ការធ្លាក់ចុះតម្រូវការនៅប្រទេសលោកខាងលិខ និងចិនរំខានការនាំចេញប្រទេសនៅអាស៊ី

ការធ្លាក់ចុះតម្រូវការនៅអាមេរិក អឺរ៉ុប និងចិនអាចនឹងធ្វើឲ្យប៉ះពាល់ដល់ប្រទេសនាំចេញរបស់តំបន់អាស៊ីយ៉ាងណាខ្លះ?


យោងតាមប្រធានសេដ្ឋវិទូប្រចាំតំបន់អាស៊ីរបស់ធនាគារHSBC បានឲ្យដឹងថា ប្រទេសនាំចេញនៅអាស៊ីនឹងប្រឈមមុខនឹងបញ្ហាប្រឈមយ៉ាងខ្លាំង ខណៈតម្រូវការពីទីផ្សារធំៗដូចជាសហរដ្ឋអាមេរិក អឺរ៉ុប និងចិនកំពុងមានការធ្លាក់ចុះតម្រូវការ ពិសេសនៅប៉ុន្មានខែខាងមុខនេះតែម្ដង។
ការធ្លាក់ចុះតម្រូវការនៅអាមេរិក អឺរ៉ុប និងចិនអាចនឹងធ្វើឲ្យប៉ះពាល់ដល់ប្រទេសនាំចេញរបស់តំបន់អាស៊ីយ៉ាងណាខ្លះ?

តម្រូវការទីផ្សារ​មានការធ្លាក់ចុះ ក៏ដោយសារតែបច្ចុប្បន្ន​ពិភពលោក​កំពុង​ជួបប្រឈម​នឹងបញ្ហាជាច្រើនទាក់ទងនឹង​ថាមពលឡើងថ្លៃ និងអតិផរណា​កំពុងកើនខ្ពស់ ធ្វើឲ្យអ្នកប្រើប្រាស់​មានការកាត់បន្ថយ​ការចំណាយ​កាន់តែច្រើនឡើងៗ។ កត្តានេះ ក៏កំពុងបង្កជាក្ដីបារម្ភ​ចំពោះការអាចឈានរកការដាំក្បាលចុះនៃសេដ្ឋកិច្ច​សកលលោកផងដែរ។ នេះបើតាម​សារព័ត៌មានអន្តរជាតិធំៗជាច្រើន។

លោកហ្វ្រេដើរីក នួមែន (Frederic Neumann) ប្រធាន​សេដ្ឋវិទូ​ប្រចាំ​តំបន់​អាស៊ី​របស់ធនាគារHSBC បានប្រាប់ទូរទស្សន៍ CNBC កាលពីថ្ងៃចន្ទ ទី៨ សីហាថា «ក្រុមហ៊ុនផលិតនៅអឺរ៉ុបកំពុងបន្ថយ​ការផលិត​របស់ខ្លួន​គួរឲ្យកត់សម្គាល់រួចទៅហើយ ពិសេស​នៅប្រទេសអាឡឺម៉ង់តែម្ដង។ លោកបញ្ជាក់ទៀតថា អឺរ៉ុបនេះ ក៏​ជា​ទីផ្សារ​នាំ​ចេញ​ដ៏​សំខាន់​សម្រាប់​ប្រទេស​នាំ​ចេញមួយចំនួន​​នៅតំបន់​អាស៊ីផងដែរ»។

លោកបានបន្ថែមថា "ការធ្លាក់ចុះនៃការនាំចេញទំនិញរបស់​ប្រទេស​នៅតំបន់អាស៊ី នឹងឈានមកដល់ឆមាសទីពីរនៃឆ្នាំនេះ ទាំងការនាំចេញទៅសហរដ្ឋអាមេរិក និងប្រទេសនៅអឺរ៉ុប ដោយសារតែ​អ្នកប្រើប្រាស់មានការកាត់បន្ថយ​ការចំណាយទៅលើទំនិញដែលមិនសូវចាំបាច់។ ជាមួយគ្នានេះ ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​នឹង​បន្ថែម​​បញ្ហាមួយកម្រិតទៀតនៃការនាំចេញក្នុងតំបន់នេះដូចគ្នា។

យោងតាមការិយាល័យស្ថិតិជាតិរបស់ចិន (NBS) បាននិយាយកាលពីសប្តាហ៍មុនថា សន្ទស្សន៍អំណាច​នៃការទិញរបស់រោងចក្រ​នៅក្នុងប្រទេសចិនបានធ្លាក់ចុះពីជាង ៥០% នៅក្នុងខែមិថុនា មកត្រឹម ៤៩% ប៉ុណ្ណោះនៅក្នុងខែកក្កដា។

ប្រទេសចិនដែលបានមើលឃើញពីកំណើនសេដ្ឋកិច្ចរបស់ខ្លួនត្រឹមតែ 0,៤% ក្នុងត្រីមាសទីពីរនៅឆ្នាំនេះ ហើយចិនក៏ជាទីផ្សារនាំចេញដ៏សំខាន់​សម្រាប់ប្រទេសអាស៊ីជាច្រើន។ ដូច្នេះការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ប្រទេសចិននេះ នឹងជះឥទ្ធិពលជារួមលើតំបន់ទាំងមូល។

ប្រធាន​សេដ្ឋវិទូ​ប្រចាំ​តំបន់​អាស៊ីរូបនេះបានកត់សម្គាល់ថា តម្លៃទំនិញបានចាប់ផ្តើម «ផ្ទុះឡើង» ដែលអាចដាក់សម្ពាធលើអតិផរណា។ ទោះបីជាយ៉ាងណាក៏ដោយ អតិផរណាស្នូលនៅតែមានកម្រិតខ្ពស់ ដោយមួយផ្នែកត្រូវបានបណ្តាល​មកពីបញ្ហា​​ប្រាក់ឈ្នួល និងការរំខាននៃខ្សែចង្វាក់ផ្គត់ផ្គង់ជាដើម។

ប្រការនេះ ទំនងជានឹងប៉ះពាល់ដល់ប្រទេសនាំចេញរបស់អាស៊ី ដោយសារអតិផរណាស្នូលទំនងជានឹងបន្ថែមសម្ពាធលើតម្លៃទំនិញថែមទៀត។

អ្នកជំនាញសេដ្ឋកិច្ច​បានគូសបញ្ជាក់ថា «វិស័យផលិតកម្មពិតជាផ្នែកដ៏ផុយស្រួយបំផុតនៃសេដ្ឋកិច្ចពិភពលោកនៅពេលនេះ»។ ហើយគេកំពុងកត់សម្គាល់ឃើញថា សញ្ញាដំបូងនៃភាពទន់ខ្សោយនៃតម្រូវការដែលកើតឡើងនៅក្នុងសហរដ្ឋអាមេរិក មិនថានៅក្នុងប្រទេសចិនដីគោក ឬនៅអឺរ៉ុបនោះទេ នឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់កំណើននៅតំបន់អាស៊ី៕




អត្ថបទបន្ទាប់


តៃវ៉ាន់ថា «ចិនកំពុងប្រើសមយុទ្ធព័ទ្ធកោះតៃវ៉ាន់ជាលេស ដើម្បីរៀបចំចូលឈ្លានពាន» ខណៈដែលខ្លួនកំពុងធ្វើសមយុទ្ធយោធាតបវិញ

ព័ត៌មាន
កោះតៃវ៉ាន់ចោទប្រទេសចិនថា កំពុងប្រើប្រាស់សមយុទ្ធយោធាប្រឆាំងដំណើរទស្សនកិច្ចរបស់លោកស្រី ណានស៊ី ផេឡូស៊ីនៅកោះតៃវ៉ាន់ ជាលេសដើម្បីរៀបចំសម្រាប…

លី ហួរ វេរលុយយកម៉ូតូជូនអ្នកឈ្នះដោយផ្ទាល់!

ព័ត៌មាន
អតិថិជននិងភ្នាក់ងារលី ហួរ វេរលុយបានទទួលរង្វាន់ម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០២២ ពីក្រុមហ៊ុន លី ហួរ វេរលុយ ដោយបានឈ្នះពីប្រូម៉ូសិនឈ្នះលុយរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ