស្សី ដែលគាំទ្រដល់កសិករដែលជាអ្នកផលិត ជំនួសឲ្យផលិតផលប្លាស្ទិកដែលប្រើបានតែមួយដងដូច ជាដបឬកែវទឹកជាដើម។

ក្រុម Green Terrace ឈ្នះទឹកប្រាក់ ៣ ០០០ ដុល្លារពីកម្មវិធី SmartSpark ដើម្បី អភិវឌ្ឍន៍សេវាកម្មបង្កើតសួនបន្លែតាមសំយ៉ាបផ្ទះ

BestInBox ដែលជាវេបសាយជួយកាត់បន្ថយកាកសំណល់វេចខ្ចប់អាហារ តាមរយៈសំភារៈវេចខ្ចប់ដែលមិនប៉ះពាល់ដល់បរិស្ថាន និងកញ្ចប់គ្រឿងផ្សំម្ហូបដែលអ្នកចង់ចំអិនជាមួយការរៀបចំវេចខ្ចប់សម និងបរិមាណដែលអ្នកត្រូវការរួចជាស្រេច​។

Xpanz ជាក្រុមយុវជន ដែលលៃលកដោះស្រាយកាកសំណល់ពីឧស្សាហកម្មកាត់ដេរ តាមរយៈការកែច្នៃសំណល់ក្រណាត់ ឬ សម្លៀកបំពាក់ ចាស់ឲ្យចេញជាផលិតផលសម្រេចថ្មីៗ

Mart Veckchob ដែលជាសេវាប្រើប្រាស់កញ្ចប់ដែលអាចប្រើឡើងវិញបាន ដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកដែលមិនចាំបាច់នៅក្នុងសេវាកម្មចែកចាយអាហារ។

អ្នកនាង Melanie Mossard  នាយកនៃសហគ្រិនភាព និងនវានុវត្តន៍ ប្រចាំ Impact Hub Phnom Penh សរសើរ និងគាំទ្រដល់គំនិតផ្ដួចផ្ដើមថា ៖«នៅ Impact Hub យើងជឿថាសហគ្រិនភាពគឺជាផ្នែកមួយយ៉ាងសំខាន់ និងមានឥទ្ធិពលក្នុងការជួយរួមចំណែកដោះស្រាយ បញ្ហានៅជុំវិញខ្លួនយើង។ នៅក្នុងកម្មវិធី SmartSpark ជំនាន់ទី៦នេះ យើងបានប្រមូលផ្តុំនូវយុវជនដែលមានឆន្ទះជា សហគ្រិនមកពីជំនាញខុសៗគ្នា ដូចជា កសិកម្ម វិស្វកម្ម រចនា និង ជំនួញ ដែលពួកគាត់មានគោលជំហរួមមួយគឺ ស្វែងរក និងបង្កើតដំណោះស្រាយ។ អស់រយៈពេល៣ខែកន្លងមក ពួកគាត់បានចំណាយពេលសិក្សាពីចំណោទបញ្ហា សិក្សាពីទីផ្សារ បង្កើតជាគំរូផលិតផល និងសាកល្បងវាក្នុងទីផ្សារ។ យើងសង្ឃឹមថាកម្មវិធីនេះ និងផ្តល់ជាគ្រឹះសម្រាប់ឲ្យក្រុមរបស់ពួកគាត់ ដើម្បីអភិវឌ្ឍ ជំនាញ ចំណង់ចំណូលចិត្ត និងការតាំងចិត្តក្នុងការបង្កើតធុរកិច្ជបង្កើតថ្មីរបស់ពួកគេ។»

លោក គាំ ទីវា ប្រធានផ្នែកកិច្ចការសាធារណៈ ប្រចាំក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖«បំរែបំរួលអាកាសធាតុ និងផលប៉ះពាល់របស់យើងទៅលើចីរភាពនៃបរិស្ថានគឺជាបញ្ហាប្រឈមដ៏សំខាន់បំផុតក្នុងជំនាន់របស់យើង ហើយយើងមិនសល់ពេលវេលាច្រើននោះទេ ដើម្បីធ្វើការផ្លាស់ប្តូរអ្វីដែលយើងចាំបាច់។  ខណៈពេល ដែលវាងាយនឹងមានទុទិដ្ឋិនិយមអំពីស្ថានភាពនៃភពផែនដីរបស់យើង នេះគឺជាសកម្មភាពលើកទឹកចិត្ដមួយ ដែលបានចែករំលែកនូវចំណង់ចំណូលចិត្ត និងការប្តេជ្ញាចិត្តពីសហគ្រិន សង្គមវ័យក្មេង ក្នុងកម្មវិធី SmartSpark ជំនាន់ទី ៦ ដែលយល់ដឹងថាអ្នកអាចធ្វើឱ្យមានការផ្លាស់ប្តូរពិតប្រាកដ សូម្បីតែនៅកម្រិតសហគមន៍មូលដ្ឋាន ដោយការអភិវឌ្ឍគំនិតឆ្លាតវៃ ដែលលើកកម្ពស់ការយល់ដឹងអំពីបញ្ហា និងជួយដោះស្រាយបញ្ហាជីវិតពិត។»

ក្រុម Green Terrace ឈ្នះទឹកប្រាក់ ៣ ០០០ ដុល្លារពីកម្មវិធី SmartSpark ដើម្បី អភិវឌ្ឍន៍សេវាកម្មបង្កើតសួនបន្លែតាមសំយ៉ាបផ្ទះ

អំពីក្រុមហ៊ុន Smart 

ក្រុមហ៊ុន Smart Axiata Co., Ltd. ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុន​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​និង​កំពុង​បម្រើ​​អតិថិជន​ចំនួន ៨ លាននាក់ ស្ថិត​ក្រោម​ស្លាក​សញ្ញា “Smart”។ Smart Axiata គឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុនមេ មាន​ឈ្មោះ​ថា  “Axiata Group Berhad” ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំ​ជាង​គេ​បង្អស់​មួយ​ក្នុង​ទ្វីប​អាស៊ី។

ក្រុមហ៊ុន Smart គឺ​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត​ដែល​មាន​ភាព​ឈាន​មុខគេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិបត្ដិករ​ដំបូង​បង្អស់​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនាន់​ទី៤ “4G LTE” ក្នុង​ឆ្នាំ​២០១៤ បច្ចេក​វិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជា​មួយ HD Voice (VoLTE) និង 4.5G ក្នុងឆ្នាំ២០១៧។ នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៩ Smart បាន​រៀបចំ​​កម្មវិធីប​ង្ហាញ​សាក​ល្បង​បច្ចេកវិទ្យា​ជំនាន់​ទី៥ “5G” ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មាន​ផ្ដល់​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទចល័ត​ដ៏​សម្បូរ​បែប​រួម​មាន៖ សេវាបច្ចេក​វិទ្យា 2G, 2.5G, 3G និង​3.75G ក៏​ដូច​ជា​សេវា​កម្ម​ទូរស័ព្ទ​ក្រៅ​ប្រទេស (Roaming) ដែល​អាចប្រើ​បាន​ច្រើន​ជាង ១៩០ប្រទេស។  Smart បាន​និង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើន​ជាង ៩៩% (កៅ​សិប​ប្រាំ​បួន) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា ។

ក្រុមហ៊ុន​ក៏​កំពុង​បម្លែង​ខ្លួន​យ៉ាង​សកម្ម​ទៅ​ជា​ប្រតិបត្តិករ​បែប​ឌីជីថល តាម​រយៈ​ការ​ផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​​លក្ខណៈ​ស៊ីវិល័យ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ជា​ច្រើន។ នេះរួម​បញ្ចូល​ភាពជា​ដៃគូជា​មួយ​ភាគី​អន្តរជាតិ​នានា​ដូច​ជា៖ ក្រុម​ហ៊ុន Universal Music ក្រុម​ហ៊ុន Apple និង ក្រុម​ហ៊ុន Facebook ក៏ដូច​ជា​សេវាកម្ម​ឌីជីថល​នានា រួម​មាន៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លា​តវ័យ សេវា PiPay សេវា Pleng by Smart សេវា GigaGigs by Smart សេវា Pi Pay និង​សេវា SmartNas។ ក្រុមហ៊ុន Smart មាន​ចក្ខុ​វិស័យ​ក្លាយ​ជា​ក្រុមហ៊ុន​លេខ១ និង​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូរគម​នាគមន៍​ដែល​ទទួល​បាន​កី្ដ​ស្រលាញ់​ពេញ​ចិត្ត​បំផុត​នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជានៅ​ត្រឹម​ឆ្នាំ​២០២២ តាម​រយៈ​កម្មវិធី​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​កិច្ចការងារ​​សង្គម និង​កម្មវិ​ធីនិរន្តរភាព​នានា​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​សង្គម​ជាតិ។

ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (មួយ​ពាន់) នាក់ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ​សម្រេច​បេសកកម្មរួម​គ្នា​ក្នុង​ការផ្សារ​ភ្ជាប់ និង​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង។  Smart ជីវិត​រស់​រវើក!           

ក្រុមហ៊ុន​ Smart Axiata Co., Ltd.

No. 464A, មហា​វិថី​ព្រះ​មុនីវង្ស, ទន្លេ​បាសាក់, ខណ្ឌ​ចំការមន, ភ្នំពេញ, កម្ពុជា

ទូរស័ព្ទ: +855 10 201 000

www.smart.com.kh

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទ​ង

លោក       គាំ ទីវា

ទូរស័ព្ទ៖    +855 10 202 271

អីុមែ៉ល៖    [email protected]

 

None



អត្ថបទបន្ទាប់


ក្រុមហ៊ុន Smart ដាំដើមកោងកាងចំនួន២០២១ដើមនៅខេត្តកំពតដើម្បីចូលរួមអភិរក្សការពារព្រៃកោងកាងនៅកម្ពុជា

ដើម្បីចូលរួមអភិរក្សការពារព្រៃកោងកាងនៅកម្ពុជា ក្រុមការងាររបស់ក្រុមហ៊ុន Smart ចំនួនប្រមាណជាង៨០នាក់ បាននាំយកកូនដើមកោងកាងចំនួន ២០២១ ដើ…

អេ អឹម ខេ ចាប់ដៃគ្នាជាមួយ World Vision ដើម្បីជំរុញកំណើនវារីវប្បកម្មនៅកម្ពុជា

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានចុះអនុសារណៈយោគយល់គ្នា(MOU) ជាមួយអង្គការទស្សនៈពិភពលោក (World Vision) លើគម្រោងអភិវឌ្ឍន៍វារីវប្បក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ