ក្រុមហ៊ុន HP ដែលបច្ចុប្បន្នផលិតកុំព្យូទ័រភាគច្រើននៅប្រទេសចិននោះ កំពុងពិភាក្សាជាមួយអ្នកផ្គត់ផ្គង់អំពីការផ្លាស់ប្តូរនេះ ហើយគ្រោងសម្រេចក្នុងរយៈពេល២ទៅ៣ឆ្នាំខាងមុខនេះ។ ប្រភពមួយបាននិយាយថា ក្រុមហ៊ុននេះថែមទាំងគ្រោងផលិតផលិតកុំព្យូទ័ររហូតដល់៧០% នៅក្រៅប្រទេសចិនទៀតផង។
នេះជាផែនការផ្លាស់ប្តូរដ៏បំផុតមិនធ្លាប់មានរបស់ក្រុមហ៊ុនផលិតកុំព្យូទ័រឈានមុខគេរបស់អាម៉េរិកមួយនេះ ដើម្បីធ្វើពិពិធកម្មខ្សែច្រវាក់ផ្គត់ផ្គង់របស់ខ្លួនចេញឆ្ងាយពីប្រទេសមានសេដ្ឋកិច្ចធំបំផុតនៅតំបន់អាស៊ីមួយនេះ។ ទំហំនៃការផ្លាស់ប្តូរនេះ គឺប្រែប្រួលទៅតាមក្រុមហ៊ុនផ្គត់ផ្គង់ និងអាស្រ័យលើភាពស្មុគស្មាញនៃសមាសធាតុដែលពួកគេផលិត។
ថៃអាចក្លាយជាគោលដៅសំខាន់មួយសម្រាប់ការផ្លាស់ប្តូរផលិតរបស់ក្រុមហ៊ុននេះដោយសារយ៉ាងហោចណាស់មានអ្នកផ្គត់ផ្គង់ឱ្យក្រុមហ៊ុន HP ចំនួន៥ កំពុងសាងសង់រោងចក្រផលិតថ្មី ឬឃ្លាំងស្តុកទំនិញនៅប្រទេសនេះ ហើយក្នុងនោះមានអ្នកផ្គត់ផ្គង់ចំនួនពីរបានបង្កើនសមត្ថភាពនៅទីនោះចាប់តាំងពីដើមឆ្នាំនេះតាមសំណើរបស់ក្រុមហ៊ុន HP៕
អត្ថបទ៖ សុខ មង្គល