តើ TVET រួមចំណែកសំខាន់យ៉ាងណាក្នុងការកាត់បន្ថយភាពក្រីក្រ?

តើ TVET រួមចំណែកសំខាន់យ៉ាងណាក្នុងការកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា?


កំណើនឧស្សាហកម្មនៅលើពិភពលោក នាពេលបច្ចុប្បន្ន បានជំរុញឲ្យមានការប្រកួតប្រជែងការងារកាន់តែខ្លាំង ដែលកត្តានេះ ក៏ជំរុញឲ្យមានកើនឡើងនូវតម្រូវការអ្នកជំនាញ និងអ្នកឯកទេសត្រឹមត្រូវ ដើម្បីជំរុញផលិតភាពការងារ។ យ៉ាងណាមិញ សម្រាប់កម្ពុជា ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) បាននិងកំពុងរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយភាពក្រីក្រ និងជំរុញនូវកំណើនសេដ្ឋកិច្ចកម្ពុជា។
តើ TVET រួមចំណែកសំខាន់យ៉ាងណាក្នុងការកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា?
ដោយ

ដើម្បីចូលរួមលើកស្ទួយវិស័យនេះ ឲ្យកាន់តែរីកចម្រើន រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើគ្រប់វិស័យ ជាពិសេសការអភិវឌ្ឍ​វិស័យការងារ ជំរុញវិស័យអប់រំបច្ចេកទេស និងវិជ្ជាជីវៈ ឲ្យឆ្លើយតបនឹងតម្រូវការទីផ្សារការងារ។

ថ្លែងក្នុងពិធីបើកការប្រកួតប្រជែងជំ​នាញថ្នាក់ជាតិលើកទី៨ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ពេជ សោភ័ន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ឬហៅកាត់ថា TVET គឺជាសសរស្ដម្ភដ៏ចាំបាច់ ក្នុងការកសាងនិងអភិវឌ្ឍធនធានមនុស្សដែលជាមូលដ្ឋានក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ ឯកឧត្តម ពេជ សោភ័ន បានគូសបញ្ជាក់ទៀតថា រាជរដ្ឋាភិបាល បានចាត់ទុក TVET គឺជាផ្នែកមួយ ដែលបានចូលរួមគាំទ្រក្នុងការកាត់​បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ច បានឆាប់រហ័សជាងវិស័យដទៃ។ ការអះអាងបែបនេះ ដោយសារឯកឧត្តមមើលឃើញថា ចំពោះកម្មករដែលគ្មានជំនាញ និងវិជ្ជាជីវៈ ច្បាស់លាស់ ប្រសិទ្ធិភាពការងារ និងផលិតភាពការងារ ពិតជាមិនអាចប្រៀបនឹង កម្មករដែលមានជំនាញ និងវិជ្ជាជីវៈនោះទេ ជាពិសេសការទទួលបាននូវអត្ថប្រយោជន៍ពីការងារ។

បច្ចុប្បន្ន កម្ពុជា មានគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ សរុបជាង១០០។ ក្នុងនោះ គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាល​បច្ចេកទេស និងវិជ្ជាជីវៈសាធារណៈមានចំនួន ៣៧។ ខណៈ ក្នុងមួយឆ្នាំៗ គ្រឹះស្ថានបានបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈដល់សិក្ខាកាម​ប្រមាណ ៧ម៉ឺននាក់ ដោយសិក្ខាកាមប្រមាណ ៧០%ទៅ៩០% ទទួលបានឱកាសការងារធ្វើបន្ទាប់ពីបញ្ចប់វគ្គបណ្ដុះបណ្ដាល។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម ពេជ សោភ័ន។

សូមបញ្ជាក់ថា ការប្រកួតប្រជែងជំនាញថ្នាក់ជាតិលើកទី៨ ឆ្នាំ២០២២ នឹងប្រព្រឹត្តទៅរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ក្នុងបរិវេណសួនអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ រាជធានីភ្នំពេញ៕




អត្ថបទបន្ទាប់


រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីហៅទូរសព្ទទៅកាន់ភាគីអាមេរិក និងប្រទេសសម្ព័ន្ធណាតូឯទៀត ខណៈស្ថានការណ៍ក្នុងសមរភូមិពិបាកក្នុងការគ្រប់គ្រង

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បាននិយាយគ្នាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin កាលពីថ្ងៃអាទិ…

ក្រុមហ៊ុនយក្សៗរបស់ជប៉ុនកំពុងស្វែងរកយុទ្ធសាស្រ្ត ដើម្បីបញ្ជៀសការពឹងផ្អែកទាំងស្រុងលើប្រទេសចិន

ក្រុមហ៊ុនជប៉ុនកំពុងខិតខំកសាងខ្សែសង្វាក់ផ្គត់ផ្គង់ ដែលមិនចាំបាច់ពឹងផ្អែកលើប្រទេសចិនតទៅទៀត ក្រោយពីមើលឃើញពីការមិនត្រូវរូវគ្នាកាន់តែខ្លាំងឡ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ