IMF បន្ទាបការព្យាករកំណើនសេដ្ឋកិច្ចពិភពលោក

IMF បន្ទាបការព្យាករកំណើនសេដ្ឋកិច្ចពិភពលោកជាថ្មី និងព្រមានពីអតិផរណាខ្ពស់


មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅថ្ងៃទី២៦កក្កដា បានកាត់បន្ថយការព្យាករណ៍ពីកំណើនពិភពលោកជាថ្មីម្តងទៀត ជាមួយនឹងការព្រមានថា ហានិភ័យនៃការកើនឡើងអតិផរណា និងសង្រ្គាមនៅប្រទេសអ៊ុយក្រែន កំពុងជំរុញឲ្យសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ដល់មាត់ជ្រោះនៃវិបត្តិសេដ្ឋកិច្ច ប្រសិនបើគេនៅតែបន្តព្រងើយពីរឿងទាំងនេះ។
IMF បន្ទាបការព្យាករកំណើនសេដ្ឋកិច្ចពិភពលោកជាថ្មី និងព្រមានពីអតិផរណាខ្ពស់

មូលនិធិ IMF បាននិយាយនៅក្នុងការធ្វើបច្ចុប្បន្នភាពទស្សនវិស័យសេដ្ឋកិច្ចពិភពលោករបស់ខ្លួនថ្មីចុងក្រោយនេះថា កំណើន GDP ពិតប្រាកដក្នុងពិភពលោកនឹងធ្លាក់ចុះដល់កម្រិត ៣,២% ក្នុងឆ្នាំ២០២២ ពោលគឺបានបន្តធ្លាក់ចុះពីកម្រិត ៣,៦% ដែលខ្លួនបានព្យាករកាលពីខែមេសា។ ធនាគារ IMF បានគូសបញ្ជាក់ដែរថា GDP ពិភពលោកពិតជាបានធ្លាក់ចុះនៅត្រីមាសទីពីរឆ្នាំនេះ ដោយសារតែការធ្លាក់ចុះសេដ្ឋកិច្ចនៅប្រទេសចិន និងរុស្ស៊ី។

ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិមួយនេះ ក៏បានបានធ្វើការព្យាករជាថ្មីពីកំណើនសេដ្ឋកិច្ចឆ្នាំ២០២៣របស់ខ្លួនមកនៅត្រឹម ២,៩% គឺបានកាត់បន្ថយពីការប៉ាន់ប្រមាណក្នុងកម្រិត ៣,៦% កាលពីខែមេសា ដោយលើកឡើងពីផលប៉ះពាល់នៃគោលនយោបាយរូបិយវត្ថុកាន់តែតឹងតែងជាងមុន។

ប្រធានសេដ្ឋវិទូប្រឆាំងអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ លោក Pierre-Olivier Gourinchas បានប្រាប់សន្និសីទព័ត៌មានថា ទស្សនវិស័យនេះមានភាពងងឹតយ៉ាងខ្លាំងតាំងពីខែមេសាមកម្ល៉េះ។ លោកបន្ថែមថា ពិភពលោកអាចនឹងដើរដល់មាត់ជ្រោះនៃវិបត្តិសេដ្ឋកិច្ចពិភពលោកក្នុងពេលឆាប់ៗនេះ ពោលគឺវិបត្តិសេដ្ឋកិច្ចអាចកើតមាន នៅត្រឹមតែ ២ ឆ្នាំប៉ុណ្ណោះ បន្ទាប់ពីមានការធ្លាក់ចុះសេដ្ឋកិច្ចចុងក្រោយបង្អស់។

ប្រធានសេដ្ឋវិទូ IMF រូបនេះបានបន្ថែមថា ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំង៣នៅក្នុងពិភពលោកគឺសហរដ្ឋអាមេរិក ចិន និងតំបន់ចាយប្រាក់អឺរ៉ូកំពុងតែជាប់គាំង ហើយវាបានបង្កការលំបាកយ៉ាងខ្លាំងសម្រាប់ទស្សនវិស័យសេដ្ឋកិច្ចពិភពលោក។

អង្គការIMF បានគូសបញ្ជាក់ទៀតថា ការព្យាករចុងក្រោយរបស់ខ្លួននេះ គឺមិនទាន់ច្បាស់ទេ និងស្ថិតការប្រែប្រួលហានិភ័យនៃសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ដែលជំរុញឱ្យតម្លៃថាមពល និងអាហារកើនឡើង ហើយកត្តានេះនឹងធ្វើឱ្យអតិផរណាកាន់តែធ្ងន់ធ្ងរ និងមានរយៈពេលកាន់វែង ដែលនឹងជំរុញឱ្យមានការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុបន្ថែមទៀត។

មូលនិធិ IMF បានរំពឹងទៀតថា អត្រាអតិផរណាឆ្នាំ២០២២ នៅតាមប្រទេសសេដ្ឋកិច្ចជឿនលឿននឹងឈានដល់៦,៦% គឺបានកើនឡើងពី ៥,៧% នៅក្នុងការព្យាករកាលពីខែមេសាខណៈដែលអតិផរណានៅក្នុងទីផ្សារកំពុងរីកចម្រើន និងប្រទេសកំពុងអភិវឌ្ឍន៍ ត្រូវគេរំពឹងថា នឹងឈានដល់ ៩,៥%។

ប្រធានសេដ្ឋវិទូប្រចាំ IMF បាននិយាយថា អតិផរណានៅកម្រិតបច្ចុប្បន្ននេះបានបង្ហាញពីហានិភ័យច្បាស់លាស់សម្រាប់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចបច្ចុប្បន្ន និងអនាគត ហើយក្រុមអ្នកបង្កើតគោលនយោបាយគួរតែផ្ដោតខ្លាំងលើការធ្វើឱ្យវាត្រឡប់ទៅរកគោលដៅរបស់ធនាគារកណ្តាលវិញ៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


ពលរដ្ឋស្រីលង្កាសម្រុកចេញទៅធ្វើការនៅក្រៅប្រទេស ចំពេលសេដ្ឋកិច្ចប្រទេសកំពុងដួលរលំ

ព័ត៌មាន
ពលរដ្ឋស្រីលង្កាដែលធុញទ្រាន់នឹងភាពវឹកវរ និងកាន់តែអស់សង្ឃឹមនៃការងើបឡើងវិញនៃសេដ្ឋកិច្ចនោះ កំពុងតែនាំគ្នាចាកចេញពីស្រុកកំណើត ទៅធ្វើការងារទៅ…

មន្ត្រីជាន់ខ្ពស់អាមេរិកថា លោកបៃដិន នឹងជួបលោកស៊ី ជីនពីងតាមទូរស័ព្ទ ដើម្បីពិភាក្សាអំពីភាពតានតឹងនៅតៃវ៉ាន់ និងសង្គ្រាមនៅអ៊ុយក្រែន

ព័ត៌មាន
បើតាមប្រភពមួយរបស់រដ្ឋបាលលោកចូ បៃដិនបាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងប្រធានាធិបតីចិន លោក Xi Jinping ត្រូវបានគេរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ