ការរៀបចំឥណទានឡើងវិញចំពោះគ្រឹះស្ថានសិក្សាឯកជន

សម្តេចតេជោសែនស្នើឲ្យគ្រឹះស្ថានធនាគាររៀបចំឥណទានឡើងវិញចំពោះគ្រឹះស្ថានសិក្សាឯកជន !


ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រកាស អំពាវនាវចំពោះម្ចាស់អគារជួលទៅឲ្យគ្រឹះស្ថានសិក្សាឯកជនទាំងឡាយឲ្យមានការកាត់បន្ថយប្រាក់ជួលអគារ ខណៈសណ្ឋាគារ ក៏ដូចជាភោជនីយដ្ឋានមួយចំនួនបានបញ្ចុះតម្លៃពី៣០ ទៅ៥០ភាគរយរួចមកហើយ។
សម្តេចតេជោសែនស្នើឲ្យគ្រឹះស្ថានធនាគាររៀបចំឥណទានឡើងវិញចំពោះគ្រឹះស្ថានសិក្សាឯកជន !

ថ្លែង​នៅ​ក្នុង​ពី​ធី​ប្រកាស​អនុវត្តន៍​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ ជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ និង​ងាយ​រង​គ្រោះ ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​-១៩ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អំពាវនាវ​ដល់​ម្ចាស់​អគារ​ជួល​ទាំងឡាយ​សូម​មេត្តា​យោគយល់​ដោយ​ភាព​ទន់​ភ្ល​ន់​ជាមួយនឹង​គ្រឹះស្ថានសិក្សា​ឯកជន​ទាំងឡាយ​ណា​ដែល​បាន​ជួល​អគារ​របស់​ខ្លួន​កំពុង​ជួប​បញ្ហា​កូ​វី​ដ​។​ការ​ធ្វើ​ដូច្នេះ​ គឺ​ដើម្បី​ការពារ​ការ​បង់ខាត​ប្រាក់​ច្រើន​លើ​ចំណែក​ជួល​អគារ​ក្នុង​អំឡុង​វិបត្តិ​កូ​វី​ដ​១៩​នេះ​។

លើស​ពី​នេះ​ទៅ​ទៀត​សម្តេច​ក៏​បាន​ចាត់​ឲ្យ​ធនាគារជាតិ​នៃ​កម្ពុជា​គួរ​ពិភាក្សា​ជាមួយ​ធនាគារឯកជន​ក៏​ដូច​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឲ្យ​មានការ​រៀបចំ​ឥណទាន​ឡើង​វិញ ពិសេស​គឺ​គ្រឹះស្ថានសិក្សារ​ឯកជន ត្រូវ​តែ​ពិនិត្យ​ឲ្យ​មានការ​រៀបចំ​ឥណទាន​ឡើង​វិញ​ផង ខណៈ​កន្លង​មក​មាន​ប្រជាពលរដ្ឋ​ជាង ១០​ម៉ឺន​គ្រួសារ​ហើយ​បាន​រៀបចំ​ឥណទាន​ឡើង​វិញ​។

ការ​តម្រូវ​ឲ្យ​មានការ​រៀបចំ​ឥណទាន​ឡើង​វិញ​នេះ​អាច​នឹង​ទទួល​បាន​ឥណទាន​បន្ថែម​លើ​ឥណទាន​ដែល​មាន​ស្រាប់​ដើម្បី​ឲ្យ​គ្រឹះស្ថាន​អប់រំ​សិក្សា​ទាំង​អស់នោះ​មាន​លទ្ធភាព​ដោះស្រាយ​បញ្ហា និង​បង្កើត​កម្មវិធី​សិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ​ជំនួស​។ 

សម្តេច បាន​សង្ឃឹម​និង​ជឿជាក់​ថា​ខាង​ធនាគារ​នឹង​អាច​ធ្វើ​ទៅ​រួច ហើយ​សម្តេច​ក៏​មិន​ចង់​ឃើញ​មានការ​រឹបអូស​ណាមួយ​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ដំណាក់កាល​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ ១៩ នេះ​ឡើយ​។

សម្តេច​តេ​ជោ អះអាង​បន្ត​ទៀត​ថា ការ​អំពាវនាវ​ឲ្យ​មានការ​រៀបចំ​ឥណទាន​ឡើង​វិញ​នេះ​ជា​ការ​ជួយ​សម្រាល​អត្រា​កា​ប្រាក់ ខណៈ​ទុនបម្រុង​កា​តា​ព្វ​កិច្ច​ត្រូវ​បាន​បញ្ចុះ​ពី​១២.៥​ភាគរយ​មក​នៅ​ត្រឹម​៧​ភាគរយ​ដែល​ការ​បញ្ចុះ​អត្រា​នៃ​ទុនបម្រុង​កា​តា​ព្វ​កិច្ច​នេះ​គឺ​ដើម្បី​ជួយ​ជំរុញ​ដើមទុន​ទៅ​តាម​ធនាគារ​នីមួយ​ៗ​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់​បន្ថែម​ថា កិច្ច​ការងារ​នេះ​ត្រូវ​តែ​ពិនិត្យ​មើល​ធ្វើ​យ៉ាងណា ​កុំ​ឲ្យ​មាន​គ្រឹះស្ថានសិក្សា​ឯកជន​ណាមួយ​មានការ​ដួល​រលំ​ឲ្យ​សោះ ហើយ​ការ​តម្រូវ​ឲ្យ​មានការ​រៀបចំ​ឥណទាន​ឡើង​វិញ​នេះ ​ក៏​ដើម្បី​ឲ្យ​ទំហំ​ដែល​គ្រឹះស្ថាន​ទាំងនោះ​កន្លង​មក​ធ្លាប់តែ​ខ្ចី​បាន​៥០​ម៉ឺន​ដុល្លារ គឺ​អាច​ឲ្យ​ខ្ចី​បាន​កើន​រហូត​៧០​ម៉ឺន​ដុល្លារ ឬ ៨០​ម៉ឺន​ដុល្លារ និង​ច្រើន​ជាង​នេះ សម្រាប់​ការ​រៀបចំ​ការ​សិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ​។

ប្រមុខ​រដ្ឋាភិបាល​កម្ពុជាបានបន្ត​ថា បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​តែ​ត្រៀម​ជាមួយ​ថវិកា​ផ្ទាល់​ផង ជាមួយនឹង​ដៃ​សហការ​ផង​ទៅ​លើ​ការ​ត្រៀម​បម្រុង​សម្រាប់​ស្តារ​ឡើង​វិញ​បន្ទាប់​ពី​កូ​វី​ដ​១៩​បាន​បញ្ចប់​ទៅ​។ សម្តេច​តេ​ជោ បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ចាប់ផ្តើម​ការងារ​នេះ​រួច​ជា​ស្រេច​ហើយ​មិន​រង់ចាំ​រហូត​ដល់​កូ​វី​ដ ១៩ បញ្ចប់​ទើប​ធ្វើ​នោះ​ទេ ពោល​គឺ​រដ្ឋាភិបាល​បាន​ធ្វើ​សកម្មភាព​រួច​ហើយ​ក្នុង​ដំណើរការ​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា​ឆ្ពោះទៅ​មុខ​បន្ត​ទៀត​តាម​រយៈ​ការ​មិន​បញ្ឈប់​ជាមួយ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​កំពុង​សាងសង់ ដោយ​ទាំង​ការ​វិនិយោគ​របស់​ជាតិ ទាំង​ការ​វិនិយោគ​មក​ពី​ក្រៅប្រទេស និង​បន្ត​រុញ​ប្រាក់​ទៅ​តាម​ទី​ជនបទ ដោះស្រាយ​ប្រទាក់ក្រឡា​គ្នា​រវាង​សេដ្ឋកិច្ច​ផង និង​សង្គម​ផង​។

ជាមួយ​គ្នារ​នេះ​សម្តេច​តេ​ជោ បាន​អះអាង​ទៀត​ថា រដ្ឋាភិបាល​កំពុង​តែ​ជំរុញ​ផង​ដែរ​ទៅ​លើ​វិស័យ​កសិកម្ម ដែល​នៅ​ឆ្នាំ​នេះ​ដោយសារ​តែ​បញ្ហា​កូ​វី​ដ បែ​ជា​កម្ពុជា​អាច​នាំ​ចេញ​អង្ករ​ទៅ​ក្រៅប្រទេស​មាន​កំណើន​គួរ​ឲ្យ​កត់សម្គាល់ ខណៈ​កាលពី​ឆ្នាំ​កន្លង​ទៅ​កម្ពុជា​បាន​នាំ​ចេញ​អង្ករ​បាន​ប្រមាណ​ជាង ៥០​ម៉ឺន​តោន​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ ប៉ុន្តែ​បើ​តាម​សន្ទុះ​នៃ​ការ​នាំ​ចេញ​ឆ្នាំ​នេះ​រំពឹង​ថា​កម្ពុជា​អាច​នឹង​នាំ​ចេញ​អង្ករ​បាន​រហូត​៨០​ម៉ឺន​តោន​ឬ​លើស​ពី​នេះ​។

សម្តេច​តេ​ជោ​បាន​អះអាង​បញ្ជាក់​ទៀត​ថា បើ​ទោះបីជា​កម្ពុជា​យ៉ាងម៉េច​ក៏​ដោយ តែ​កម្ពុជា​មាន​ចំណុចខ្លាំង​មួយ​គឺ​នៅ​ត្រង់​ថា ជា​រៀង​រាល់​ឆ្នាំ​កម្ពុជា​មាន​អតិរេក​ស្រូវ​ប្រមាណ​រហូត​ជិត ៦​លាន​តោន​ស្រូវ​ឯណោះ​៕

None



អត្ថបទបន្ទាប់


ទឹកប្រាក់​២៦​លាន​រៀល និង​ម៉ូតូ​៣​គ្រឿង កំពុងរង់ចាំ​អ្នក​ដែល​បង់​ប្រាក់​កម្ចី​អម្រឹត​តាមវីង

ដើម្បីជាកាដូដល់អតិជនរបស់ខ្លួន វីងនិងអម្រឹត បានបន្តផ្តល់រង្វាន់ទឹកប្រាក់សរុបចំនួន២៦លានរៀល និងម៉ូតូ៣គ្រឿងបន្ថែមទៀត សម្រាប់ផ្តល់ជាសំណាងដល់…

អង្គការពាណិជ្ជកម្មពិភពលោក៖ មុខជំនួញពាណិជ្ជកម្មពិភពលោកនឹងធ្លាក់ចុះ១៨%

នៅត្រីមាសទី២ នៅឆ្នាំនេះ ជំនួញពាណិជ្ជកម្មសកល នឹងធ្លាក់ចុះដល់ទៅ ១៨% ដោយសារតែបញ្ហាមេរោគឆ្លងកូវីដ-១៩ និងវិធានការបិទទីក្រុងរបស់ប្រទេសជាច្រើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ