អត្ថបទពាណិជ្ជកម្ម!

គម្រោងបុរីកៀនស្វាយផាក របស់ក្រុមហ៊ុន KFA Property នឹងបើកលក់ផ្ទះល្វែងចុងខែនេះ


គម្រោងបុរីកៀនស្វាយផាករបស់ក្រុមហ៊ុន KFA Property Co,.Ltd ដែលជាក្រុមហ៊ុន ថ្មីមួយទើបតែប្រសូតចេញពីក្រុមហ៊ុន Khmer Foundation Appraisal របស់ឧកញ៉ា នួន ឫទ្ធី នឹងបើកលក់ផ្ទះល្វែងដំបូងរបស់ខ្លួនចំនួន ១៦៨ល្វែង ដែលស្ថិតនៅក្នុង ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។
គម្រោងបុរីកៀនស្វាយផាក របស់ក្រុមហ៊ុន KFA Property នឹងបើកលក់ផ្ទះល្វែងចុងខែនេះ
ដោយ

តាមការឲ្យ​ដឹងពីក្រុមហ៊ុន Khmer Foundation Appraisal ការបើកផ្ទះល្វែង​ដំបូងនេះ គឹបើកលក់​បន្ទាប់​ពីមានការបុកគ្រឹះ​បុរីរួចរាល់ ដោយមាន​ចំនួនផ្ទះល្វែង​មាន ១៦៨ ល្វែង ដែលការ​លក់​ក៏មានការបញ្ជុះតម្លៃ​ពិសេស ១.០០០ ដុល្លារ​សហរដ្ឋ​អាមេរិក សម្រាប់​អតិថិជន​២៧នាក់​ដំបូងផង​ដែរ។

គម្រោងបុរីកៀន​ស្វាយផាក គឺជាគម្រោង​ដំបូង​របស់​ក្រុមហ៊ុនថ្មី KFA Property Co,.Ltd របស់លោក​ឧកញ៉ា នួន រិទ្ធី ដោយអភិវឌ្ឍ​នៅលើផ្ទៃដី​ជិត ៣ម៉ឺនម៉ែតការ៉េ ដោយបច្ចុប្បនេះ  គម្រោងនេះ កំពុងតែរៀបចំ​ហេដ្ឋារចនា​សម្ព័ន្ធ​នានា ដូចជា ការចាក់ដី រៀបចំប្រព័ន្ធលូ ឃ្លាំង​ដាក់សម្ភារ ផ្លូវ សួនច្បារ​មួយចំនួន​ផងដែរ។

រូបភាពផ្ទះគំរូ ខាងក្នុង​ផ្ទះ

បើតាមការបញ្ជាក់​ឲ្យ​ដឹងខ្លះៗពីលោកឧកញ៉ា នួន រិទ្ធី លក្ខណៈ​អំណោយផល​មួយទៀត សម្រាប់​គម្រោងកៀនស្វាយ ផាក គឺ ដោយសារតែ​ឆាប់ៗនេះ អាជ្ញាធរ​នឹងតម្រូវឲ្យ​ឃ្លាំងធំៗ រោងចក្រ​សហគ្រាស និងយានដ្ឋាន​ខ្នាតធំ ត្រូវរុះរើ​ទៅកាន់​តំបន់ជាប់​ផ្លូវក្រវ៉ាត់ក្រុង​ទី៣​ផងដែរ ដើម្បីរក្សា​សណ្តាប់ធ្នាប់​របៀបរៀបរយ​ក្នុងទីក្រុង។ មួយវិញទៀត ចំងាយ​ពីទីតាំង​សាងសង់​គម្រោងនេះ មកកាន់​រាជធានីភ្នំពេញ មានចំងាយ​ប្រមាណ​តែជាង ២៤គីឡូម៉ែត្រ​ប៉ុណ្ណោះ ដូច នេះអតិថិជន​ដែលធ្វើដំណើរ​ចំណាយពេល​ធ្វើដំណើរតែ ១០ ទៅ១៥នាទីតែប៉ុណ្ណោះ៕

រូបភាពគម្រោងលំនៅដ្ឋាន
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះ​សីហនុ៖ គ្មាន​ក្រុមហ៊ុន​ដែល​ត្រូវបាន​ពិន័យ​ដោយសារ​ប្រើ​ទឹក​ដី​កម្ពុជា​ដើម្បី​រួច​ពន្ធ​គយ​អាមេរិក​ទេ

ព័ត៌មាន
តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ (SSEZ) បាន​ចេញ​សេចក្តី​ថ្លែងការណ៍​បដិសេធន៍​ព័ត៌មាន ដោយ​និយាយថា មិន​មាន​ក្រុមហ៊ុន​ណា​មួយ​ នៅក្…

ទីផ្សារលក់រាយវៀតណាម នឹងកើនឡើងដល់ ១៨០ ពាន់លានដុល្លារ នៅឆ្នាំ២០២០

ព័ត៌មាន
តាមការព្យាករពីសំណាក់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានឲ្យដឹងថា ទីផ្សារលក់រាយវៀតណាម នឹងកើនឡើងដល់ ១៨០ ពាន់លានដុល្លារអាមេរិកនៅឆ្នា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ