Advertisement
បាតុកម្ម​នៅហុងកុង

ហុងកុងធ្លាក់ចុះចំនួនភ្ញៀវទេសចរ ៤០ ភាគរយ ក្នុងខែសីហា ដោយសារតែបាតុកម្ម


គិតមកទល់ដើមខែកញ្ញានេះ បញ្ហានៃការធ្វើកុបកម្មនៅក្នុងទីក្រុងហុងកុង បានបន្តអូសបន្លាយមកអស់រយៈពេល២ ទៅ៣ខែ មកហើយ ដែលវាបានធ្វើឲ្យប៉ះពាល់ដល់វិស័យឧស្សាហកម្មទេសចរណ៍ហុងកុងយ៉ាងខ្លាំងមិនធ្លាប់មានឡើយ តាំងតែពីឆ្នាំ២០០៣មក ដែលវិស័យទេសចរណ៍ហុងកុង ធ្លាប់មានបញ្ហាធ្លាក់ចុះដោយសារតែការរីករាលដាលនូវជំងឺ សា។ គិតនៅក្នុង ខែសីហាកន្លងទៅនេះ ចំនួនភ្ញៀវធ្វើដំណើរទៅកាន់ទីក្រុងហុងកុង បានដាំក្បាលចុះរហូតដល់ជិត៤០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការអះអាង ពីលេខាធិការហិរញ្ញវត្ថុរបស់ហុងកុង។
ហុងកុងធ្លាក់ចុះចំនួនភ្ញៀវទេសចរ ៤០% ក្នុងខែសីហា ដោយសារតែបាតុកម្ម (រូបភាព៖ https://www.dawn.com/)
ដោយ
Advertisement

លេខា​ធិការ​ហិរញ្ញវត្ថុ ហុង​កុង លោក Paul Chan បាន​សរសេរ​នៅក្នុង​គេហទំព័រ​ផ្លូវការ​របស់ ​អាជ្ញាធរ​ហុងកុង នាពេល​ថ្មីៗនេះថា ចំនួន​ភ្ញៀវទេសចរ​ធ្វើដំណើរ​ទៅកាន់ទី​ក្រុងហុងកុង បាន​ធ្លាក់ចុះ​ជិត​៤០% នៅក្នុងខែ​សីហា​ឆ្នាំនេះ។ វាគឺជា​ការ​ធ្លាក់ចុះ​ក្នុងចំនួន​ធំធេងណាស់ មិនធ្លាប់មាន​ឡើយ​តាំងតែ​ពីខែ​ឧសភា​ឆ្នាំ២០០៣មក ដែលកាលនោះ មានការធ្លាក់ចុះ ៧០% ដោយសារតែមាន​ផ្ទុះ​ជំងឺសា​ ។

លោក ចាន់ បាន​បន្ថែមទៀតថា បញ្ហាសង្គម​នៅក្នុងប៉ុន្មានខែ​មកនេះ ជាពិសេស​ការប៉ះទង្គិច​គ្នា​ដោយសារ​អំពើហិង្សា និងការ​បាតុកម្មបិទព្រលានយន្ដហោះ និងផ្លូវនានា គឺបានជះឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ​ដល់​មុខមាត់​របស់ហុងកុង ដែលមានឈ្មោះជា​ទីក្រុង​អន្តរជាតិ​ដែលមានសុវត្ថិភាព។ 

វិស័យទេសចរណ៍ ការលក់រាយ និង​ឧស្សាហកម្ម​សណ្ឋាគារ​របស់ហុងកុង ត្រូវបាន​រងផលប៉ះពាល់​យ៉ាងខ្លាំង។ តួយ៉ាង​មានសណ្ឋាគារនៅ​តាមតំបន់​មួយចំនួន​បាន​ធ្លាក់ចុះ​ការជួល​ជាង​ពាក់កណ្ដាល​ខណៈដែល​ចំនួន​បន្ទប់​បាន​ធ្លាក់ចុះ​ពី៤០ ទៅ៧០%។ មិនតែប៉ុណ្ណោះ មាន​កិច្ចប្រជុំ និងការធ្វើដំណើរ​លក្ខណៈអាជីវកម្ម ជាច្រើន​ក៏ត្រូវបាន​ពន្យាពលេ និងត្រូវ​ប្ដូទៅកន្លែង​ផ្សេងៗទៀត។ នេះបើតាម​ការបញ្ជាក់ ពីលោក Paul Chan លេខា​ធិការ​ហិរញ្ញវត្ថុ​ហុងកុង។  

ដោយឡែក​ការលក់រាយ​នៅក្នុងទីក្រុង​ហុងកុង​វិញ បានធ្លាក់ចុះ​តម្លៃ ជាង​១១% នៅក្នុងខែកក្កដា ដែលជាខែ​មួយ​រងផល​ប៉ះពាល់ខ្លាំង​ដោយសារតែ​បាតុកម្ម។ អាជីវកម្មខ្នាតតូច​ក៏មានអត្រា​ធ្លាក់ចុះដែរ  ខណៈដែល​សេដ្ឋកិច្ច​ហុងកុងជារួម​បានធ្លាក់ចុះ​០,៤% នៅត្រីមាសទី២ ឆ្នាំនេះ ធៀបនឹង​ត្រីមាសមុន ហើយសេដ្ឋកិច្ច​ហុងកុង​ត្រូវបានគេរំពឹងថា អាចនឹង​បន្តធ្លាក់ចុះទៀត។ 

បើធៀបទៅនឹង​ខែ​សីហា​ឆ្នាំ២០១៨ ឃើញថា​ការធ្លាក់ចុះ​នៅក្នុងខែ សីហា​ឆ្នាំ២០១៩ ដែលមាន​៤០%​នោះ គឺហុងកុង​នឹង​ត្រូវ​បាត់បង់ភ្ញៀវទេសចរ​ប្រមាណ​៣លាន​៥សែននាក់ ដែលជា​អត្រាមកនៅ​ទាបបំផុត​ក្នុងរយៈពេល​ជាង​៧ឆ្នាំមកនេះ។ ​

មានក្រុមហ៊ុន​ប្រតិបត្តិការ​ផ្សារទំនើប និងសណ្ឋាគារ​ជាច្រើន​សុទ្ធតែ​បង្ហាញពី​ការធ្លាក់ចុះ​ការលក់​និងជួល​របស់ពួកគេ។

សូមជម្រាបថា បើមើលទៅលើ​របាយការណ៍​ បង្ហាញថា ចំនួន​ភ្ញៀវទេសចរ​ទៅកាន់ទីក្រុង​ហុងកុង បានដាំក្បាល​ធ្លាក់ចុះ រយៈពេល២ខែមកហើយ ដោយកាលពីខែ​កក្កដា ធ្លាក់ចុះ ៤,៨% និងខែ​សីហាកន្លងទៅនេះ ធ្លាក់ចុះ ៤០% ដោយសារតែ​បញ្ហា​កុបកម្ម​នៅតែបន្ដអូសបន្លាយ៕

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកសារព័ត៌មានអន្តរជាតិ៨ប្រទេសត្រូវបាន អាមេរិកជ្រើសរើសទៅសិក្សាស្វែងយល់ពីសក្តានុពលប្រភពថាមពលចម្រុះនៅសហរដ្ឋអាមេរិក

ព័ត៌មាន
អ្នកសារព័ត៌មានអន្តរជាតិចំនួន ៨នាក់មកពីបណ្តាប្រទេស តំបន់ និង ទ្វីបផ្សេងៗគ្នានៅលើពិភពលោក ដែលសុទ្ធសឹងជាអ្នកសារព័ត៌មានអាជីពចាស់វស្សាដែលម...

ស្ថានទូតអឺរ៉ុបប្រចាំប្រទេសថៃ មាន «សុទិដ្ឋិនិយម» ថានឹងមានកិច្ចចរចា FTA អឺរ៉ុប-ថៃ ឡើងវិញនៅពេលខាងមុខ

ព័ត៌មាន
ឯកអគ្គរដ្ឋទូតអឺរ៉ុបប្រចាំប្រទេសថៃ កាលពីពេលថ្មីៗនេះ អះអាងថា លោក មានសុទិដ្ឋិនិយម ថាការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងអឺរ៉ុ...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ