គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ

តើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអាចនឹងបាត់ពីទីផ្សារកម្ពុជាទេ ក្រោយមានគ្រឹះស្ថានកាន់ច្រើនលក់ភាគហ៊ុនរបស់ខ្លួនឱ្យធនាគារបរទេស?


ស្របពេលដែលវិស័យហិរញ្ញវត្ថុនៅកម្ពុជា កំពុងរីកលូតលាស់ និង មានការប្រកួតប្រជែងខ្លាំងនៅមួយរយៈចុងក្រោយនេះ មានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាមួយចំនួនបានលក់ភាគហ៊ុនរបស់ខ្លួនទៅឱ្យធនាគារបរទេស និងមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុខ្លះបានរួមបញ្ជូលគ្នាជាមួយធនាគារបរទេស និងបានវិវត្តខ្លួនទៅជាធនាគារពាណិជ្ជ ដើម្បីពង្រីកវិសាលភាពរបស់ខ្លួនឱ្យកាន់តែល្អប្រសើរ។ តាមរយៈការវិវត្តទាំងនេះ តើនៅពេលអនាគត គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា អាចនឹងបាត់ចេញពីទីផ្សារដែរឬយ៉ាងណា?
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
ដោយ

ក្នុងកិច្ចសម្ភាសពិសេសជាមួយសារព័ត៌មានខេមបូណូមីស លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនង និងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានវាយតម្លៃថា ដោយសារឥទ្ធិពលនៃវិបត្តិសកលផ្ទួនៗគ្នានៅប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឱ្យកំណើនសេដ្ឋកិច្ចពិភពលោក រួមទាំងកម្ពុជា មានការថយចុះ ដែលធ្វើឱ្យការរកចំណូលរបស់ប្រជាពលរដ្ឋមានការលំបាក និងធ្វើឱ្យប៉ះពាល់ដល់លទ្ធភាពសងបំណុល កត្តានេះបានធ្វើឱ្យគ្រឹះស្ថានហិរញ្ញវត្ថុមួយចំនួននៅកម្ពុជា ​កំពុងជួបនូវបញ្ហាប្រឈមមួយចំនួន ពិសេសគឺគ្រឹះស្ថានហិរញ្ញវត្ថុតូចៗតែម្តង ដែលធ្វើឱ្យប្រាក់ចំណូលរបស់គ្រឹះស្ថានហិរញ្ញវត្ថុមួយចំនួនបានធ្លាក់ចុះនូវប្រាក់ចំណេញរបស់ខ្លួនផងដែរ។

​យ៉ាងណាក៏ដោយចុះ អ្នកជំនាញរូបនេះ អះអាងថា មកទល់ពេលនេះ វិស័យធនាគារ និងហិរញ្ញវត្ថុកម្ពុជា បានដើរដល់ចំណុចមួយដែលមានបរិមាណគ្រប់គ្រាន់ហើយ ដែលជាពេលវេលាដែលត្រូវពង្រឹងគុណភាពឱ្យបានល្អ ដើម្បីប្រកួតប្រជែងនៅក្នុងទីផ្សារ។ ដូច្នេះហើយសម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុណា ដែលមិនមានគុណភាពសេវា និងប្រសិទ្ធភាពនៃប្រតិបត្តិការល្អទេនោះ គឺអាចប្រឈមមុខនឹងការដកខ្លួនចេញពីក្នុងទីផ្សារហិរញ្ញវត្ថុជាក់ជាមិនខាន។

លោក កាំង តុងងី បានបន្ថែមថា ស្របពេលគ្រឹះស្ថានហិរញ្ញវត្ថុមានចំនួនច្រើន និងមានការប្រកួតប្រជែងផងនោះ លោកជឿជាក់ថា ចំនួនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា នៅពេលអនាគត នឹងមានការថយចុះជាងមុន ដោយសារគ្រឹះស្ថានហិរញ្ញវត្ថុតូចៗអាចនឹងត្រូវរួមបញ្ជូលគ្នា ដើម្បីពង្រឹងគុណភាពសេវាកម្ម និងកាត់បន្ថយថ្លៃដើមរបស់ខ្លួន ដើម្បីប្រកួតប្រជែងក្នុងទីផ្សារ។

​បើតាមលោក កាំង តុងងី បច្ចុប្បន្នកម្ពុជា មានគ្រឹស្ថានធនាគារចំនួនប្រមាណ៦០ស្ថាប័ន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួនប្រមាណ៨០ស្ថាប័ន ក្រុមហ៊ុនភតិសន្យាប្រមាណជាង១០ស្ថាប័ន និងគ្រឹះស្ថានឥណទានជនបទជាង១០០ស្ថាប័នផង៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើអាម៉េរិក អាចប្រើរបាំងពន្ធ ដើម្បីរំាងខ្ទប់លំហូរផលិតផលចិន ចូលទីផ្សារខ្លួនបានដែរឫទេ?

ព័ត៌មាន
របាំងពន្ធដែលរដ្ឋាភិបាលអាម៉េរិក បានដាក់សម្ពាធលើមហាយក្សចិន តាំងពីជំនាន់លោក ដូណាល់ ត្រាំ រហូតដល់លោក ចូ បៃដិន នៅមិនទាន់អាចរាំងខ្ទប់លំហ…

មេធនាគារកណ្ដាលអាម៉េរិកថា អតិផរណាធ្លាក់ចុះយឺតជាងការរំពឹងទុក ហើយធនាគារនេះអាចនឹងបន្តពន្យារពេលបញ្ចុះអត្រាការប្រាក់

ព័ត៌មាន
ប្រធានធនាគារកណ្តាលអាម៉េរិក លោក ជេរ៉ូម ផៅវែល (Jerome Powell) បានគូសបញ្ជាក់ជាថ្មីកាលពីថ្ងៃទី១៤ ឧសភា ថា អតិផរណានៅសហរដ្ឋអាម៉េរិក ដែលជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ