IMF

ប្រធាន IMF ប្រាប់ឲ្យចិន និងប្រទេសម្ចាស់បំណុលផ្សេងៗទៀត ត្រូវតែជួយការពារ កុំឲ្យស្ថានភាពបំណុលផ្ទុះបែក


ប្រមុខដឹកនាំអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ នៅថ្ងៃទី ១៣ ខែសីហា បាននិយាយប្រាប់ទៅកាន់ប្រទេសចិន និងប្រទេសម្ចាស់បំណុលធំៗជាថ្មីម្ដងទៀតថា ត្រូវតែមានការទទួលខុសត្រូវ ដើម្បីការពារធ្វើយ៉ាងណា កុំឲ្យបញ្ហាបំណុលដែលប្រទេសកំពុងមានទីផ្សាររីកចម្រើន និងប្រទេសចំណូលទាប កំពុងជួបប្រឈមនោះ អាចឈានដល់ការផ្ទុះបែក បង្កជាវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ ពិបាកនឹងស្រោចស្រង់មកវិញបាន។
ប្រធាន IMF ប្រាប់ឲ្យចិន និងប្រទេសម្ចាស់បំណុលផ្សេងៗទៀត ត្រូវតែជួយការពារ កុំឲ្យស្ថានភាពបំណុលផ្ទុះបែក

ការអះអាងយ៉ាងដូច្នេះ របស់ថ្នាកដឹកនាំ IMF គឺធ្វើឡើងនៅពេលដែលបច្ចុប្បន្ន មានប្រទេសមួយចំនួនកំពុងជួបវិបត្តិបំណុលកាន់តែដុនដាបរួចទៅហើយ ដូចជាស្រីលង្កាជាដើម។ នេះបើតាមការរាយការណ៍ដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

លោកស្រី គ្រីស្តាលីណា ចចជីវ៉ា អគ្គនាយិកាគ្រប់គ្រងអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយនៅក្នុងកម្មវិធីមួយ ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលសម្រាប់ការអភិវឌ្ឍសកល កាលពីថ្ងៃទី ១៣ ខែកញ្ញាថា យ៉ាងហោចណាស់ មានប្រទេសកំពុងមានទីផ្សាររីកចម្រើនប្រហែល ២៥% និងប្រទេសមានចំណូលទាប ៦០% គឺស្ថិតនៅក្នុងវិបត្តិបំណុល ឬជិតធ្លាក់ចូលទៅក្នុងវិបត្តិបំណុល គិតមកទល់បច្ចុប្បន្ននេះ។

ដោយមើលឃើញពីហានិភ័យ និងបញ្ហាប្រឈមនៃវិបត្តិបំណុលកើនឡើងកាន់តែខ្លាំងនេះ លោកស្រី ចចជីវ៉ា បាននិយាយផ្ញើសារទៅកាន់ប្រទេសម្ចាស់បំណុលធំៗ រួមទាំងប្រទេសចិន និងវិស័យឯកជនថា ប្រទេស ឬស្ថាប័នផ្ដល់កម្ចីណា ដែលមានចំណែកនៃការផ្ដល់ប្រាក់កម្ចីកាន់តែច្រើន នោះទំនួលខុសត្រូវក៏មានកាន់តែធំដែរ។ ប្រមុខដឹកនាំ IMF រូបនេះគូសបញ្ជាក់ទៀតថា បញ្ហាបំណុលនេះ ក៏ជារឿងផលប្រយោជន៍សម្រាប់ប្រទេស ឬស្ថាប័នជាម្ចាស់បំណុល ដើម្បីធ្វើយ៉ាងណាត្រូវដោះស្រាយ ការពារកុំឲ្យបញ្ហានេះ ផ្ទុះបែកឈានដល់វិបត្តិរាំរ៉ៃផងដែរ។

ជាមួយគ្នានេះ លោកស្រីចចជីវ៉ា បានសង្កត់ធ្ងន់ចំពោះស្ថានការណ៍ដែលកំពុងកើតឡើងនៅក្នុងប្រទេសស្រីលង្ការ ដោយលោកស្រីសង្ខឺមថា ម្ចាស់បំណុលសាធារណៈរបស់ប្រទេសនេះ នឹងចូលរួមឲ្យបានឆាប់ និងអូសទាញម្ចាស់បំណុលក្នុងវិស័យឯកជន ដើម្បីធ្វើការរួមគ្នាចរចាលើបញ្ហាបំណុលរបស់ប្រទេសស្រីលង្កាឲ្យបានទាន់ពេលវេលា ខណៈដែលប្រទេសមានប្រជាជនជាង ២២លាននាក់នេះ កំពុងជួបវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន។

សូមបញ្ជាក់ដែរថា កាលពីខែថ្ងៃទី ១៣ ខែកញ្ញា រដ្ឋាភិបាលស្រីលង្កាក៏បាននិយាយថា ក្រុមប្រឹក្សាហិរញ្ញវត្ថុរបស់ខ្លួន បានចាប់ផ្ដើមពិភាក្សាជាមួយនឹងប្រទេសឥណ្ឌា ចិន និងជប៉ុនហើយ ក្នុងការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ ដែលវាជាការបើកផ្លូវមួយសម្រាប់ស្រីលង្កា ក្នុងការឈានទៅទទួលបានការទម្លាក់ថវិកាប្រមាណជិត៣ពាន់លានដុល្លារពី IMF ដើម្បីយកមកស្ដារស្ថានការណ៍វិបត្តិសេដ្ឋកិច្ចដ៏អាក្រក់នាពេលបច្ចុប្បន្ននេះ៕




អត្ថបទបន្ទាប់


EU នឹងស្នើសុំបង្កើតវិធានការដោះស្រាយវិបត្តិ ដើម្បីទប់ស្កាត់ការឡើងថ្លៃថាមពល

សហភាពអឺរ៉ុបគ្រោងនឹងបង្ហាញផែនការមួយចំនួននៅថ្ងៃទី១៤ ខែកញ្ញា ដើម្បីកាត់បន្ថយប្រាក់ចំណេញពីក្រុមហ៊ុនចែកចាយថាមពលអគ្គិសនីតម្លៃទាប និងបង្ខំឲ្យក្រ…

អតិផរណានៅអាមេរិកស្ថិតក្នុងកំរិតខ្ពស់ ទោះធនាគារកណ្តាលដំឡើងអត្រាការប្រាក់គោលច្រើនដងយ៉ាងណាក្តី

តម្លៃទំនិញសម្រាប់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិកបានបន្តកើនឡើងថែមទៀត ក្នុងខែសីហា ដែលវាជារឿងមិននឹកស្មានដល់មួយ ទោះបីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ