ក្រុមហ៊ុនបច្ចេកវិទ្យា

រោងចក្រកផលិតអាគុយរថយន្តអគ្គិសនីតម្លៃ ១ពាន់លានដុល្លាររបស់ក្រុមហ៊ុន Hyundai និង LG ចាប់ផ្ដើមសាងសង់ហើយ!


នៅទីបំផុត គម្រោងរោងចក្រផលិតអាគុយរថយន្ដអគ្គិសនីរបស់ក្រុមហ៊ុន Hyundai Motor Group និងក្រុមហ៊ុន LG Energy Solutions របស់ប្រទេសកូរ៉េខាងត្បូងបានចាប់ផ្ដើមលេចចេញរូបរាងហើយ។
រោងចក្របច្ចេកវិទ្យាក្រុមហ៊ុន Hyundai និងក្រុមហ៊ុន LG នៅឥណ្ឌូនេស៊ី

រោងចក្រ​ដែល​ទើបតែ​បាន​បើក​ការដ្ឋាន​សាងសង់​ថ្មី​នេះ ត្រូវ​បាន​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​កូរ៉េ​ទាំង​ពីរ​នេះ បាន​ចាប់ដៃ​គ្នា​បោះទុន ១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក វិនិយោគ​សាងសង់​នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ដែល​ជា​ប្រទេស​សម្បូរ​ទៅ​ដោយ ធនធាន​វត្ថុធាតុដើម​សម្រាប់​ការ​ផលិត​អា​គុយ​រថយន្ដ​អគ្គិសនី​សម្រាប់​ផ្គត់ផ្គង់​ទៅ​ឲ្យ​ពិភពលោក​។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​ដោយ សារព័ត៌មាន Asia Nikkei នៅ​ថ្ងៃនេះ​។ 

លោក Kim បន្ត​ថា ក្រុមហ៊ុន នឹង​បន្ត​អភិវឌ្ឍ​យ៉ាង​សកម្ម និង​ចាត់​ទុក​រោងចក្រ​នេះ​ជា​មូលដ្ឋាន ទៅ​កាន់​ទីផ្សារ​រថយន្ត​អគ្គិសនី​សកលលោក លើស​ពី​តំបន់​អាស៊ាន ទៅ​ទៀត​។

តាម​រយៈ​ការ​បណ្តាក់​រួម​គ្នា​នេះ ក្រុមហ៊ុន​ក៏​បាន​ត្រៀម​កញ្ចប់​វិនិយោគ​ធំ​តែ​ម្តង ចាប់តាំងពី ការ​វិនិយោគ​លើ​អណ្តូងរ៉ែ រហូត​ទៅ​ដល់ ការ​បង្កើត​កោសិកា​ថ្ម​នេះ ហើយនឹង​ក្លាយជា ដៃគូ​ដ៏​គួរ​ឲ្យ​ទុកចិត្ត សម្រាប់​រដ្ឋាភិបាល​ឥណ្ឌូ​នេ​ស៊ី ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​បច្ចេកវិទ្យា​។

រោងចក្រ​មួយ​នេះ សាងសង់​ឡើង​លើ​ផ្ទៃ​ដៃ ៣៣​ហិ​កតា ហើយ​រំពឹង​ថា នឹង​បង្កើត​កោសិកា​ថ្ម​សម្រាប់​ផលិត​អា​គុយ​រថយន្ដ​អគ្គិសនី​បាន ១០​ជី​ហ្គា​វ៉ា​ត់​ម៉ោង ក្នុង​មួយ​ឆ្នាំ នៅ​ពេល​បើក​ដំណើរការ​ពេញលេញ ដែល​បរិមាណ​នេះ គឺ​គ្រប់គ្រាន់ សម្រាប់​បង្កើត​អា​គុយ​រថយន្ត​អគ្គិសនី​ចំនួន ១៥​ម៉ឺន​ដុំ​។

ដោយឡែក ចំពោះ​ក្រុមហ៊ុន Hyundai វិញ ក៏​កំពុង​សាងសង់​រោងចក្រ​ផលិត​រថយន្ត​នៅ​ក្បែរ​គ្នា​នេះ​ដែរ ដោយ​នឹង​ចាប់ផ្តើម​ផលិតកម្ម​នៅ​ក្នុង​ឆ្នាំ ២០២២​ខាង​មុខ​។

រដ្ឋមន្ត្រីក្រសួង​វិនិយោគ​ឥណ្ឌូ​នេ​ស៊ី បាន​មាន​ប្រសាសន៍​ដែរ​ថា រោងចក្រ​ផលិត​ថ្ម​អា​គុយ​នេះ គឺជា​ផ្នែក​មួយ​នៃ​ផែនការ​វិនិយោគ​ជិត ១០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក របស់​ក្រុមហ៊ុន LG ដែល​បាន​ចុះហត្ថលេខា​កាលពី​ខែធ្នូ ឆ្នាំ ២០២០​កន្លង​ទៅ ដើម្បី​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​ថ្ម​អា​គុយ​រថយន្ដ​អគ្គិសនី សហការ​ជាមួយ សហគ្រាស​គ្រប់គ្រង​ដោយ​រដ្ឋ​ផង​ដែរ​។

ប្រទេស​ឥណ្ឌូ​នេ​ស៊ី គឺ​មាន​ធនធាន​វត្ថុធាតុដើម​សម្រាប់​ការ​បង្កើត​ថ្ម​អា​គុយ ច្រើន​ជាងគេ​បំផុត​នៅ​លើ​សកលលោក ហើយ​ឥណ្ឌូ​នេ​ស៊ី ក៏​មាន​បំណង​ចង់​ក្លាយជា​ផ្នែក​មួយ នៃ​ចង្វាក់​ផ្គត់ផ្គង់​រថយន្ត​អគ្គិសនី​នៅ​លើ​ទីផ្សារ​សកល​។

ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី លោក Joko Widodo ស្វាគមន៍​ចំពោះ​គម្រោង​វិនិយោគ​នេះ ដោយ​បាន​សម្របសម្រួល​ផ្លូវច្បាប់​ដ៏​ស្មុគស្មាញ និង​ផ្តល់​ការ​លើកទឹកចិត្ត​ពិសេស ហើយ​លោក​បញ្ជាក់​ថា ការ​សាងសង់​រោងចក្រ​ផលិត​អា​គុយ​នេះ បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​ដ៏​មុតមាំ​របស់ រដ្ឋាភិបាល​ឥណ្ឌូ​នេ​ស៊ី ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​រ៉ែ និង​គេច​ចេញពី​អន្ទាក់​នៃ ការ​នាំ​ចេញ​វត្ថុធាតុដើម​សុទ្ធសាធ​នោះ​។

ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី​រូប​នេះ បន្ថែម​ថា សម័យកាល​នៃ​ការ​នាំ​ចេញ​វត្ថុធាតុដើម ត្រូវ​បាន​បញ្ចប់​ហើយ និង​ត្រូវ​ផ្លាស់​ប្តូរ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ទៅ​ជា ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម និង​កែ​ច្នៃ​វត្ថុធាតុដើម ផ្អែក​ទៅ​លើ​ការ​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ទំនើប​៕

អត្ថបទ​៖ វណ្ណ វុ​ឌ្ឍ​វិវឌ្ឍន៍ 

None



អត្ថបទបន្ទាប់


ការនាំចេញកាហ្វេវៀតណាមរវាងការបន្ទច់បង្អាក់ដោយសារតែកូវីដ-១៩ ប៉ុន្ដែ តម្លៃនៅតែរក្សាបានខ្ពស់

ក្រុមអ្នកវិភាគទីផ្សារវៀតណាម Fitch Solutions បានឱ្យដឹងថា រលកឆ្លងកូវីដ១៩ ដែលបានវាយលុកប្រទេសវៀតណាមយ៉ាងធ្ងន់ធ្ងរ ហើយបានប៉ះពាល់ដល់សកម្មភាព…

សាលារាជធានីភ្នំពេញចេញសេចក្ដីណែនាំការគ្រប់គ្រងសម្រាមឲ្យបានត្រឹមត្រូវ

សាលារាជធានីភ្នំពេញ បានដាក់សេចនូវសេចក្ដីណែនាំ អំពីការញែកសំរាមទៅតាមប្រភេទនីមួយៗឲ្យមានប្រសិទ្ធភាព ឲ្យបានត្រឹមត្រូវនិងមានសណ្តាប់ជាងមុន។ នេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ