Huawei កម្ពុជា ប្រកាសធានាទិញទូរស័ព្ទមកវិញ

ក្រុមហ៊ុន​ចែកចាយ​ Huawei នៅ​កម្ពុជា ប្រកាសប្រមូលទិញទូរស័ព្ទពីអ្នកប្រើប្រាស់វិញ បើមានបញ្ហាប្រើប្រាស់លើកម្មវិធីសំខាន់ចំនួន៤


ក្រុមហ៊ុនចែក​ចាយ​ផលិតផល Huawei នៅកម្ពុជា Yako Technology នៅថ្ងៃទី ៧ មិថុនានេះ បានប្រកាសថា ខ្លួននឹងប្រមូលទិញទូរស័ព្ទស្មាតហ្វូន ឬថេប្លេត ម៉ាក Huawei គ្រប់ម៉ូដែលទាំងអស់ (ទាំងសេរីចាស់ និងថ្មី) បើសិនជាមានបញ្ហាក្នុងការប្រើប្រាស់កម្មវិធីដូចជា Facebook, Youtube, Google Gmail, និង Google Map ក្រោយពីបានឆ្លងកាត់ការត្រួតពិនិត្យ ឬជួសជុលពីក្រុមហ៊ុនហើយ តែមិនអាចប្រើបាន។
Huawei កម្ពុជា ប្រកាសប្រមូលទិញទូស័ព្ទពីអ្នកប្រើប្រាស់វិញ បើមានបញ្ហាប្រើប្រាស់លើកម្មវិធីសំខាន់ចំនួន៤ (រូបភាព៖ ហ្វេសបុក Huawei Cambodia)
ដោយ

ការ​បញ្ចេញ​សេចក្ដីប្រកាស​ធានាលើ​ផលិតផល​ Huawei របស់​ក្រុមហ៊ុន នាពេលនេះ គឺធ្វើឡើង បន្ទាប់ពី រដ្ឋាភិបាល​អាមេរិក ទើបតែបាន​សម្រេច​ដាក់​ក្រុមហ៊ុន Huawei ចូលបញ្ចីខ្មៅ និងបាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ជាច្រើន រួមទាំង​ Google ផង មិនត្រូវផ្គត់ផ្គង់​ប្រតិបត្តិការ​ Android សម្រាប់​ទូរស័ព្ទ ឬថេប្លេត​ម៉ាក Huawei ទៀតនោះទេ។

លោក Johnny ជានាយកប្រតិបត្តិ​ផ្នែកហិរញ្ញវត្ថុ របស់ក្រុមហ៊ុន Yako Technology នៅកម្ពុជា បានអះអាង​យ៉ាងដូច្នេះថា «ប្រសិនបើ​បន្ទាប់ពីមាន​ការត្រួតពិនិត្យ ឬជួសជុល ដោយក្រុមហ៊ុនហើយ ប៉ុន្ដែ ស្មាតហ្វូន ឬថេប្លេតនោះ នៅតែមាន​បញ្ហា​មិនអាច​ប្រើប្រាស់​កម្មវិធី ដូចជា Facebook, Youtube, Gmail, និងGoogle Map បានទេនោះ ក្រុមហ៊ុន នឹងធានាទិញ​ស្មាតហ្វូន និងថេប្លេតនោះ ក្នុងតម្លៃ ដែលក្រុមហ៊ុន បានលក់ជូន​អតិថិជន​ត្រឡប់មកវិញ ដោយអតិថិជន​គ្រាន់តែបង្ហាញ វិក័យបត្រ​របស់ខ្លួន​ឲ្យក្រុម​ហ៊ុន បានឃើញប៉ុណ្ណោះ»។

លោក Johnny បាន​គូសបញ្ជាក់ទៀតថា ការធានា​ទិញយក​ទូរស័ព្ទស្មាតហ្វូន និងថេប្លេត​ម៉ាក Huawei មកវិញនេះ គឺសម្រាប់តែ​ផលិតផល ដែលជារបស់​ក្រុមហ៊ុនផ្ទាល់ និងជាផលិតផល​ដែលលក់​តាម​ហាងដែល​ជាដៃគូ​ចែកចាយ​របស់​ក្រុមហ៊ុន​ប៉ុណ្ណោះ។ ដោយឡែក​ សម្រាប់ទូរស័ព្ទ​ម៉ាក Huawei ដែលអ្នកលក់​នាំចូលមក​លក់ដោយ​ខ្លួន ដូចជា​នាំមកពីថៃជាដើមនោះ គឺអាចទទួលបាន​​ការធានា​នេះទេ។

ទាក់ទង​នឹង​រឿង​អាមេរិកដាក់ Huawei ចូលបញ្ចីខ្មៅនេះដែរ តំណាង​ក្រុមហ៊ុន​ Huawei នៅកម្ពុជា បាន​បញ្ជាក់ឲ្យដឹង​ដែរថា ពិតណាស់ ក្រោយពេល​មាន​រឿង​កើតឡើងល្បីសុសសាយ​ពេញពិភពលោក​រវាង​ក្រុមហ៊ុន​ Huawei នឹង​រដ្ឋាភិបាល​អាមេរិកនេះ វាក៏បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​ការលក់​របស់​ក្រុមហ៊ុន Huawei នៅកម្ពុជា​ផងដែរ។ 

ទោះយ៉ាងណា ក្រុមហ៊ុន​នេះ រំពឹងថា នៅ២ ទៅ៣ ខែខាងមុខនេះ ការលក់​របស់ខ្លួន​នឹង​កើនឡើង​ប្រសើរឡើងវិញ។ ជាក់ស្ដែង ដ្បិតថា កើតមានរឿងហេតុបែបនេះក្ដី ​ប៉ុន្ដែ ក៏ពិតមែន តែថ្មីៗនេះ ក្រុមហ៊ុន​ Huawei នៅតែ​បន្ត​ចេញ​នូវផលិតស្មាតហ្វូន​សេរី​ថ្មីៗ​របស់ខ្លួន ចំនួន ៣ ម៉ូដែល​ទៀត ដែល តំណាងក្រុមហ៊ុន​បញ្ជាក់ថា នេះ គឺជា​សរបញ្ជាក់ឲ្យឃើញ​ពី​ការអភិវឌ្ឍ​របស់ក្រុមហ៊ុន និងជា​បង្ហាញពីទំនុកចិត្ត​ទៅកាន់អ្នកប្រើប្រាស់​របស់ខ្លួនផងដែរ។ 

គួរបញ្ជាក់ថា ក្រោយពី​សហរដ្ឋអាមេរិក ប្រកាស​ឲ្យក្រុមហ៊ុន​ផ្ដាច់ទំនាក់ទំនង​រកស៊ីជាមួយ Huawei ពិសេស គឺ​បញ្ឈប់ការ​ផ្គត់ផ្គង់​ប្រព័ន្ធ​ប្រតិបត្តិការ Android សម្រាប់​ស្មាតហ្វូន និងថេប្លេត Huawei រួចមក ខាងក្រុមហ៊ុន Huawei ក៏បាន​ចេញមុខ​ប្រកាសក្ដែងៗ​ដែរថា ខ្លួន​បាន​ក៏បាន​ត្រៀម​គម្រោង​បន្ទាប់របស់ខ្លួន​រួចមុនជាស្រេចហើយ ក្នុងការអភិវឌ្ឍប្រព័ន្ធ​ប្រតិបត្តិការ​ថ្មីផ្ទាល់ខ្លួន​ ដែលមាន​ឈ្មោះថា Hongmeng OS។ 

តាម​ក្រុមហ៊ុន Huawei បានបញ្ជាក់ ប្រព័ន្ធប្រតិបត្តិការនេះ អាចនឹង​រួចរាល់​ដាក់ឲ្យដំណើរការ​នៅចុងឆ្នាំនេះហើយ។ មិនតែប៉ុណ្ណោះ វា​មានសមត្ថភាព​លឿនជាង​ប្រព័ន្ធ Android រហូតដល់​៥០​ភាគរយឯណោះ។ នេះបើតាម​ការអះអាង​របស់លោក Johnny នាយកប្រតិបត្តិផ្នែកហិរញ្ញវត្ថុ​របស់ក្រុមហ៊ុន Yako Technology៕

None



អត្ថបទបន្ទាប់


មហាសេដ្ឋី លី យ៉ុងផាត់ នឹងបើកដំណើរការសាកល្បង «សួនទឹកកម្សាន្តធំជាងគេបង្អស់នៅកម្ពុជា» ក្នុងខែកក្កដាឆ្នាំនេះ

សួនទឹកកម្សាន្ដ ហ្គាដិន ស៊ីធី វ៉តធើផាកដ៏ធំជាងគេនៅអាស៊ី នឹងបើកឲ្យចូលលេងកម្សាន្ដ សាកល្បងនៅខែកក្កដា ឆ្នាំ២០១៩ខាងមុខនេះហើយ។ នេះបើយោងតាមការ…

ព្រះមហាក្សត្រ​និង​ព្រះវររាជ​មាតា​ជាតិ​ខ្មែរ ព្រះ​បរម​រាជានុញ្ញាត​ឲ្យ​ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន ប៉េង ហួត គ្រុប ចូល​ក្រាប​បង្គំ​គាល់​និង​ថ្វាយ​តង្វាយ​ជា​ថវិកា​សម្រាប់​ព្រះរាជកិច្ច​មនុស្សធម៌

នៅព្រះមហាប្រាសាទខេមរិន្ទ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ៤កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ ព្រះករុណា ព្រះបាទ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ