Advertisement
Advertisement
ចំណេះដឹងហិរញ្ញវត្ថុ

“វិធីខ្លីៗ​៤​យ៉ាង” ដែល​ជា​វិថី​ឆ្ពោះ​ទៅ​រក​ការកសាង​ទ្រព្យ​សម្បត្តិ


លោក ង៉ែត ជូ គឺ​ជា​អ្នកជំនាញ​ផ្នែក​ហិរញ្ញ​វត្ថុ និង​ជា​អ្នកវិនិយោគដ៏សកម្មមួយរូប នៅក្នុង​វិស័យ​ដីធ្លីផងដែរ ។ ជារឿយៗ លោក ជូ តែងតែចែករំលែក​ចំណេះដឹង និងគន្លឹះសំខាន់ៗ ដែល​លោកគិតថា​មានប្រយោជន៍​ដល់​ការគិតគូរ​លើ​មុខរបរ​អាជីវកម្ម លើ​កិច្ចការហិរញ្ញវត្ថុ ឬការវិនិយោគ ។ ខាង​ក្រោមនេះ ជា​វិធី​ខ្លីៗ ៤យ៉ាង ដែល​លោក​ថា ជាវិថី​ដែលអាចនាំ​លោកអ្នក​ឆ្ពោះ​ទៅដល់​ការ​កសាង​ទ្រព្យ​សម្បត្តិ ។
លោក ង៉ែត ជូ អ្នកជំនាញ​ផ្នែ​ក​ហិរញ្ញ​វត្ថុ និង​ជា​អ្នក​វិនិយោគ​វិស័យ​ដីធ្លី។
Advertisement

១) ផ្លាស់ប្តូរ​គំនិត​អវិជ្ជមាន​អំពី​លុយ ដោយ​ងាក​មក​គិត​វិជ្ជមាន​ដូច​អ្វី​ដែល​អ្នក​មាន​គិត ៖ ដូចជា​គិត​ថា ថ្ងៃនេះ ខ្ញុំ​អត់​លុយ​មែន ប៉ុន្តែ ១០​ឆ្នាំ​ទៀត ខ្ញុំ​ប្រាកដ​ជា​មាន​លុយ​ច្រើន។ ភាព​មាន​បាន​មិនមែន​ជា​ព្រេង​វាសនាទេ ប៉ុន្តែ គឺ​ជាការប្រឹងប្រែង​ដោយ​ភាព​វាងវៃ និង​ការ​យល់​ពី​ឱកាស។

២) សង​ផ្តាច់​នូវ​បំណុលអាក្រក់ដូចជាការបង់រំលោះ​របស់​របរ​ប្រើប្រាស់​ដែល​មិន​ចាំបាច់។ល។ ៖ បំណុល​ទាំងនេះ​មាន​ការប្រាក់ខ្ពស់ ហើយ​របស់​របរ​ដែល​ទិញ​បង់​រំលោះ​ ដូចជា ទូរសព្ទ រថយន្ត និង​គ្រឿង​អេឡិចត្រូនិក​នានា មាន​ការធ្លាក់​តម្លៃ​លឿន​ណាស់។ 

៣) ប្តូរឥរិយាបថក្នុង​ការប្រើប្រាស់លុយ​ឲ្យ​មាន​ប្រសិទ្ធភាព៖ ពោល គឺ​លុយ​ដែល​រកបាន​ត្រូវ​បែងចែក​ជា​ពីរគត់ គឺ​ជា​គ្រាប់​បាយ និង​គ្រាប់​ពូជ។ គ្រាប់​បាយ មាន​ន័យថា ចាយ​តែ​អ្វី​ដែល​ចាំបាច់​ដូច​មនុស្ស​ត្រូវការ​ហូបបាយ​ដើម្បី​រស់។ រីឯ​គ្រាប់​ពូជ គឺ​យក​ទៅ​វិនិយោគ​ដើម្បី​បង្កើត​លុយ។ បើលុយដែលរកបានច្រើនបំផុត ៤០% ជា​គ្រាប់​បាយ និង ៦០% ទៀត ជា​គ្រាប់​ពូជ នោះ​អ្នក​ក្រ​មិន​យូរ​ទេ។ 

៤) យក​លុយ​ដែលគ្រាប់ពូជ​ទៅ​បង្កើត​ជា​ផល​ចំណេញ​តាមរយៈ​ការវិនិយោគ​លើ​ភាគហ៊ុន (Stocks) ការវិនិយោគ​លើ​អចលនទ្រព្យ ការវិនិយោគ​លើ​ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ​រួមគ្នា (Fund Management Company)។ល៕

Advertisement



អត្ថបទបន្ទាប់


ចិនព្រមានសមាជិកអាស៊ានមិនឲ្យគាំទ្រ​អាមេរិក​ ដោយហៅអាមេរិកថាជា'ជនបង្ករឿង'នៅក្នុងតំបន់

ព័ត៌មាន
សារព័ត៌មាន​ South China Morning Post នៅថ្ងៃទី៣ កញ្ញា នេះ បាន​ចុះផ្សាយ​​ទីក្រុងប៉េកាំង​ព្រមាន​សមាជិក​អាស៊ាន​មិន​ឲ្យ​គាំទ្រ​អាមេរិក...

ជប៉ុនចុះបញ្ជីវិនិយោគនៅកម្ពុជា ១៤៤គម្រោង ក្នុងតម្លៃជិត ៣ពាន់លានដុល្លារ គិតត្រឹមខែកក្កដាឆ្នាំ២០២០នេះ

ព័ត៌មាន
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា គិតត្រឹមខែកក្កដាឆ្នាំ២០២០នេះ (គិតពីឆ្នាំ១៩៩៤ ដល់​ដំណាច់​ខែ​កក្កដា ឆ្នាំ២០២០) មានគម្រោង​វិនិយោ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ