វិស័យអចលនទ្រព្យ

តម្លៃ និងការលក់លំនៅឋាននៅប្រទេសចិន បានធ្លាក់ចុះបន្ថែមទៀតនៅខែមករា កន្លងទៅនេះ


របាយការណ៍មួយដែលទើបចេញផ្សាយកាលពីពេលថ្មីៗនេះ បានបង្ហាញថា ការលក់ និងតម្លៃទីផ្សារអចលនទ្រព្យនៅប្រទេសចិន បានធ្លាក់ចុះដូចគ្នាកាលពីខែមករា កន្លងទៅនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ តាមរយៈលទ្ធផលនេះបានជំរុញឱ្យក្រុមអ្នកវិភាគជឿជាក់ថា ការលក់ និងតម្លៃអចលនទ្រព្យនៅចិននឹងបន្តធ្លាក់ចុះថែមទៀតនៅឆ្នាំនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វិស័យអចលនទ្រព្យ
ដោយ

វិទ្យាស្ថានស្រាវជ្រាវអចលនទ្រព្យ China Index Academy ដែលជាវិទ្យាស្ថានឈានមុខគេមួយនៅប្រទេសចិន បានចេញរបាយការណ៍របស់ខ្លួនកាលពីថ្ងៃសៅរ៍ សប្តាហ៍មុន ដោយបានបង្ហាញថា ការលក់លំនៅឋានថ្មីៗ និងតម្លៃលំនៅឋានដែលមានស្រាប់បានបន្តធ្លាក់ចុះកាលពីខែមករា កន្លងទៅថ្មីៗនេះ។

របាយការណ៍ប្រចាំខែរបស់វិទ្យាសា្ថននេះ បានបង្ហាញថា តម្លៃជាមធ្យមក្នុងមួយម៉ែត្រការ៉េសម្រាប់ទីផ្សារលំនៅឋានដែលមានស្រាប់បានធ្លាក់ចុះជាង៧% កាលពីខែមករា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ដោយផ្អែកការស្ទង់មតិទីផ្សារនៅក្នុងទីក្រុងកំពូលៗទាំង១០០របស់ប្រទេសចិន។ ចំណែកទំហំនៃការលក់អចលនទ្រព្យរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យក្នុងទីក្រុងទាំងនេះ ក៏បានធ្លាក់ចុះប្រមាណ១៧% ផងដែរ។

ទីផ្សារលំនៅឋានរបស់ប្រទេសចិន ដែលធ្លាប់បានជួយសេដ្ឋកិច្ចចិន ឱ្យឈានដល់កម្រិតកំពូលកាលពីឆ្នាំ២០២១ នោះ ពេលនេះបានក្លាយជាវិបត្តិដ៏ធំមួយនៅក្នុងការទាញទម្លាក់សេដ្ឋកិច្ចរបស់ចិន និងជាមូលហេតុបង្កក្ដីបារម្ភដ៏ចម្បងមួយសម្រាប់គ្រួសារ អ្នកវិនិយោគ និងអ្នកបង្កើតគោលនយោបាយចិន។

នៅក្នុងឆ្នាំ២០២៤ កន្លងទៅ រដ្ឋាភិបាលកណ្តាល និងមូលដ្ឋានរបស់ចិន បានបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនមនោសញ្ចេតនា និងលើកកម្ពស់ការទិញផ្ទះថ្មីតាមរយៈវិធានការជាច្រើនរួមទាំងការឧបត្ថម្ភធនសម្រាប់អ្នកប្រើប្រាស់ និងការផ្តល់ហិរញ្ញប្បទានសម្រាប់សហគ្រាសរដ្ឋទៀតផង។ ជាមួយគ្នានេះ ក្រុមអ្នកវិភាគជឿជាក់ថា ការលក់ និងតម្លៃអចលនទ្រព្យនៅក្នុងប្រទេសចិននឹងធ្លាក់ចុះបន្ថែមទៀតនៅឆ្នាំ២០២៥ នេះ ប៉ុន្តែក្នុងល្បឿនយឺតជាងនៅឆ្នាំ២០២៤៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


តើសង្គ្រាមពាណិជ្ជកម្មបានផ្ទុះឡើងហើយមែនទេ ក្រោយលោក ដូណាល់ ត្រាំ ដាក់ពន្ធ២៥% លើប្រទេសម៉ិកស៊ិក និងកាណាដា និង១០% លើមហាយក្សចិន?

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីចុងសប្ដាហ៍មុន បានបញ្ជាឱ្យរដ្ឋាភិបាលរបស់លោកដំឡើងពន្ធ២៥% លើទំនិញនាំចូលពីប្រទេសម៉ិកស៊ិក កាណា…

អ្នកជំនាញជឿថា តម្លៃប្រេងឥន្ធនៈនៅអាម៉េរិកនឹងហក់ឡើង ក្រោយលោក ត្រាំ ដាក់ពន្ធលើប្រទេសម៉ិកស៊ិក និងកាណាដា

ក្រុមអ្នកវិភាគ និងពាណិជ្ជករប្រេងឥន្ធនៈជឿជាក់ថា អ្នកប្រើប្រាស់នៅសហរដ្ឋអាម៉េរិកនឹងឃើញតម្លៃប្រេងឥន្ធនៈនៅតាមស្ថានីយប្រេងឥន្ធនៈនានាកើនឡើង ក្រោយប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ