អំណោយជាគ្រឿងឧបភោគបរិភោគនេះ ត្រូវបានប្រគល់ជូនដោយ លោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាល ខណ្ឌច្បារអំពៅ ដែលរៀបចំឡើងនៅក្នុងសង្កាត់ព្រែកឯងនៅថ្ងៃនេះ និងសម្រាប់រយៈបួនថ្ងៃបន្តបន្ទាប់ អំណោយនេះរួមមានគ្រឿងឧបភោគបរិភោគ និងផលិតផលសម្លាប់មេរោគផងដែរ។
លោក ហ្វាមី រ៉ាជែនដ្រា (Fahmi Rajendra) ប្រធានគ្រប់គ្រងផ្នែកទីផ្សាររបស់ស្រាបៀរ អាន់ឆ័រ បានថ្លែងថា៖ “ក្រុមហ៊ុនយើងជឿជាក់ថា យើងរីកចម្រើនទៅបាន លុះត្រាតែប្រជាពលរដ្ឋ និងសហគមន៍ដែលនៅក្បែរយើងរីកចម្រើន។ ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) ផ្សារភ្ជាប់ខ្លួនយ៉ាងស្អិតរមួតទៅនឹងសហគមន៍ក្នុងមូលដ្ឋានរបស់យើង។ ហេតុនេះហើយទើបបានជា ក្រុមហ៊ុនយើងសម្រេចចិត្តផ្ដោតការផ្ដល់ជំនួយនេះ ទៅលើតំបន់ដែលនៅក្បែររោងចក្រផលិតស្រាបៀររបស់យើង”។
សមាជិកក្រុមការងាររបស់ អាន់ឆ័រ បានប្រគល់កញ្ចប់ជំនួយដែលមានអង្ករ មី ប្រេងឆា ត្រីខកំប៉ុង សាប៊ូ និងម៉ាស់ នៅឯពិធីមួយដែលធ្វើឡើងនៅជាប់នឹងរោងចក្រផលិតស្រាបៀររបស់ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា)។ ពិធីប្រគល់អំណោយនេះគឺជាចំណុចចាប់ផ្តើមសកម្មភាពផ្តល់អំណោយរយៈពេល ៤ថ្ងៃ ដែលក្នុងអំឡុងពេលនេះ កញ្ចប់អំណោយចំនួន ១.៨០០កញ្ចប់ត្រូវបានរំពឹងថានឹងប្រគល់ជូនប្រជាពលរដ្ឋដែលស្ថិតក្នុងតម្រូវការចាំបាច់។
បងប្អូនដែលមានវត្តមាននៅឯពិធីប្រគល់អំណោយនេះ បានប្រកាន់យ៉ាងខ្ជាប់ខ្ជួនទៅនឹងវិធានការរបស់ក្រសួងសុខាភិបាល ដូចជាការរក្សាគម្លាត ការពាក់ម៉ាស ការត្រួតពិនិត្យសីតុណ្ហភាព និងបានបាញ់អាល់កុលសម្លាប់មេរោគជាដើម។
លោក ហ្វាមី រ៉ាជែនដ្រា បានបន្ថែមថា៖ «ក្រុមការងារ អាន់ឆ័រ តែងតែយកចិត្តទុកដាក់ចំពោះ ប្រជាជនកម្ពុជា និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកអភិបាលខណ្ឌ និងចៅសង្កាត់ ព្រមទាំងមេភូមិដែលបានជួយឱ្យកម្មវិធីនៅថ្ងៃនេះដំណើរការទៅបានដោយរលូន”។
លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានថ្លែងថា៖ “ចំនួននេះ គឺជាចំនួនមួយ អាច [និយាយបាន] ថាច្រើន ច្រើនសន្ធឹកសន្ធាប់សម្រាប់សង្កាត់ទាំងមូល គឺបានទទួលរហូតទៅដល់ ១.៨០០គ្រួសារ ឬអាចនិយាយថា ១.៨០០កញ្ចប់។ នេះបញ្ជាក់ឲ្យឃើញពីការចែករំលែករបស់ក្រុមហ៊ុន ជាមួយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដែលខ្លួនបាននិងកំពុងតាំងនៅ”។
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានបុគ្គលិកជិត ៧០០នាក់ និងផ្ដល់ការងារជូនប្រជាជនកម្ពុជារាប់ម៉ឺននាក់ផ្សេងទៀត ដែលប្រកបការងារជាផ្នែកមួយនៃបណ្ដាញអាជីវកម្មរបស់ក្រុមហ៊ុន ពោលគឺរាប់ចាប់ពីកសិករដំណាំស្រូវ រហូតដល់អាជីវករលក់ដូរភេសជ្ជៈនៅតាមហាងនានា។ វត្តមាននៅកម្ពុជា ក្រោមឈ្មោះ ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា ឬ Cambodia Brewey Limited ដែលហៅកាត់ថា CBL តាំងពីឆ្នាំ១៩៩៤ មក ក្រុមហ៊ុននេះបានផ្លាស់ប្ដូរឈ្មោះថ្មីកាលពីពេលថ្មីៗនេះ ពី CBL ទៅជាក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) វិញ។
ក្នុងសេចក្តីប្រកាសមួយដែលចេញផ្សាយនាពេលថ្មីៗនេះ ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) ត្រូវបានទទួលស្គាល់ និងផ្តល់ជូនលិខិតថ្លែងអំណរគុណនិងកោតសរសើរថាជាក្រុមហ៊ុនបង់ពន្ធច្រើនជាងគេលំដាប់លេខ១ ដោយសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
អ្នកស្រី Anne Ollivier ប្រធានកិច្ចការសាជីវកម្មរបស់ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) បានថ្លែងថា៖ “នៅក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) យើងទទួលខុសត្រូវលើកាតព្វកិច្ចរបស់យើងចំពោះប្រទេសជាតិយ៉ាងម៉ុតមាំ។ ក្នុងនាមជាក្រុមហ៊ុនបង់ពន្ធច្រើនជាងគេនៅកម្ពុជា និងជាក្រុមហ៊ុនផលិតស្រាបៀរធំបំផុតមួយក្នុងប្រទេស ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) មានភាពសកម្មខ្លាំងក្នុងសង្គមកម្ពុជា ដែលហេតុដូច្នេះហើយបានជាយើងដឹងពីភាពចាំបាច់ក្នុងការជួយគ្នាក្នុងអំឡុងពេលដ៏លំបាកនេះ”។
ផលិតផលរបស់ក្រុមហ៊ុនហ៊ិននីគែន (ខេមបូឌា) ក្នុងប្រទេសកម្ពុជារួមមានស្រាបៀរ Heineken®, ស្រាបៀរ ABC ស្រាបៀរ Tiger ស្រាបៀរ Anchor និងស្រាបៀរ Gold Crown។ ផលិតចេញពីគ្រឿងផ្សំធម្មជាតិ ស្រាបៀររបស់ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) ត្រូវបានផលិតក្នុងស្រុកតាមស្តង់ដារគុណភាពខ្ពស់បំផុត។ ក្រុមហ៊ុនបានវិនិយោគទឹកប្រាក់ចំនួនជាង ២៣០លានដុល្លារសហរដ្ឋអាមេរិកទៅក្នុងរោងចក្រផលិតស្រាបៀររបស់ខ្លួននៅកម្ពុជានាអំឡុងពេល ៥ឆ្នាំកន្លងចុងក្រោយនេះ។
ក្រៅពីគម្រោងផ្តល់អំណោយក្នុងអំឡុងរាតត្បាតជំងឺកូវីដ-១៩ ដើម្បីគាំទ្រដល់សហគមន៍មូលដ្ឋាន ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) មានបំណងកាត់បន្ថយផលប៉ះពាល់បរិស្ថាន ព្រមទាំងលើកកម្ពស់ការពិសារប្រកបដោយការទទទួលខុសត្រូវផងដែរ។
ស្ថិតក្រោមពាក្យស្លោកចូលរួមអភិវឌ្ឍពិភពលោកដ៏ល្អប្រសើរ ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) បានកាត់បន្ថយបរិមាណទឹកយ៉ាងច្រើនដែលក្រុមហ៊ុនប្រើប្រាស់ដើម្បីផលិតស្រាបៀររបស់ខ្លួន ដោយសម្រេចបានឋានៈថាជាក្រុមហ៊ុនផលិតស្រាបៀរដែលមានប្រសិទ្ធភាពសន្សំសំចៃទឹកបំផុតមួយនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ក្រុមហ៊ុនក៏បានកាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីត ៥០% ផងដែរគិតចាប់ពីឆ្នាំ២០១៣មក។
ក្រៅពីនេះ ក្រុមហ៊ុនបានវិនិយោគទឹកប្រាក់រាប់លានដុល្លារលើរោងចក្រប្រព្រឹត្តិកម្មសំណល់រាវនៅរោងចក្រផលិតស្រាបៀររបស់ខ្លួននៅជាយរាជធានីភ្នំពេញ ដែលជារោងចក្រប្រព្រឹត្តិកម្មសំណល់រាវដំបូងគេក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនក៏ប្រើប្រាស់ឡើងវិញនូវជីវឧស្ម័នសម្រាប់ថាមពលកម្តៅផងដែរ។
ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) ក៏មានបំណងលើកកម្ពស់ការពិសារគ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវផងដែរ។ ១០% នៃថវិកាសម្រាប់ប្រព័ន្ធផ្សព្វផ្សាយរបស់ម៉ាកយីហោ Heineken® ត្រូវបានចំណាយលើការផ្សព្វផ្សាយការពិសារគ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវជាមួយនឹងយុទ្ធនការ “ពេលស្រវឹង សូមកុំបើកបរ”។ ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) ក៏គាំទ្រដល់ការបង្ហាញតម្លាភាពផងដែរតាមរយៈការផ្តល់ព័ត៌មានអំពីគ្រឿងផ្សំ និងកម្រិតអាហារូបត្ថម្ភនៅលើស្រាបៀរគ្រប់ម៉ាកយីហោទាំងអស់របស់ខ្លួន៕
សម្រាប់ព័ត៌មានបន្ថែម
(ភាសាអង់គ្លេស) លោក Glen Felgate, QED 016473057
(ភាសាខ្មែរ) លោក គុណ គួរចេតនា, QED 012 955 233