អចលនទ្រព្យ

តើទីផ្សារខុនដូមានការប្រែប្រួលយ៉ាងណានៅដើមឆ្នាំនេះ? ហើយមានសញ្ញាងើបឡើងវិញឬនៅ?


វិស័យខុនដូ គឺជាវិស័យដែលបានរងផលប៉ះពាល់ខ្លាំងជាងគេមួយនៅអំឡុងវិបត្តិកូវីដ-១៩ នៅប៉ុន្មានឆ្នាំកន្លងមកនេះ ដោយសារវិស័យនេះភាគច្រើនពឹងផ្អែកលើវិនិយោគិនបរទេស។ បើទោះបីពិភពលោករួមទាំងកម្ពុជា បានបើកសកម្មភាពសង្គម សេដ្ឋកិច្ច និងការធ្វើពាណិជ្ជកម្មយ៉ាងទូលំទូលាយឡើងវិញក៏ដោយ តែទីផ្សារទិញលក់ និងបើកគម្រោងថ្មីៗនៅកម្ពុជា ពុំទាន់បានបង្ហាញសញ្ញាវិជ្ជមានគួរឱ្យកត់សម្គាល់នោះទេ។ តើទីផ្សារខុនដូនៅកម្ពុជាមានការប្រែប្រួលយ៉ាងណានៅដើមឆ្នាំ២០២៤ នេះ? ហើយមានសញ្ញានៃការងើបឡើងវិញ ហើយឬនៅ?
អចលនទ្រព្យ
ដោយ

លោក ងួន ឆាយលាង នាយកប្រតិបត្តិក្រុមហ៊ុន Pointer Property កត់សម្គាល់ឃើញថា នៅដើមឆ្នាំនេះ ទីផ្សារខុនដូហាក់មានការកម្រើកឡើងវិញបន្តិច ពោលគឺចរន្តទិញលក់ក្នុងវិស័យនេះមានជាហូរហែលើគម្រោងដែលបានអភិវឌ្ឍន៍រួចកន្លងមក។ ប៉ុន្តែអ្នកជំនាញរូបនេះ អះអាងថា ការទិញលក់ភាគច្រើនធ្វើឡើងក្រោមរូបភាពទិញសម្រាប់រស់នៅ និងបំពេញតម្រូវការជាក់ស្តែង ខណៈសម្រាប់ការវិនិយោគមិនសូវសម្បូរនោះទេ។ តែយ៉ាងណាអ្នកជំនាញរូបនេះជឿជាក់ថា ខុនដូដែលស្ថិតនៅទីតាំងល្អ នៅតែទទួលបានការទិញលក់។

​ស្រដៀងគ្នានេះដែរ លោកស្រី អាន សុធីតា នាយិកាគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ PropNex សង្កេតឃើញថា ចរន្តទិញលក់ខុនដូនៅដើមឆ្នាំ២០២៤ នេះ នៅតែបន្តកើតមានជាហូរហែចំពោះគម្រោង ដែលស្ថិតនៅតំបន់មានសក្តានុពល និងការរចនាម៉ូដល្អ។ ការទិញលក់ក្នុងវិស័យខុនដូបច្ចុប្បន្នភាគច្រើនធ្វើឡើងក្រោមរូបភាពទិញសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ខណៈការទិញជាលក្ខណៈដុំសម្រាប់ទុកវិនិយោគហាក់មិនមានដូចមុននោះទេ។ សម្រាប់អ្នកជំនាញរូបនេះ ការវិនិយោគនៅក្នុងវិស័យខុនដូនៅកម្ពុជាបច្ចុប្បន្ន ក្រុមហ៊ុនអភិវឌ្ឍន៍មិនអាចគិតតែលើតម្លៃនោះទេ ពោលគឺត្រូវគិតទាំងទីតាំង និងការរចនាម៉ូត​ផងដែរ។

​ជាមួយគ្នានេះលោក ខន គង្គា អគ្គនាយក្រុមហ៊ុន ERA កម្ពុជាកត់សម្គាល់ឃើញថា នៅជិតមួយត្រីមាសកន្លងមកនេះ ចរន្តទិញលក់ក្នុងវិស័យខុនដូនៅកម្ពុជា ពុំមានការកើនឡើងគួរឱ្យកត់សម្គាល់នោះទេ ពោលគឺការទិញលក់មានចំនួនតិចតួចប៉ុណ្ណោះ ហើយការទិញលក់ភាគច្រើនជាវិនិយោគិនបរទេសដែលមកពីជប៉ុន កូរ៉េ និងចិនជាដើម។ ជាមួយគ្នានេះការវិនិយោគលើគម្រោងថ្មីៗក្នុងវិស័យនេះ ក៏ពុំមានសញ្ញាវិជ្ជមាននោះដែរ។​បើតាមការវាយតម្លៃរបស់អ្នកជំនាញរូបនេះ នៅឆ្នាំនេះអាចមានគម្រោងខុនដូថ្មីចន្លោះពី៣ទៅ៤គម្រោងប៉ុណ្ណោះអាចបើកការដ្ឋានសាងសង់។

​បើយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា នៅក្នុងឆ្នាំ២០២៣ កន្លងទៅ ទីផ្សារលក់ខុនដូនៅកម្ពុជា មានការកើនឡើងប្រមាណ២% បើធៀបនឹងឆ្នាំ២០២២ ខណៈការលក់លំនៅឋានដូចជាផ្ទះល្វែង វីឡាទោល និងវីឡាភ្លោះធ្លាក់ចុះជិត៥០%។ យ៉ាងណាមិញធនាគារជាតិនៃកម្ពុជា ព្យាករវិស័យ​សំណង់ និងអចលនទ្រព្យរបស់កម្ពុជា ដែលបានរងផលប៉ះពីវិបត្តិផ្សេងៗនាពេលកន្លងមក នឹងបន្តមានកំណើនទាប៕

None



អត្ថបទបន្ទាប់


ប្រធានសមាគមអ្នកចិញ្ចឹមសត្វអះអាងថា រំហូរសាច់បង្កកប្រភេទគ្រឿងក្នុងនៅតែបន្តកើតមាន ទោះកម្ពុជាបិទការនាំចូល

គិតមកទល់ពេលនេះមានរយៈពេលប្រមាណមួយសប្តាហ៍ហើយ ដែលកម្ពុជា បានអនុវត្តវិធានការហាមឃាត់ការនាំចូលបំណែកសាច់បង្កកប្រភេទគ្រឿងក្នុងចូលមកទីផ្សារកម្ព…

ការបញ្ជាទិញស្ករត្នោតកំពង់ស្ពឺពីទីផ្សារអឺរ៉ុបធ្លាក់ចុះ តែវាមិនបានធ្វើឱ្យប៉ះពាល់ដល់អ្នកផលិតនោះទេ

បើតាមប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ ការបញ្ជាទិញស្ករត្នោតកំពង់ស្ពឺ ដែលជាផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រ(GI)ពីសំណាក់ទីផ្សារអឺរ៉ុបនៅឆ្នា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ