ស្ថានីយ៍បណ្តាញច្រើនជាង ៦០ ទីតាំង ត្រូវបានសាងសង់បញ្ចប់ជាស្ថាពរក្នុងខេត្តសៀមរាប ដោយក្រុមហ៊ុន Smart


រាជធានីភ្នំពេញថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២១ - ស្ថានីយ៍បណ្តាញថ្មីចំនួន ៦៨ ទីតាំងក្នុងខេត្តសៀមរាបត្រូវបានសាងសង់បញ្ចប់ជាស្ថាពរ ដែលជាផ្នែកមួយនៃគម្រោងវិនិយោគទឹកប្រាក់ ៩០ លានដុល្លាក្នុងឆ្នាំ២០២១របស់ក្រុមហ៊ុន Smart Axiata ដើម្បីពង្រីក និងបង្កើនគុណភាព នៃបណ្ដាញទូរគមនាគមន៍របស់ខ្លួននៅគ្រប់ទីកន្លែងក្នុងព្រះរាជាណាចក្រកម្ពុជា។
ស្ថានីយ៍បណ្តាញច្រើនជាង ៦០ ទីតាំង ត្រូវបានសាងសង់បញ្ចប់ជាស្ថាពរក្នុងខេត្តសៀមរាប ដោយក្រុមហ៊ុន Smart

ស្ថានីយ៍​បណ្តាញ​ដែល​ទើបតែ​ត្រូវ​បាន​បញ្ចប់​ការ​សាងសង់​ជា​ស្ថាពរ​ក្នុង​ខេត្តសៀមរាប​គឺ​ស្ថិត​ក្នុង គម្រោងការ​ពង្រីក​ស្ថានីយ៍​បណ្តាញ​ថ្មី​ចំនួន ៣៥០ ទីតាំង ដែល​ត្រូវ​បាន​ប្រកាស​ជា​សាធារណៈ ដោយ​ក្រុមហ៊ុន Smart កាលពី​ខែ​មុន ដែល​នឹង​បង្កើន​គុណភាព​សេវា 4G LTE របស់​ក្រុមហ៊ុន Smart សម្រាប់​អ្នក​ប្រើប្រាស់​នៅ ទូ​ទាំង​ប្រទេស​កម្ពុជា ព្រមទាំង​ធានា​ឲ្យ​បាន​ថា​បណ្ដាញ​ទូរគមនាគមន៍​បាន​ត្រៀម​រួចរាល់​ក្នុង​ការ​ផ្ដល់​ជូន​តាម​តំរូវការ​របស់​អតិ​ជន​ដែល​កំពុង​តែ​កើនឡើង នា​ពេល​ការ​ផ្ទុះ​រីក​រាលដាល​នៃ​វិ​រុស​កូ​វី​ដ​១៩ និង​ស្ថានភាព​នៃ​ការ​បិទ​ខ្ទប់​នេះ​។

ដើម្បី​បង្ហាញ​នូវ​គុណភាព​នៃ​ស្ថានីយ៍​បណ្តាញ និង​សេវា​គ្រប់​ដណ្ដប់​ក្នុង​ខេត្តសៀមរាប ក្រុមហ៊ុន Smart  បាន​កំពុង​ផ្ដល់​ជូន​ទិន្នន័យ​អុ​ិ​ន​ធឺ​ណិ​ត​ចំនួន 1GB ឥត​គិតថ្លៃ​ដល់​អតិថិជន នៅ​ក្នុង​ខេត្តសៀមរាប ដែល​កំពុង​ប្រើប្រាស់​គម្រោង​បង់​ជា​មុន​រហូត​ដល់​ថ្ងៃ​ទី ២១ ខែឧសភា ដោយ​ពួក​គេ​អាច​ទទួលយក​ការ​ផ្ដល់​ជូន​នេះ តាម​រយៈ​កម្មវិធី SmartNas នៅ​ពេល​ណា​ក៏​បាន​អំឡុង​ខែ​នេះ​។

សម្រាប់​អតិថិជន​ជន​ដែល​មាន​បំណង​ចូលរួម​ជា​សមាជិក​នៃ​បណ្ដា​យ​ដែល​ត្រូវ​បាន​ពង្រីក​របស់​ក្រុមហ៊ុន Smart ក៏​មានការ​បញ្ចុះតម្លៃ ៥០ ភាគរយ ចំពោះ​ការ​ទិញ​ស៊ី​មកា​ត Smart 4G លេខ​ពិសេស​ដែល​មាន​តម្លៃ​ត្រឹម ៥៤ ដុល្លា តាម​រយៈ ការ​ជាវ​នៅ​តាម Smart Shop ឬ​រាល់​ភ្នាក់ងារចែកចាយ​របស់​ក្រុមហ៊ុន Smart ទាំងអស់​នៅ​ជុំវិញ​ប្រទេស​កម្ពុជា ។ 

លោក Thomas Hundt នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata មាន​ប្រសាសន៍​ថា​៖ «​គម្រោង​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​កម្ពុជា​មាន​សារៈសំខាន់​ជាង​ពេល​ណា​ទាំងអស់ ហើយ​ក្នុង​នាម​ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ចល័ត​ឈាន​មុនគេ​ដែល​ខិតខំ​ប្រឹងប្រែង​ធ្វើ​ឱ្យ​ជីវិត​កាន់តែ​ប្រសើរ យើង​យល់​ពី​ករណី​បន្ទាន់ ហើយ​យើង​នឹង​បន្ត​ផ្តល់​មធ្យោបាយ​ទំនាក់ទំនង​ល្អ​បំផុត​ដល់​ពលរដ្ឋ​កម្ពុជា ជា​ពិសេស​ក្នុង​ពេលវេលា​ដ៏​សំខាន់​មួយ​នេះ​។ អតិថិជន​របស់​យើង​ក្នុង​ខេត្តសៀមរាប ឥឡូវនេះ​អាច​រីករាយ​ក្នុង​ការ​ប្រើប្រាស់​បណ្ដាញ​ទូរគមនាគមន៍​របស់​យើង ដែល​ត្រូវ​បាន​បង្កើន​គុណភាព និង​ល្បឿន​ក្រោយ​បញ្ចប់​ការ​សាងសង់​ស្ថានីយ៍​បណ្តាញ​ពាសពេញ​ខេត្ត ដែល​នឹង​បន្ធូរបន្ថយ​ភាព​លំបាក​មួយ​ចំនួន​ដែល​ត្រូវ​បាន​បង្ក​ឡើង​ដោយ​វិធានការ​បិទ​ខ្ទប់​»​។

បច្ចុប្បន្ន ក្រុមហ៊ុន Smart មាន​ស្ថាន​នី​យ៍​បណ្តាញ​ប្រហែល ៣ ០០០ ទីតាំង​នៅ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​អនុញ្ញាត​ឱ្យ​អតិថិជន​ចំនួន ៨ លាន​នាក់​ទទួល​បាន​បទ​ពិសោធន៍​ឌី​ជី​ថ​ល​ពិសេស​លើ​បណ្តាញ 4G LTE ដែល​ផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ​ចំនួន ៩១,៥% នៃ​ចំនួន​ប្រជាជន​។ ក្នុង​ខណៈ​ពេល​ដែល​អតិថិជន Smart បាន​ផ្ដើ​ុ​មការ​ប្រើប្រាស់ 4G យ៉ាង​ឆាប់រហ័ស ក្រុមហ៊ុន Smart ក៏​កំពុង​បញ្ឈប់​បណ្ដាញ​សេវា 3G របស់​ខ្លួន​សន្សឹម​ៗ​នៅ​ក្នុង​ឆ្នាំ​២០២១ ដោយ​ផ្លាស់​ប្ដូរ​វិសាល​គម​ន៍​ហ្វ្រេ​កង់​ស៍​វិទ្យុ​ដែល​សល់​ពី​បណ្ដាញ​សេវា 3G ទៅ​ជា 4G​។

អតិថិជន​ក្រុមហ៊ុន Smart ដែល​កំពុង​ប្រើប្រាស់​សេវា 3G ក៏​អាច​ប្ដូរ​ទៅ​ប្រើប្រាស់​សាវា 4G ឥត​គិតថ្លៃ និង​ទទួល​បាន​ប្រាក់​ក្នុង​ប្រព័ន្ធ​បន្ថែមចំនួន ៩០០ ដុល្លារ ជាមួយ​និង​សុពលភាព​រយៈពេល ៣ ខែ​។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រុមហ៊ុន Smart Axiata តាមរយៈ  www.facebook.com/smartaxiata  ឬ​ចូល​ទៅ​កាន់​គេហទំព័រ www.smart.com.kh​។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការប្រើប្រាស់សេវាទូទាត់ថ្លៃ​ទំនិញ​និង​សេវាកម្ម តាមប្រព័ន្ធអេឡិចត្រូនិក​កំពុង​ដើរ​តួនាទី​ទប់ស្កាត់​ការឆ្លង​មេរោគ

ព័ត៌មាន
ការជ្រើសរើសការទូទាត់ទំនិញតាមប្រព័ន្ធអេឡិចត្រូនិក កំពុងត្រូវបានរាជរដ្ឋាភិបាលលើកទឹកចិត្ត ឲ្យប្រើប្រាស់កាន់តែច្រើន ពិសេសនៅអំឡុងពេលមានការឆ្ល…

ធនាគារ​ អេស៊ីលីដា បើក​ដំណើរការ ៨កន្លែង ក្នុងរាជធានីភ្នំពេញ ដើម្បីបម្រើសេវាដល់អតិថិជន​ក្នុងគ្រាបិទខ្ទប់

ព័ត៌មាន
ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ប្រកាស​ឲ្យ​ដឹងថា នៅក្នុងភូមិសាស្ត្រ​រាជធានីភ្នំពេញ​ ដែល​កំពុង​ស្ថិត​ក្រោម​វិធានការ​បិទខ្ទប់​ ១៤ថ្ងៃ រហូត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ