វិបត្តិសេដ្ឋកិច្ចស្រីលង្កា

វិបត្តិសេដ្ឋកិច្ចនៅស្រីលង្កា៖ ពលរដ្ឋរាប់រយនាក់បាតុកម្មទាមទារឲ្យប្រធានាធិបតីចុះចេញពីតំណែង


ប៉ូលិសស្រីលង្កាបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹកទៅលើបាតុកររាប់រយនាក់ ដែលព្យាយាមអុកឡុកនៅមុខផ្ទះរបស់ប្រធានាធិបតីស្រីលង្កា លោក ហ្គូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) ក្នុងរដ្ឋធានីកូឡំបូ កាលពីថ្ងៃព្រហស្បតិ៍ ដោយពួកគេទាមទារឱ្យរូបលោកលាលែងពីតំណែងប្រធានាធិបតី ខណៈដែលប្រទេសស្រីលង្កាកំពុងជួបវិបត្តិសេដ្ឋកិច្ចកាន់តែអាក្រក់ទៅៗ។ នេះបើតាមការចុះផ្សាយសារព័ត៌មាន AFP។
ពលរដ្ឋស្រីលង្កាចេញបាតុកម្មទាមទារឲ្យប្រធានាធិបតីចុះចេញពីតំណែង
ដោយ

ការផ្ទុះបាតុកម្ម​ហិង្សាកើតឡើងនេះ ក៏បាន​ធ្វើឲ្យ​រដ្ឋាភិបាលស្រីលង្កា​ នៅថ្ងៃសុក្រនេះ បាន​សម្រេច​ដាក់បម្រាមគោចរនៅក្នុង​តំបន់ជាច្រើន​​​នៃរដ្ឋធានីកូឡំបូផងដែរ។

ប្រទេសស្រីលង្ហាជាកោះមួយ​ដែលមានប្រជាជនរស់នៅចំនួន ២២ លាននាក់នោះ បច្ចុប្បន្ន​​កំពុងស្ថិតនៅក្នុងវិបត្តិសេដ្ឋកិច្ច​​ដ៏អាក្រក់បំផុត មិនធ្លាប់មាន​ចាប់តាំងពីទទួលបាន​ឯករាជ្យមក។ វិបត្តិសេដ្ឋកិច្ចនៅប្រទេសនេះកើតឡើង នៅគ្រា​ដែល​រដ្ឋាភិបាល​កំពុង​ខ្វះខាតរូបិយបណ្ណបរទេសយ៉ាងធ្ងន់ធ្ងរដើម្បីទូទាត់សម្រាប់ការនាំចូលទំនិញសំខាន់ៗ។

បើយោងតាមក្រុមមន្ត្រី និងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយធំៗកាលពីថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា ប្រេងម៉ាស៊ូត ដែលជាឥន្ធនៈសំខាន់សម្រាប់ចាក់រថយន្តក្រុង និងយានជំនិះ​ពាណិជ្ជកម្ម​ផ្សេងៗ គឺមិនមាននៅក្នុង​ស្តុក​នៃ​ស្ថានីយ៍ចាក់ប្រេងទូទាំងប្រទេសនោះឡើយ​ ដែល​ធ្វើឱ្យការដឹកជញ្ជូនសាធារណៈត្រូវបានជាប់គាំង។

វិបត្តិសេដ្ឋកិច្ចកាន់តែអាក្រក់ ធ្វើឲ្យជីវភាព​ប្រជាពលរដ្ឋកាន់តែដុនដាបទៅៗ រហូតដល់​មាន​ការផ្ទុះបាតុកម្មតវ៉ាបានកើតឡើង​នៅថ្ងៃព្រហស្បតិ៍​សប្ដាហ៍នេះ ដោយក្រុមបាតុករ​បាន​ប្រមូលផ្ដុំគ្នា​រាប់រយនាក់ អុកឡុក​នៅមុខផ្ទះ​ប្រធានាធិបតីស្រីលង្កា លោក ហ្គូតាបាយ៉ា រ៉ាចាប៉ាកសា ស្រែកទាមទារឲ្យលោកចុះចេញពីតំណែង។ ​​សាក្សីដែលនៅក្នុងការកើតហេតុបាននិយាយថា ក្រុមបាតុករខ្លះ​ពាក់មួកសុវត្ថិភាព រំលងរនាំង និងគប់ឥដ្ឋដាក់ក្រុមនគរបាល និងការដុតឡានក្រុងនៅលើផ្លូវនៅក្រៅផ្ទះរបស់​លោក ប្រធានាធិបតី វ៉ាចាប៉ាកសា។

ក្នុងនោះ ប្រជាជនដែលបានទៅធ្វើបាតុកម្មបានស្រែកឱ្យប្រធានាធិបតី និង ក្រុមគ្រួសារចុះចេញពីតំណែង។ ស្របពេលជាមួយគ្នានោះ ក្រុមប៉ូលីសក៏បានបង្ក្រាប​ទៅលើបាតុករវិញ បន្ទាប់ពីពួកគេបានបិទផ្លូវអស់រយៈពេលជាង ២ ម៉ោង។

អាជ្ញាធរស្រីលង្ការបានដាក់បម្រាមគោចរពេញមួយយប់នៅក្នុងផ្នែកជាច្រើននៃទីក្រុងកូឡុំបូរបស់ប្រទេសស្រីលង្កាកាលពីព្រឹកថ្ងៃសុក្រ បន្ទាប់ពីមានការតវ៉ាជុំវិញការដោះស្រាយវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ប្រទេសនេះផងដែរ។ នៅក្នុងហេតុការណ៍បាតុកម្មនោះ ក៏មាន​មនុស្ស​មនុស្ស​រាប់សិបនាក់​ត្រូវបាន​ចាប់ឃាត់ខ្លួន ហើយមន្ត្រីនគបាល​ជាច្រើននាក់​ក៏បាន​រងរបួសផងដែរ។អ្នកនាំពាក្យ​ខាងនគបាល​របស់ស្រីលង្កាបានអះអាងថា អាជ្ញាធរបានឃាត់ខ្លួនមនុស្ស​៥៤នាក់ ហើយរថយន្ដ​ជាច្រើនគ្រឿងរបស់​កងកម្លាំង​ត្រូវបាន​ក្រុមបាតុករដុតកម្ទេចចោល រួមទាំង​ឡានក្រុងពីរគ្រឿង ឡានប្រភេទJeep ១គ្រឿង និងម៉ូតូជាច្រើនគ្រៀងទៀតផងដែរ។គួរកត់សម្គាល់ថា ការខ្វះខាតប្រេងម៉ាស៊ូតបានបង្កឱ្យមានការខឹងសម្បារនៅទូទាំងប្រទេសស្រីលង្កាក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ប៉ុន្តែរហូតមកដល់ពេលនេះការតវ៉ាបានកើតមានឡើងតែនៅក្នុងរដ្ឋធានីកូឡំបូប៉ុណ្ណោះ។រដ្ឋមន្ត្រីក្រសួងថាមពលស្រីលង្កា លោក ផាវីត្រា វ៉ាន់នីរាច់ឈី (Pavithra Wanniarachchi) បានប្រាប់អ្នកយកព័ត៌មានថា រដ្ឋាភិបាលកំពុងបិទភ្លើង​តាមដងផ្លូវ និង ផ្តាច់ចរន្តអគ្គិសនី​រហូតដល់ ១៣ ម៉ោងក្នុងមួយថ្ងៃ ដើម្បីសន្សំសំចៃអគ្គិសនី ខណៈការខ្វះខាតប្រេងម៉ាស៊ូត ដោយសារតែរដ្ឋាភិបាលរូបិយបណ្ណបរទេស​គ្រប់គ្រាន់សម្រាប់ការនាំចូលប្រេងឥន្ធនៈ​ជាបន្តបន្ទាប់។

យ៉ាងណាមិញ រដ្ឋាភិបាលអះអាងថា ខ្លួនកំពុងស្វែងរកថវិកាសង្គ្រោះពីមូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក រួមទាំង​បាន​​រស្នើសុំប្រាក់​កម្ចី​បន្ថែមពីឥណ្ឌា និងចិនផងដែរ។ ស្ថានភាពលំបាករបស់ប្រទេសស្រីលង្កាគឺកាន់តែធ្ងន់ធ្ងរឡើងដោយសារការួមបញ្ចូលទាំងវិបត្តិជំងឺរាតត្បាត កូវីត ១៩ ដែលបានវាយលុកទេសចរណ៍ និងការផ្ទេរប្រាក់។ អ្នកសេដ្ឋកិច្ច​ ជាច្រើនក៏បានបន្ទោស​ទៅលើការគ្រប់គ្រងមិនត្រឹមត្រូវ​របស់រដ្ឋាភិបាល រួមទាំងការកាត់បន្ថយពន្ធ និងឱនភាពថវិកាជាច្រើនឆ្នាំផងដែរ៕

អត្ថបទ វ៉ាន់ ស្រីរ័ត្ន 

None



អត្ថបទបន្ទាប់


រុស្ស៊ីប្រកែកថា ការរើសទាហានថ្មីជាង១៣ម៉ឺននាក់បន្ថែម មិនមែនសម្រាប់បញ្ជូនទៅធ្វើសង្គ្រាមនៅអ៊ុយក្រែនឡើយ

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃព្រហស្បតិ៍ទី៣១មីនា បានចុះហត្ថលេខាលើក្រឹត្យមួយ ដែលបញ្ជាឱ្យរើសទាហានថ្មីជាង ១៣ម៉ឺន៤ពាន់នាក…

អាមេរិកដាក់ទណ្ឌកម្មបណ្តាញក្រុមហ៊ុនទូទាំងពិភពលោក ដែលជួយយោធារុស្ស៊ី

ក្រសួងហិរញ្ញវត្ថុអាមេរិកនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានប្រកាសដាក់ទណ្ឌកម្មលើបណ្តាញបុគ្គល និងក្រុមហ៊ុនលាក់មុខនៅទូទាំងពិភពលោកដែលខ្លួននិយាយថា …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ