វិស័យសេដ្ឋកិច្ច

IMF ព្រមានថា សេដ្ឋកិច្ចអាស៊ីប្រឈមហានិភ័យកាន់តែខ្លាំង ដោយសារការកើនឡើងភាពតានតឹងផ្នែកពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ចទាបរបស់ចិន


មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅថ្ងៃទី១ ខែវិច្ឆិកា នេះបានព្រមានថា សេដ្ឋកិច្ចនៅតំបន់អាស៊ីបានប្រឈមហានិភ័យកាន់តែខ្លាំងឡើង ដែលបណ្ដាលមកពីការកើនឡើងនូវភាពតានតឹងផ្នែកពាណិជ្ជកម្មទូទាំងពិភពលោក វិបត្តិអចលនទ្រព្យនៅប្រទេសចិន និងលទ្ធភាពដែលទីផ្សារអាចនឹងធ្លាក់ចូលក្នុងភាពចលាចលបន្ថែមទៀត។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗជាច្រើន។
វិស័យសេដ្ឋកិច្ច
ដោយ

មូលនិធិរូបិយវត្ថុអន្តរជាតិ បានព្រមានថា ការបន្តធ្លាក់ចុះតម្លៃទំនិញដែលនាំចេញដោយប្រទេសចិន អាចបង្កភាពតានតឹងផ្នែកពាណិជ្ជកម្ម ដែលធ្វើឱ្យប៉ះពាល់ដល់វិស័យនានានៅក្នុងបណ្ដាប្រទេសជិតខាង ដែលមានការនាំចេញស្រដៀងគ្នា ហើយដើម្បីកាត់បន្ថយផលប៉ះពាល់នេះ IMF ជំរុញឱ្យក្រុងប៉េកាំង ផ្ដោតលើការជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួនតាមរយៈការជំរុញកំណើនតម្រូវការក្នុងស្រុក។  

តាមរយៈរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចថ្នាក់តំបន់របស់ខ្លួនសម្រាប់អាស៊ី IMF បានព្រមានថា ការធ្លាក់ចុះសេដ្ឋកិច្ចកាន់តែអូសបន្លាយ និងកាន់តែជ្រៅនៅក្នុងប្រទេសចិន នឹងបង្កគ្រោះថ្នាក់ដល់សេដ្ឋកិច្ចទាំងក្នុងតំបន់អាស៊ី និងពិភពលោកទាំងមូល។

IMF បានលើកឡើងថា ការឆ្លើយតបគោលនយោបាយរបស់ចិន គឺ សំខាន់ណាស់នៅក្នុងបរិបទនេះ ហើយប្រទេសចិន ចាំបាច់ត្រូវចាត់វិធានការជួយស្ដារវិស័យអចលនទ្រព្យរបស់ខ្លួនឡើងវិញ និងជំរុញតម្រូវការប្រើប្រាស់ផ្ទាល់ខ្លួន។

នៅក្នុងការព្យាករចុងក្រោយរបស់ខ្លួន IMF រំពឹងថា សេដ្ឋកិច្ចរបស់អាស៊ី នឹងសម្រេចបានកំណើនក្នុងរង្វង់៤,៦% នៅឆ្នាំ២០២៤ និង៤,៤% នៅឆ្នាំ២០២៥ ដោយសារអ្នកជំនាញមើលឃើញថា ការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុនៅទូទាំងពិភពលោក នឹងជំរុញតម្រូវការប្រើប្រាស់ផ្ទាល់ខ្លួននៅឆ្នាំក្រោយ ។

ជាមួយគ្នានេះ IMF យល់ឃើញថា ការដាក់ពន្ធសងសឹកគ្នាទៅវិញទៅមករវាងប្រទេសមហាអំណាចនឹងបង្កជាហានិភ័យដល់បណ្តាប្រទេសជាដៃគូពាណិជ្ជកម្មសំខាន់ៗ ដែលកត្តានេះនឹងធ្វើឱ្យមានការបែកបាក់ពាណិជ្ជកម្មកាន់តែធ្ងន់ធ្ងរ និងប៉ះពាល់ដល់កំណើននៅក្នុងតំបន់។  

នៅអំឡុងកិច្ចប្រជុំប្រចាំឆ្នាំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោកកាលពីសប្តាហ៍មុន ក្រុមថ្នាក់ដឹកនាំហិរញ្ញវត្ថុបានផ្តោតលើបញ្ហាកំណើនទាប បំណុលខ្ពស់ និងការកើនឡើងជម្លោះ ប៉ុន្តែទន្ទឹមនេះពួកគេបានបង្ហាញការព្រួយបារម្ភជាពិសេសចំពោះផលប៉ះពាល់ធ្ងន់ធ្ងរដែលអាចកើតមាន ប្រសិនបើអតីតប្រធានាធិបតី ដូណាល់ ត្រាំ ឈ្នះការបោះឆ្នោតបោះជ្រើសរើសប្រធានាធិបតីអាម៉េរិកនៅថ្ងៃទី៥ ខែវិច្ឆិកា ដ៏ខ្លីខាងមុខនេះ។

ក្រុមអ្នកវិភាគបានលើកឡើងថា លោក ដូណាល់ ត្រាំ បានប្តេជ្ញាកំណត់យកពន្ធ១០% លើទំនិញនាំចូលពីគ្រប់ប្រទេសទាំងអស់ និងពន្ធ៦០% លើទំនិញនាំចូលពីប្រទេសចិន ដែលកត្តានេះអាចនឹងធ្វើឱ្យប៉ះពាល់ដល់ខ្សែច្រវាក់ផ្គត់ផ្គង់នៅទូទាំងពិភពលោក៕

ដោយ:  តែម សុខុម




អត្ថបទបន្ទាប់


ក្រុមហ៊ុនផលិតភេសជ្ជៈ Coca-Cola និង Pepsi នៅសហរដ្ឋអាម៉េរិករងបណ្តឹងពាក់ព័ន្ធបំពុលប្លាស្ទិក

ក្រុមហ៊ុនផលិតភេសជ្ជៈយក្សៗពីររួមមាន Pepsi និង Coca-Cola នៅរដ្ឋឡូសអេជឺឡេស សហរដ្ឋអាម៉េរិកត្រូវបានអាជ្ញាធរក្នុងរដ្ឋនេះប្តឹងពីបទបន្សល់កាកសំណ…

ធនាគារកណ្ដាលចិន ចាក់បញ្ចូលសាច់ប្រាក់៧០ពាន់លានដុល្លារបន្ថែមទៀតទៅក្នុងប្រព័ន្ធធនាគារ

ធនាគារកណ្តាលនៃប្រទេសចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោកបានចាក់បញ្ចូលសាច់ប្រាក់រហូតដល់ទៅ៧០ពាន់លានដុល្លារអាម៉េរិកបន្ថែមទៀតចូលទៅក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ