បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​-កូវីដ១៩

ក្នុងស្ថានភាពកូវីដ-១៩ អេស៊ីលីដាម៉ូបាល ជួយលោក​​អ្នក​បានច្រើនយ៉ាង !​


ដូចដែលលោកអ្នក​បាន​ដឹង​មក​ហើយ បច្ចុប្បន្ន ក្នុងស្ថានភាព​ដែល​ជំងឺ​កូវីដ-១៩កំពុងឆ្លងរាលដាល គ្រប់គ្នា​មាន​ការបារម្ភ​កាន់តែខ្លាំង​ពី​ការឆ្លង​មេរោគ​កូវីដ១៩​នេះ ដូច្នេះ បើយើង​មាន​ អេស៊ីលដាម៉ូបាល នៅក្នុងដៃ​សម្រាប់​ប្រើប្រាស់ វា​ងាយ​ស្រួល​ណាស់ សម្រាប់​ប្រតិបត្តិការធនាគារ​និង​ហិរញ្ញវត្ថុ​គ្រប់បែបយ៉ាង ។
ស្កែនទូទាត់ជាមួយ QR (Scan QR) តាម​ អេស៊ីលីដាម៉ូបាល
ដោយ

អេស៊ីលីដាម៉ូបាល ជាកម្មវិធីធនាគារឌីជីថលរបស់ធនាគារ អេស៊ីលីដា ដែលបានធ្វើ​ទំនើប​កម្ម​ដើម្បី​កាន់តែងាយស្រួលប្រើប្រាស់ថែមទៀត និង​មាន​មុខងារ​សម្បូរបែប​ដើម្បី​បំពេញ​តម្រូវការ​ផ្សេងៗ ដូចជា ការផ្ទេរប្រាក់ ទទួល​ប្រាក់ បង់​ថ្លៃ​ទឹកភ្លើង បញ្ចូល​ទឹក​ប្រាក់​ក្នុង​ទូរសព្ទដៃ ការស្នើសុំ​ខ្ចី​ឥណទាន ជាដើម ។ល។ ដោយ​មិន​ចាំបាច់​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​លំនៅដ្ឋាន​ឡើយ ។ មួយវិញទៀត ប្រើ​ អេស៊ីលីដាម៉ូបាល សម្រាប់ការទូទាត់​ ជួយ​លោកអ្នកជៀសវាងបានពីការប៉ះពាល់​ក្រដាស​ប្រាក់​ដោយ​ផ្ទាល់ ដែលមាន​ហានិភ័យ​នៃ​ការឆ្លង​ជំងឺ​តម្កាត់​ផ្សេងៗ ។

លោកស្រី សុខ សោភា នាយិកាប្រតិបត្តិទីផ្សារ​ជាន់ខ្ពស់ នៃ​ធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា ៖ «ដូច្នេះ ដើម្បី​ការពារ​ក្រុម​គ្រួសារ​យើង សង្គម​យើង ពីផល​ប៉ះពាល់​ ឬ​ពីការ​ឆ្លង​​កូវីដ១៩ មានតែ​យើង​ទាំងអស់​គ្នា​ចូលរួម អនុវត្តវិធានការ ៣​ការពារ ៣កុំ និង​​​ងាក​មក​ប្រើ​ការទូទាត់​តាម​ប្រព័ន្ធ​ឌីជីថល អេស៊ីលីដាម៉ូបាល ទើបជួយ​ការពារ​បាន ។»

អតិថិជន​របស់​ធនាគារ អេស៊ីលីដា អាច​បើក​គណនី​ ទាំង​ប្រាក់​រៀល ទាំង​ប្រាក់​ដុល្លារ ដោយ​គ្រាន់តែ​ដោនឡូត​អេស៊ីលីដាម៉ូបាល នៅលើ​ទូរសព្ទដៃ​របស់​លោកអ្នក គឺ​ជាការស្រេច ។  លោកអ្នក​អាច​ស្វែងរក​និង​ទាញយក (Download) អេស៊ីលីដាម៉ូបាល តាមរយៈ App Store, Play Store និង App Gallery ៕




អត្ថបទបន្ទាប់


ប្រទេសកូរ៉េខាងត្បូង សម្រេចហាមឃាត់ សេវាកម្មបង់ប្រាក់ផ្តាច់មុខរបស់ក្រុមហ៊ុន Google និង Apple

ព័ត៌មាន
ប្រទេសកូរ៉េខាងត្បូង បានក្លាយជាប្រទេសទី ១ នៅលើសកលលោក ដែលដាក់ចេញនូវច្បាប់ថ្មី ហាមឃាត់មិនឱ្យ ប្រតិបត្តិករ App Store បង្ខំអ្នកបង្កើតកម្មវិធី …

WhatsApp ត្រូវសហភាពអឺរ៉ុប​ផាកពិន័យ ២៦៧លានដុល្លារ ពីបទរំលោភ​ច្បាប់​ឯកជនភាព

ព័ត៌មាន
កម្មវិធី WhatsApp ដែល​ជារបស់​ក្រុមហ៊ុនហ្វេសប៊ុក ត្រូវបាន​ផាក​ពិន័យ​ទឹកប្រាក់ ២៦៧លានដុល្លារ ដោយគណៈកម្មការ​ការពារទិន្នន័យ​របស់​ប្រទេសអៀ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ