វិស័យសេដ្ឋកិច្ច

តើមុនពេលលោក ដូណាល់ ត្រាំ ចូលកាន់តំណែងថ្មី តើសហរដ្ឋអាម៉េរិក ទទួលបានកំណើនសេដ្ឋកិច្ចយ៉ាងណាដែរ?


នៅមុនលោក ដូណាល់ ត្រាំ ចូលមកកាន់អំណាចជាថ្មីនៅសហរដ្ឋអាម៉េរិក លោក ចូ បៃដិន បានដឹកនាំសហរដ្ឋអាម៉េរិក ទទួលបានកំណើនសេដ្ឋកិច្ចនៅក្នុងកម្រិតមួយដ៏វិជ្ជមាន។ ទីភ្នាក់ងារព័ត៌មានអេភី បានរាយការណ៍ថា សមិទ្ធផលនៃកំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិកក្រោមការដឹកនាំរបស់លោក ចូ បៃដិន ដែលជាប្រធានាធិបតីមានវ័យជរាបំផុតនោះ អាចឲ្យសហរដ្ឋអាម៉េរិក សម្រេចបានកំណើនជិត ៣ភាគរយជាបន្តបន្ទាប់។
វិស័យសេដ្ឋកិច្ច
ដោយ

នៅមុនពេលដែលលោក ដូណាល់ ត្រាំ ចូលកាន់តំណែងកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ សហរដ្ឋអាម៉េ​រិក ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ចូ បៃដិន គឺសម្រេចបានកំណើនសេដ្ឋកិច្ចវិជ្ជមានជាបន្តបន្ទាប់។

តាមស្ថិតិបានឲ្យដឹងថា អត្រាផលិតផលក្នុងស្រុកសរុបរបស់សហរដ្ឋអាម៉េ​រិក កាលពីត្រីមាសទី៤ ឆ្នាំ២០២៤ គឺសម្រេចបានកំណើនប្រមាណជា ២,៣ភាគរយ ដែលនាំឲ្យពេញមួយឆ្នាំ២០២៤ សហរដ្ឋអាម៉េ​​រិក បានទទួលកំណើនសេដ្ឋកិច្ចសរុប ២,៨ % ។

ជាមួយនឹងស្ថានភាពនេះ អ្នកសេដ្ឋកិច្ចបានអះអាងថា សហរដ្ឋអាម៉េ​រិក បានឈានជើងចេញពីស្ថានភាពសេដ្ឋកិច្ចដ៏អាប់អួរបំផុត ក្រោយពេលប្រឈមមុខយ៉ាងធ្ងន់ធ្ងរដោយការរីករាលដាលនៃមេរោគកូវីដ-១៩ នៅចុងអាណត្តិនៃរដ្ឋបាល លោក ត្រាំ កាលពីឆ្នាំ២០២១ ។

តាមស្ថិតិដែលគេបានកត់ត្រាសេដ្ឋកិច្ចអាម៉េរិក កាលពីឆ្នាំ២០២១ ធ្លាក់ចុះប្រមាណជា ៣,៨៦ % ហើយនៅឆ្នាំ២០២២ កើនឡើងបាន០,៦១% ដល់ ឆ្នាំ២០២៣ កើនឡើងដល់ ២,៩% ហើយនៅឆ្នាំ២០២៤ គឺសម្រេចបាន២,៨% ។

លោក ប៉ូល អាស្វត (Paul Ashworth) សេដ្ឋវិទូអាម៉េរិក នៅក្រុមហ៊ុន Capital Economics បាននិយាយថា តួលេខនេះបង្ហាញថា សេដ្ឋកិច្ចសហរដ្ឋអាម៉េ​រិក នៅតែរឹងមាំ ទោះបីជាកាលពីត្រីមាសចុងក្រោយនៃឆ្នាំ២០២៤ សេដ្ឋកិច្ចអាម៉េ​រិក ត្រូវបានអង្រួនដោយវិបត្តិនៃក្រុមហ៊ុនផលិតយន្តហោះ ប៊ូអ៊ីង និង ផលវិបាកនៃគ្រោះមហន្តរាយដោយខ្យល់ព្យុះសង្ឃរាចំនួនពីរធំៗក៏ដោយចុះ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើសេដ្ឋកិច្ចថៃ នឹងមានស្ថានភាពប្រែប្រួលអ្វីខ្លះក្នុងឆ្នាំ២០២៥?

ប្រធានធនាគារកណ្តាលថៃ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករាថា ស្ថានភាពសេដ្ឋកិច្ចរបស់ថៃ ដែលជាសេដ្ឋកិច្ចធំបំផុតទី២ នៅអាស៊ាននោះ អាចដំណើរ…

វិស័យឧស្សាហកម្មរ៉ែរបស់ឡាវ ស្រូបទាញបានទុនវិនិយោគជិត ២,៥ពាន់លានដុល្លារ នៅឆ្នាំ២០២៤លើសផែនការកំណត់

របាយការណ៍របស់នាយកដ្ឋានគ្រប់គ្រងការរុករករ៉ែរបស់ប្រទេសឡាវ បានបង្ហាញថា ឧស្សាហកម្មរុករករ៉ែរបស់ប្រទេសនេះ បានទាក់ទាញការវិនិយោគក្នុងទឹកប្រាក់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ