មជ្ឈមណ្ឌលគ្រប់គ្រងទ្រព្យសម្បត្តិ​

​​ហុងកុង ជែងឈ្នះស្វីស ក្លាយជាមជ្ឈមណ្ឌលគ្រប់គ្រងទ្រព្យសម្បត្តិកំពូលពិភពលោក


ហុងកុង បានបង្កការភ្ញាក់ផ្អើលក្នុងវិស័យហិរញ្ញវត្ថុសកល ដោយជែងឈ្នះប្រទេសស្វីស ក្លាយជាមជ្ឈមណ្ឌលគ្រប់គ្រងទ្រព្យសម្បត្តិក្រៅប្រទេសធំជាងគេបំផុតរបស់ពិភពលោក។ បច្ចុប្បន្ន ទីក្រុងហុងកុង កំពុងគ្រប់គ្រងទ្រព្យសម្បត្តិឆ្លងដែនប្រមាណជិត ៣ ទ្រីលានដុល្លារអាម៉េរិក ដែលខ្ពស់ជាងស្វីសបន្តិច ដែលមានប្រមាណជិត៣ ទ្រីលានដុល្លារអាម៉េរិក។ កំណើននេះបានបង្ហាញពីការផ្លាស់ប្តូរទិសដៅលំហូរទុនសកលទៅកាន់តំបន់អាស៊ីយ៉ាងច្បាស់។
មជ្ឈមណ្ឌលគ្រប់គ្រងទ្រព្យសម្បត្តិ​
ដោយ

កត្តាជំរុញសំខាន់មកពីការកើនឡើងយ៉ាងខ្លាំងនៃទ្រព្យសម្បត្តិរបស់ក្រុមមហាសេដ្ឋីចិន រួមទាំងសកម្មភាពទីផ្សារមូលធនដែលមានភាពរស់រវើក ជាពិសេសការកើនឡើងនៃការបោះផ្សាយភាគហ៊ុនដំបូង (IPO) របស់ក្រុមហ៊ុនជាច្រើននៅឆ្នាំ ២០២៥។

ហុងកុង បានជែងឈ្នះស្វីស ក្លាយជាមជ្ឈមណ្ឌលគ្រប់គ្រងទ្រព្យសម្បត្តិក្រៅប្រទេសធំជាងគេបំផុតលើពិភពលោក។ យោងតាមរបាយការណ៍ដដែលនេះ ការកើនឡើងនេះមិនមែនជាករណីចៃដន្យឡើយ ប៉ុន្តែជាលទ្ធផលនៃនិន្នាការសេដ្ឋកិច្ចសកលថ្មី ដែលលំហូរទុន និងទ្រព្យសម្បត្តិផ្លាស់ប្តូរទៅកាន់ទីផ្សារអាស៊ីកាន់តែខ្លាំង។ នេះបើតាមរបាយការណ៍ “Global Wealth Report 2026” របស់ក្រុមហ៊ុនប្រឹក្សាយោបល់អាម៉េរិក Boston Consulting Group (BCG)។

ហុងកុង កំពុងក្លាយជាច្រកហិរញ្ញវត្ថុសំខាន់របស់ប្រទេសចិន ដោយភ្ជាប់ទីផ្សារក្នុងស្រុកទៅកាន់ទីផ្សារហិរញ្ញវត្ថុពិភពលោក ខណៈប្រទេសសិង្ហបុរី ក៏កំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ក្លាយជាមជ្ឈមណ្ឌលគ្រប់គ្រងទ្រព្យសម្បត្តិថ្នាក់តំបន់មួយដ៏សំខាន់ផងដែរ។

ក្រុមហ៊ុនប្រឹក្សាយោបល់អាម៉េរិក Boston Consulting Group បានព្យាករថា ទ្រព្យសម្បត្តិឆ្លងដែនដែលហុងកុង និងសិង្ហបុរី គ្រប់គ្រង អាចកើនឡើងប្រមាណ ៩% ក្នុងមួយឆ្នាំរហូតដល់ឆ្នាំ ២០៣០ ខណៈស្វីស មានកំណើនប្រមាណ ៦% ប៉ុណ្ណោះ។ នៅទូទាំងពិភពលោក ទ្រព្យសម្បត្តិដែលរក្សាទុកនៅក្រៅប្រទេសបានកើនឡើង ៨.៤% ក្នុងឆ្នាំ ២០២៥ ឈានដល់ ១៥.៧ ទ្រីលានដុល្លារអាម៉េរិក។

ទោះបីជាបាត់បង់តំណែងកំពូលក៏ដោយ ប្រទេសស្វីស នៅតែរក្សាតួនាទីសំខាន់ក្នុងវិស័យនេះ ដោយសារប្រព័ន្ធហិរញ្ញវត្ថុមានស្ថិរភាព និងភាពអព្យាក្រឹត ដែលនៅតែទាក់ទាញអ្នកវិនិយោគមានទ្រព្យសម្បត្តិខ្ពស់ ជាពិសេសក្នុងបរិបទភាពតានតឹងភូមិសាស្ត្រនយោបាយសកល៕

ដោយ៖ តែម សុខុម




អត្ថបទបន្ទាប់


​​ក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗកំពុងបង្កើនប្រាក់ចំណេញរាប់ពាន់លានដុល្លារពីការរីកចម្រើននៃ AI

ការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឬ AI កំពុងក្លាយជាម៉ាស៊ីនជំរុញប្រាក់ចំណេញដ៏ធំសម្បើមសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ