សម្តេច ហ៊ុន សែនមានប្រសាន៍លើកឡើងយ៉ាងដូច្នេះ នៅក្នុងសន្និសីទសារព័ត៌មានស្ដីអំពីបច្ចុប្បន្នភាពនៃជំងឺកូវីដ-១៩ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០២០។
សម្តេច ហ៊ុន សែន លើកឡើងយ៉ាងដូច្នេះថា « វិធានការមួយ នៅក្នុងចំណោមវិធានការផ្សេងៗនោះ គឺការផ្អាកការបារព្ធធីចូលឆ្នាំខ្មែរ ដោយតម្រូវឲ្យស្ថានប័នរដ្ឋ និងឯកជនធ្វើការធម្មតា ហើយរដ្ឋនឹងសងវិញនៅពេលសមស្រប។ រដ្ឋសំណូមពរកាត់បន្ថយការធ្វើដំណើរ ទៅកាន់ភូមិកំណើត ឬតំបន់កម្សាន្ដនានា ដើម្បីចៀវាងនាំរោគ ឆ្លងរោគទៅវិញទៅមក។»
លើសពីនេះ ទៅទៀត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានអំពាវនាវឲ្យកម្មករកម្មរិនី បន្ដធ្វើការងារយកប្រាក់សិន ចាំឈប់សម្រាកនៅពេលក្រោយ។
សម្តេច ហ៊ុន សែន គូសបញ្ជាក់ទៀថា «សម្រាកធ្វើអី បើហាមឃាត់មិនឲ្យទៅស្រុក! ហើយបើទៅស្រុក ឥឡូវប្រជាជននៅតាមទីជនបទភ័យខ្លាចនាំជំងឺពីទីក្រុង ទៅជនបទ ដោយអ្នកទីក្រុងខ្លាចនាំជំងឺពីជនបទទៅកាន់ទីក្រុង។ បើខ្លាចទៅខ្លាចមកចឹង យកល្អ គេហៅថា Standstill នៅនឹងកន្លែង គឺនៅនឹងកន្លែងតែម្ដងទៅ»។