ក្រុមហ៊ុនជប៉ុនត្រៀមបញ្ឈប់ការពឹងផ្អែកលើចិនទាំងស្រុង!

ក្រុមហ៊ុនយក្សៗរបស់ជប៉ុនកំពុងស្វែងរកយុទ្ធសាស្រ្ត ដើម្បីបញ្ជៀសការពឹងផ្អែកទាំងស្រុងលើប្រទេសចិន


ក្រុមហ៊ុនជប៉ុនកំពុងខិតខំកសាងខ្សែសង្វាក់ផ្គត់ផ្គង់ ដែលមិនចាំបាច់ពឹងផ្អែកលើប្រទេសចិនតទៅទៀត ក្រោយពីមើលឃើញពីការមិនត្រូវរូវគ្នាកាន់តែខ្លាំងឡើងរវាងរដ្ឋាភិបាលប៉េកាំង និងទីក្រុងតូក្យូក៏ដូចជាភាពតានតឹងកាន់តែខ្លាំងឡើង រវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោនផងដែរ។
ក្រុមហ៊ុនយក្សៗរបស់ជប៉ុនកំពុងស្វែងរកយុទ្ធសាស្រ្ត ដើម្បីបញ្ជៀសការពឹងផ្អែកទាំងស្រុងលើប្រទេសចិន

ការដែលជប៉ុន​លែងពឹងផ្អែកលើចិននេះ ត្រូវបានគេរំពឹងថា វានឹងធ្វើឲ្យ​គ្រប់ផលិតផលទាំងអស់ នឹងអាច​កើនឡើងថ្លៃដើមផលិត ដោយសារតែការងាកចេញពីទីផ្សារផលិត​ដែលមានតម្លៃទាប​ គឺប្រទេសចិនេះ។ តើក្រុមហ៊ុនជប៉ុនទាំងនោះកំពុងត្រៀមខ្លួនបិទបញ្ចប់ការពឹងផ្អែកលើប្រទេសចិនទាំងស្រុង ឬមួយយ៉ាងណា?

បើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei Asia បានឲ្យដឹងថា កាលពីរដូវក្តៅកន្លងទៅ គម្រោងដែលមានភាពអាថ៌កំបាំងមួយនៃក្រុមហ៊ុន Honda Motor ដែលមានផែនការក្នុងការកែទម្រង់រចនាសម្ព័ន្ធខ្នាយក្សរបស់ខ្លួនឡើងវិញ ដើម្បីធ្វើការសាងសង់រថយន្តដឹកអ្នកដំណើរ និងម៉ូតូដោយប្រើគ្រឿងបន្លាស់នៅប្រទេសចិនតិចតួចបំផុតតាមដែលអាចធ្វើទៅបាន។ ​ ហើយក្រុមហ៊ុននេះ នឹងត្រូវជ្រើសរើសថា តើខ្លួនត្រូវបន្តធ្វើអាជីវកម្មនៅក្នុងប្រទេសចិនទៀតដែរ ឬយ៉ាងណាករណីបើចិនចូលឈ្លានពានកោះតៃវ៉ាន់មែននោះ។

មែនទែនទៅ ជាង៣០%នៃការលក់របស់ក្រុមហ៊ុនហុងដា (Honda) របស់ជប៉ុន គឺមាននៅក្នុងប្រទេសចិន ហើយគោលនយោបាយរបស់ក្រុមហ៊ុននេះ ក្នុងការធ្វើឱ្យប្រទេសចិន​ក្លាយ​ជាកត្តា​ចម្បង​នៃប្រាក់ចំណូលរបស់ខ្លួន​នឹងមិនផ្លាស់ប្តូរ​នាពេល​អនាគតនោះដែរ។ ទោះបីជាក្រុមហ៊ុន​ផលិត​រថយន្ត​យក្សរបស់ជប៉ុនមួយនេះ មិនមានបំណង​ចាកចេញពីប្រទេសចិនក្នុងពេលឆាប់ៗនេះក៏ដោយ ក៏ខ្លួនកំពុងប្រឈមមុខនឹងហានិភ័យរបស់ប្រទេសចិន ដើម្បីធានាថាក្រុមហ៊ុនបានត្រៀមខ្លួនរួចជាស្រេច​សម្រាប់គ្រាអាសន្នណាមួយកើតឡើង។

យ៉ាងណាមិញ​​ ប្រសិនបើមានរំខាន៨០% ក្នុងរយៈពេលពីរខែនៃការនាំចូលវត្ថុធាតុដើម និងគ្រឿងបន្លាស់របស់ជប៉ុន​ពីប្រទេសចិន ដែលមានតម្លៃប្រហែល ៩ ពាន់លានដុល្លារ នោះប្រទេសជប៉ុននឹងមិនអាចផលិតផលិតផលបានជាច្រើនប្រភេទ រួមទាំងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ រថយន្ត ជ័រ សម្លៀកបំពាក់ និងផលិតផលអាហារជាច្រើនទៀតផងដែរ។

ក្នុងករណីមានការរំខានបែបនេះ តាមការប៉ាន់ស្មានរបស់សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចជប៉ុន លោក Yasuyuki Todo និងសហការីរបស់លោកនៅសាកលវិទ្យាល័យ Waseda បានឲ្យដឹងថា ផលិតកម្មដែលមានទំហំតម្លៃប្រហែល ៣៦០ ពាន់លានដុល្លារនឹងរលាយបាត់ ដោយវានឹងស្មើនឹងការបាត់បង់ប្រហែល ១០% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសជប៉ុនទាំងមូលតែម្តង។

គួរជម្រាបដែរថា បន្ទាប់ពីការបញ្ចប់សម័យសង្គ្រាមត្រជាក់ សកលភាវូបនីយកម្មបានបញ្ចូលប្រទេសអតីតប្លុកកុម្មុយនិស្ត និងបង្កើនការពឹងពាក់គ្នាទៅវិញទៅមកផ្នែកសេដ្ឋកិច្ច ហើយជប៉ុន​មាន​ទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងខ្លាំង ជាពិសេសជាមួយប្រទេសចិន។ មិនតែប៉ុណ្ណោះ គិតត្រឹមឆ្នាំ ២០២០ ការនាំចូលរបស់ជប៉ុនពីប្រទេសចិន​មានចំណែកទីផ្សារដល់ទៅ ២៦%​ នៃទីផ្សារនាំចូលសរុប ពោលគឺធំជាងទីផ្សារអាមេរិកទៅទៀតដែលមានត្រឹម ១៩% និងអាល្លឺម៉ង់មាន ១១% ទៅទៀត។

គួររំលឹកដែរថា មិនមែនមានតែជប៉ុននោះទេ ប្រទេសជច្រើនផ្សេងទៀតបាននឹងកំពុងព្យាយាមដកប្រទេសចិនចេញពីខ្សែចង្វាក់ផ្គត់ផ្គង់របស់ពួកគេដូចគ្នាដែរ។ កាលពីខែឧសភាកន្លងទៅ​ រដ្ឋបាលលោក បៃដិន បានបង្កើតដៃគូក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក (IPEF) ជាមួយប្រទេសចំនួន ១៤ រួមទាំងប្រទេសជប៉ុន សហរដ្ឋអាមេរិក និងឥណ្ឌាផងដែរ ហើយនោះវាសរបង្ហាញថា ប្រទេសទាំងនោះនឹងចែករំលែកព័ត៌មាន​អំពីផលិតផលសំខាន់ៗ និងការផ្លាស់ប្តូរសារពើភ័ណ្ឌផ្សេងៗ ដើម្បីឆ្លើយតបទៅនឹងការកើតឡើងបញ្ហាណាមួយ។

ដោយឡែក ក្រុមហ៊ុនអាមេរិកដូចជា Apple ដែលរីកចម្រើនដោយការរចនា ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងមានផលិតកម្មនៅក្នុងប្រទេសចិននោះ ក៏កំពុងផ្លាស់ប្តូរទិសដៅក្នុងការកាត់បន្ថយការពឹងផ្អែករបស់ពួកគេលើប្រទេសចិនជាបណ្ដើរៗផងដែរ៕




អត្ថបទបន្ទាប់


តើ TVET រួមចំណែកសំខាន់យ៉ាងណាក្នុងការកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា?

ព័ត៌មាន
កំណើនឧស្សាហកម្មនៅលើពិភពលោក នាពេលបច្ចុប្បន្ន បានជំរុញឲ្យមានការប្រកួតប្រជែងការងារកាន់តែខ្លាំង ដែលកត្តានេះ ក៏ជំរុញឲ្យមានកើនឡើងនូវតម្រូវការអ្…

លោក ស៊ី ជីនពីង តែងតាំងអ្នកជំនាញអវកាសជាង១០នាក់បន្ថែមទៀត សម្រាប់មុខតំណែងសំខាន់ៗក្នុងបក្ស ដើម្បីទប់ទល់នឹងអាមេរិក

ព័ត៌មាន
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានដាក់ចេញឥទ្ធិពលនយោបាយ និងយោធារបស់ចិនបន្ថែមទៀតក្នុងអាណត្តិទី៣ នោះគឺបានតែងតាំងអ្នកជំនាញអវកាសជាង ១០ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ