ក្រុម​អ្នកដឹក​ជញ្ជូន​ក្នុង​អំឡុង​ពេលកូវីដ-១៩

បន្ទាប់​ពី​ក្រុម​គ្រូពេទ្យ​ជួរមុខ ក្រុម​អ្នក​ក្លាហាន​ទាំងនេះ​បាន​លះបង់​និង​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​ស្ថិតក្នុង​ការបិទ​ខ្ទប់​ក្នុង​រយៈពេល​២​សប្ដាហ៍​នេះ!


ខណៈដែល​ជំងឺ​រាតត្បាតកូវីដ១៩ បានកំពុងវាយលុកយ៉ាងខ្លាំង នៅក្នុងប្រទេសកម្ពុជា ដែលបណ្ដាលឲ្យប្រជាពលរដ្ឋកម្ពុជារាប់ពាន់នាក់ បានរងការឆ្លងនូវជំងឺ​ដ៏កាច​សាហាវ​មួយ​នេះ ដោយ​ក្នុង​នោះ​រាជរដ្ឋាភិបាលកម្ពុជា​បាន​​សម្រេច​បិទខ្ទប់​ភូមិសាស្ត្រ​រាជ​ធានី​ភ្នំពេញ​និងទីក្រុងតាខ្មៅ រយៈពេល២សប្ដាហ៍ នាពេលថ្មីៗនេះ​ ។
ដោយ
គ្រូ​ពេទ្យ​ជួរមុខ

ដោយឡែកបើងាកមកចាប់អារម្មណ៍ ក្រុមគ្រូពេទ្យជួរមុខ ដែលកំពុងតែបំពេញការងារយ៉ាងសកម្ម នៅក្នុងមហាបេសកម្មប្រឆាំង និងការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានគេប្រសិទ្ធនាមឲ្យថា ជាវីរបុរស វីរនារី ដែលបានប្តូរផ្តាច់ លះបង់អាយុជីវិតរបស់ខ្លួន ក្នុងការជួយសង្រ្គោះជីវិតរបស់ប្រជាជនដទៃដែលមានផ្ទុកនូវជំងឺកូរីដ១៩។   

យ៉ាងណាមិញ ក្រៅពីក្រុមគ្រូពេទ្យជួរមុខ ដែលបានហ៊ានលះបង់អាយុជីវិតខ្លួន ប្រឈមនឹងជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ ក៏នៅមានវីរបុរស និងវីរនារីជាច្រើនទៀត ដូចជាបងៗក្រុមសមត្ថកិច្ច ដែលបានជួយក្នុងត្រួតពិនិត្យយ៉ាងម៉ត់ចត់ ក្នុងការធ្វើដំណើររបស់ប្រជាជនខ្មែរ ចូលមកកាន់ភូមិសាស្រ្តបិទខ្ទប់ រីឯចំណែកបងៗអ្នកប្រមូលសម្រាម ក៏នៅតែបំពេញកិច្ចការងារ សម្អាតនិងរក្សាអនាម័យយ៉ាងខ្ជប់ខ្ចួនផងដែរ។ 

ក្រុម​សមត្ថកិច្ច

ហើយជាពិសេសនោះ អ្នកដែលបានជួយសម្រួល និងផ្ដល់ភាពងាយស្រួល ក្នុងការបញ្ជាទិញទំនិញ អាហារ បញ្ញើរ គ្រឿងទេស ភេសជ្ជៈ និងទំនិញចាំបាច់ផ្សេងៗ ជូនដល់ប្រជាពលរដ្ឋខ្មែរ នៅអំឡុងនៃការបិទខ្ទប់នេះ គឺបងៗក្រុមអ្នកដឹកជញ្ជូន ដោយពួកគាត់ត្រូវស្វះស្វែងក្នុងការដឹកទំនិញច្រើនលើសពីសព្វមួយដង ទៅកាន់អតិថិជនរបស់ខ្លួន ទោះបីជាត្រូវលំបាក នឿយហត់ និងត្រូវប្រឈមមុខជាមួយនឹងហានិភ័យយ៉ាងណា ក៏ក្រុមការងារដឹកជញ្ជូនខ្មែរយើង នៅតែខិតខំប្រឹងប្រែងបន្តរធ្វើការដឹកជញ្ជូន ម្ហូបអាហារ និងសម្ភារៈប្រើប្រាស់ជូនអតិថិជនដដែល។ 

ក្រុមហ៊ុន L192, Joonaak, BLOC, Muuve, Globeso, វិរៈប៊ុនថាំ និង Nham24 ដែលសុទ្ធសឹងតែជាក្រុមហ៊ុនដឹកជញ្ជូនរបស់កូនខ្មែរ បានកំពុងតែបំពេញភារៈកិច្ចការងារខ្លួនយ៉ាងយកចិត្តទុកដាក់ ក្នុងការបម្រើសេវ៉ាកម្មដឹកជញ្ជូនរបស់ខ្លួនទៅកាន់អតិថិជន ។

ក្រុម​អ្នក​ដឹក​ជញ្ជូន

ឆ្លៀតក្នុងឱកាសនេះដែរ ពួកយើងតំណាងឲ្យប្រជាជនកម្ពុជាទាំងអស់ សូមអរគុណដល់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានជួយលើកទឹកចិត្ត និងជួយជម្រុញដល់បងៗក្រុមសមត្ថកិច្ច ក្នុងការសម្រួលដល់ក្រុមអ្នកដឹកជញ្ជូន ដើម្បីឲ្យប្រជាពលរដ្ឋដែលនៅតែផ្ទះ ក៏អាចទទួលបាននូវទំនិញផ្សេងៗដែលខ្លួនត្រូវការផងដែ​រ ។

ជាមួយគ្នានេះដែរ ក៏សូមសម្ដែងការគោរព និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំគិតគូ ដល់សុវត្ថិភាពប្រជាជន និងប្រទេសជាតិ ដោយសារជំងឺរាតត្បាតកូវីដ១៩នេះ បានកំពុងធ្វើការគម្រាមកំហែងយ៉ាងខ្លាំងដល់ សុខភាពប្រជាជន និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ 

ដូច្នេះក៏សំណូមពរឲ្យប្រជាពលរដ្ឋនៅទូរទាំងប្រទេស មេត្តាចូលរួមប្រុងប្រយ័ត្ន និងការពារខ្លួន ឲ្យបានល្អ ជៀសផុត ពីជំងឺកូវីដ១៩ ដ៏កាចសាហាវមួយនេះ ជាពិសេស សូមអនុវត្តនូវវិធានការ ៣កុំ ៣ការពារ ទាំងអស់គ្នា ជឿថាខ្មែរអាចធ្វើបាន ៕ 

ក្រុម​អ្នក​ដឹក​ជញ្ជូន
ក្រុម​អ្នក​ដឹក​ជញ្ជូន
ក្រុម​អ្នក​ដឹក​ជញ្ជូន
ក្រុម​អ្នក​ដឹក​ជញ្ជូន
ក្រុម​អ្នក​ដឹក​ជញ្ជូន



អត្ថបទបន្ទាប់


អ្នកជំងឺកូវីដ-១៩ ស្លាប់០៣នាក់ទៀតហើយ ខណៈដែលអ្នកឆ្លងថ្មីមានចំនួន ៤៤៦នាក់!

ព័ត៌មាន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន ៤៤៦នាក់បន្ថែម…

កម្មវិធីថ្មីរបស់ Facebook អនុញ្ញាតឱ្យអ្នកប្រើប្រាស់បង្កើត ចែករំលែក និងរីករាយ ជាមួយមាតិកាប្រកបដោយគុណភាពសោតទស្សន៍ ឬ «សំឡេង»

ព័ត៌មាន
ការនិយាយរៀបរាប់អំពីរឿងរ៉ាវអាចជួយមនុស្សឱ្យបង្កើតទំនាក់ទំនង ហើយយើងទាំងអស់គ្នាមានរឿងរ៉ាវជាច្រើនដើម្បីចែករំលែកជាមួយមិត្តភក្តិ និងសហគមន៍…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ