វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនបារាំង«Sanofi»

វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនបារាំង«Sanofi» នឹងត្រូវភ្នាក់ងារឱសថអឺរ៉ុបចាប់ផ្តើមត្រួតពិនិត្យប្រសិទ្ធភាពលើទិន្នន័យជាក់ស្តែង


ទីភ្នាក់ងារឱសថអឺរ៉ុបនៅថ្ងៃអង្គារសប្តាហ៍នេះ បានប្រកាសថា ខ្លួននឹងចាប់ផ្តើមនិតិវិធីក្នុងការត្រួតពិនិត្យលើទិន្នន័យជាក់ស្តែង នៃប្រសិទ្ធភាពរបស់វ៉ាក់សាំងបង្ការកូវីដ១៩ដែលផលិតដោយក្រុមហ៊ុនបារាំង Sanofi ដើម្បីអាចឈានទៅស្នើសុំការអនុញ្ញាតប្រើប្រាស់បន្ទាន់ត្រឹមត្រីមាសចុងក្រោយនៃឆ្នាំ២០២១នេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន REUTERS។
វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនបារាំង«Sanofi»
ដោយ

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ភ្នាក់ងារ​ឱសថ​អឺរ៉ុប​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ​បាន​ឲ្យ​ដឹង​ថា ការ​ចាប់ផ្តើម​ត្រួតពិនិត្យ​លើ​ទិន្នន័យ​ជាក់ស្តែង​នេះ ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​លទ្ធផល​នៃ​ការ​សិក្សា​នៅ​ក្នុង​មន្ទីរពិសោធន៍ និង​លទ្ធផល​នៃ​ការ​ចាក់​សាកល្បង​ជំហាន​ដំបូង​លើ​មនុស្ស​ពេញវ័យ​។

ក្រោយ​បញ្ចប់​ការ​សិក្សា និង​សាកល្បង​តាម​រយៈ​វិធីសាស្ត្រ​ខាងលើ វ៉ាក់សាំង​ដែល​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​បារាំង Sanofi ឈ្មោះ​ថា «​វី​ដ​ព្រី​វ​ទី​ន​» (Vidprevtyn) បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ប្រសិទ្ធភាព ដែល​វា​បាន​ចូល​ទៅ​ភ្ញោ​ច​ការ​ផលិត​អង្គ​ទី​គ័​រ ការពារ​សារពាង្គកាយ​ពី​វីរុស​កូ​រ៉ូ​ណា ហើយ​ទំនងជា​អាច​ការពារ​សារពាង្គ​ការ​ពី​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​តែ​ម្តង​។

ភ្នាក់ងារ​ឱសថ​អឺរ៉ុប នឹង​ប្រមូល​យក​ទិន្នន័យ​របស់​លទ្ធផល​ពី​ការ​សិក្សា​ក្នុង​ទីពិសោធន៍ និង​ទាំង​ការ​ចាក់​សាកល្បង​លើ​មនុស្ស​ទាំង​អស់នេះ មក​ធ្វើការ​ត្រួតពិនិត្យ​ជាក់ស្តែង ដើម្បី​ជួយ​ជំរុញ​ឲ្យ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Sanofi ឆាប់​បាន​ទទួល​ការ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ក្នុង​ក្រប​ខណ្ឌ​បន្ទាន់​។

និ​តិ​វិធី​ខាងលើ​នេះ ក៏​នឹង​អនុញ្ញាត​ឲ្យ​ភ្នាក់ងារ​ឱសថ​អឺរ៉ុប​អាច​ប្រមូលផ្តុំ​ទិន្នន័យ​បន្ថែម ពី​អ្នក​វិទ្យាសាស្ត្រ អ្នក​សិក្សា​ស្រាវជ្រាវ និង​អ្នកជំនាញ​ផ្សេង​ទៀត​នៅ​ទូ​ទាំង​តំបន់​អឺរ៉ុប ដើម្បី​យក​មក​ធ្វើ​ជា​ភស្តុ​តាង​បញ្ជាក់​ប្រសិទ្ធភាព​របស់​វា ពីលើ​លទ្ធផល​ដែល​គេ​មាន​ស្រាប់​។

គួរ​រំឭក​ថា ការ​សិក្សា​ចុង​ក្រោយ​បំផុត គឺ​តាម​រយៈ​ការ​ចាក់​សាកល្បង​លើ​មនុស្ស​ពេញវ័យ​ស្ម័គ្រចិត្ត​សរុប​ប្រមាណ ៣​ម៉ឺន​៥​ពាន់​នាក់​មក​ពី​គ្រប់​តំបន់​ដូច​ជា នៅ​សហរដ្ឋអាមេរិក អាស៊ី អាហ្វ្រិក និង​តំបន់​អា​មេ​រិ​កឡា​ទី​ន កាលពី​ខែឧសភា​កន្លង​ទៅ​។

សូម​ជម្រាប​ថា ជាមួយនឹង​លទ្ធផល​វិជ្ជមាន​បាន​ពី​ការ​សិក្សា និង​ការ​ចាក់​សាកល្បង​របស់​វ៉ាក់សាំង​ពី​ក្រុមហ៊ុន Sanofi ព្រមទាំង​ក្រោម​ការ​ជួយ​ជ្រុំ​ជ្រែង​ត្រួតពិនិត្យ ពី​ភ្នាក់ងារ​ឱសថ​អឺរ៉ុប​ដើម្បី​បង្កើន​ល្បឿន​នៃ​ការ​សិក្សា ក្រុមហ៊ុន​បារាំង​មួយ​នេះ រំពឹង​ថា​វ៉ាក់សាំង​របស់​ខ្លួន​នឹង​អាច​ទទួល​បានការ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​នៅ​ត្រឹម​ចុងឆ្នាំ ២០២១​នេះ​៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ផ្សារមូលបត្រកម្ពុជា បន្ដជំរុញលើកទឹកចិត្តឲ្យសហគ្រាសខ្នាតតូច និងមធ្យមមានសក្ដានុពលចូលមកចុះបញ្ជី

ព័ត៌មាន
ឯកឧត្តម ហុង សុហួរ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា រំពឹងថា ក្រៅតែពីក្រុមហ៊ុនធំៗដែលមកចុះបញ្ជីផ្សារបោះផ្សាយលក់ភាគហ៊ុននៅក្នុងផ្សារមូលបត្រ…

ក្រុមហ៊ុនអាកាសចរណ៍ថៃចំនួន៧ រួមគ្នាស្នើសុំកម្ចីការប្រាក់ទាបជាថ្មីទៀតពីរដ្ឋ ដើម្បីអាចបន្ដដង្ហើមរស់

ព័ត៌មាន
សមាគមក្រុមហ៊ុនអាកាសចរណ៍ថៃបានគូសបញ្ជាក់នៅថ្ងៃពុធ ទី២១កក្កដាថា យ៉ាងហោចណាស់មានក្រុមហ៊ុនអាកាសចរណ៍ថៃចំនួន៧ក្រុមហ៊ុន បានប្រមូលគ្នាដាក់ស្នើក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ