វិស័យ SME

តើអ្នកជំនាញយល់ឃើញយ៉ាងណា ជុំវិញបញ្ហាប្រឈមរបស់វិស័យ SME បច្ចុប្បន្ន?


អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យម (SME Bank) អះអាងថា វិស័យសហគ្រាសធុនតូច និងមធ្យម (SME) បានដើរតួនាទីយ៉ាងសំខាន់ ជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ពោលគឺអាជីរកម្មទាំងអស់ក្នុងប្រទេសគឺមានជាង ៩០% ជាសហគ្រាសធុនតូច និងមធ្យម។ ទោះជាយ៉ាងណា អគ្គនាយកធនាគារ SME គូសបញ្ជាក់ថា វិស័យសហគ្រាសធុនតូច និងមធ្យម (SME) នៅតែជួបនូវបញ្ហាប្រឈមជាច្រើនផងដែរ ជាក់ស្តែងដូចជាការខ្វះនូវប្រភពទុន ក៏ដូចជាការចាប់យកនូវចំណែកទីផ្សារជាដើម។
វិស័យ SME
ដោយ

លោក លឹម អូន អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យម (SME Bank) បានគូសបញ្ជាក់ថា ដោយមើលឃើញថា ប្រភពទុនរបស់វិស័យសហគ្រាសធុនតូច និងមធ្យម (SME) ហាក់នៅមានភាពទន់ជ្រាយ និងជួបនូវបញ្ហាប្រឈមនៅឡើយនោះ ខណៈដែលរាជរដ្ឋាភិបាល បាននិងកំពុងបន្ដដាក់ចេញវិធានការគាំទ្រជាច្រើនដល់វិស័យនេះ។ ក្នុងនោះ ធនាគារ SME បានចូលរួមចំណែកជាច្រើនក្នុងការផ្តល់ប្រភពទុនសម្រាប់វិស័យ SME ជាក់ស្តែង ធនាគារ SME ចាប់តាំងពីបានបង្កើតមក បានបោះទុនទៅក្នុងសេដ្ឋកិច្ចជាតិដើម្បីជួយដល់វិស័យ SME តាមរយៈគម្រោងសហហិរញ្ញប្បទានចំនួន៣ ដែលមានចំនួនទឹកប្រាក់ប្រមាណ ២៦០លានដុល្លារ។ ជាងនេះទៅទៀត ធនាគារ SME បានធ្វើការផ្តល់ឥណទានដោយផ្ទាល់ គឺការផ្តល់ឥណទានចេញពីធនាគារ SME ទៅកាន់ SME តែម្តងនោះ គឺមានទំហំទឹកប្រាក់ប្រមាណ ៣៥លានដុល្លារទៀតផងដែរ ។

ក្រៅតែបញ្ហាខ្វះប្រភពទុន លោក លឹម អូន បានមើលឃើញផងដែរនូវបញ្ហាមួយចំនួនទៀត ដែលវិស័យសហគ្រាសធុនតូច និងមធ្យម (SME) កំពុងជួបប្រទះ ជាក់ស្តែងដូចជា បញ្ហាទីផ្សារ ពោលគឺលទ្ធភាពក្នុងការចាប់យកចំណែកទីផ្សារទាំងក្នុង និងក្រៅប្រទេស ជាពិសេសទីផ្សារក្រៅប្រទេសតែម្តង។ ក្នុងន័យនេះ គឺដោយសារតែបច្ចុប្បន្ន SME នៅមានភាពខ្វះខាតនូវគុណភាព និងសមត្ថភាពក្នុងការផលិតឱ្យត្រូវតាមស្តង់ដារទីផ្សារក្រៅប្រទេស និងលទ្ធភាពក្នុងការប្រកួតប្រជែងផងដែរ។ លើសពីនេះ សមត្ថភាពក្នុងការគ្រប់គ្រងអាជីវកម្មរបស់SME ក៏ជាបញ្ហាប្រឈមមួយដែលត្រូវដោះស្រាយផងដែរ ដោយសារតែវិស័យSME ភាគច្រើនជាអាជីវកម្មតូចៗ ជាលក្ខណៈគ្រួសារជាដើម ដែលនាំឱ្យសមត្ថភាពក្នុងការរៀបចំផែនការអាជីវកម្ម ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុឱ្យបានត្រឹមត្រួវជាដើមនោះ គឺនៅមានកម្រិតនៅឡើយ។ លោក លឹម អូន បញ្ជាក់បន្ថែមដែរថា វិស័យSME ក៏ហាក់នៅមានការខ្វះខាតនូវការប្រើប្រាស់បច្ចេកវិទ្យាឌីជីផល អាយធី តិចណូឡូជីផ្សេងៗដើម្បីជួយដល់ការដំណើរការគ្រប់គ្រង ដឹកនាំអាជីវកម្មរបស់ពួកគាត់ឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ។

ជាងនេះទៅទៀត បើតាម លោក លឹម អូន ការចុះបញ្ជីរបស់សហគ្រាសធុនតូច និងមធ្យម (SME) ក៏ហាក់នៅមានចំនួនតិចតួចនៅឡើយ ពោលគឺមានចំនួនប្រមាណជាង ១០% ប៉ុណ្ណោះ ដែលនេះជាបញ្ហាលំបាកមួយដែរ ក្នុងការធ្វើសកម្មភាពអាជីវកម្ម ក៏ដូចជាការពង្រីក និងស្វែករកដៃគូសហការក្នុងការជួយ ក៏ដូចជាស្វែករកប្រភពទុនរបស់ពួកគាត់ផងដែរ។

របាយការណ៍ពីធនាគារជាតិនៃកម្ពុជាបង្ហាញថា គិតត្រឹមឆ្នាំ២០២១ កម្ពុជាមានមីក្រូសហគ្រាស ខ្នាតតូច និងមធ្យមសរុបប្រមាណ ៥០ម៉ឺនសហគ្រាស សមមូល នឹងប្រមាណ ៩៩,៨% នៃក្រុមហ៊ុនទាំងអស់ ដែលផ្ដល់ការងារដល់ទៅប្រមាណ ៧០% នៃកម្លាំពលកម្មសរុប និងចូលរួមក្នុងសេដ្ឋកិច្ចជាតិស្មើនឹង៥៨% នៃផលិតផលិតក្នុងស្រុកសរុប។ ភាគច្រើន សហគ្រាសទាំងនោះ ស្ថិតក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងមិនទាន់បានចុះបញ្ជីផ្លូវការនៅឡើយទេ៕




អត្ថបទបន្ទាប់


EU បង្កើតប្រព័ន្ធអ៊ីនធើណែតផ្កាយរណបផ្ទាល់ខ្លួនតម្លៃជាង ៦ពាន់លានដុល្លារ ក្រោយបារម្ភថា ចិន និងរុស្ស៊ី ក្ដោបក្ដាប់ទីផ្សារអវកាស

សហភាពអឺរ៉ុប បានសម្រេចនូវកិច្ចព្រមព្រៀងស្តីពីប្រព័ន្ធអ៊ីនធើណែតផ្កាយរណប ដែលមានតម្លៃជាង ៦ពាន់លានដុល្លារ ដើម្បីជំរុញវិស័យអវកាស និងបច្ចេកវិទ្យ…

ចំនួនជើងហោះហើរកើនឡើង ប៉ុន្ដែការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសនៅតែបន្តធ្លាក់ចុះ មកពីហេតុអ្វី?

ចូលដល់ឆ្នាំ២០២២ យើងសង្កេតឃើញថា វិស័យអាកាសចរណ៍កម្ពុជាហាក់មានភាពល្អប្រឡើងវិញ បើធៀបនឹងឆ្នាំ២០២០ និងឆ្នាំ២០២១ ជាពេលដែលមេរោគរាតត្បាតកូវីដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ