ដំណាំស្វាយចន្ទី

អ្នកជំនាញបង្ហាញកត្តាប្រឈមធំៗ៣ ដែលធ្វើតម្លៃស្វាយចន្ទីសើមនៅឆ្នាំនេះថោកជាងឆ្នាំមុន


គ្រាប់ស្វាយចន្ទីសើមនៅដើមឆ្នាំ២០២៤នេះ ត្រូវបានគេសង្កេតឃើញថា ហាក់មានតម្លៃទាបជាងដើមឆ្នាំ២០២៣។ អ្នកជំនាញអះអាងថា ការធ្លាក់ថ្លៃគ្រាប់ស្វាយចន្ទីសើមនៅដើមឆ្នាំនេះ គឺបណ្ដាលមកពីកត្តាប្រឈមធំៗចំនួន៣ ដែលពាក់ព័ន្ធនឹងអាកាសធាតុ វិបត្តិសកល និងសហគ្រាសក្នុងស្រុកពុំទាន់មានថវិកាគ្រប់គ្រាន់ក្នុងការបង្វិលទិញគ្រាប់ស្វាយចន្ទី ដើម្បីស្តុកទុកសម្រាប់បម្រើដល់ការកែច្នៃ។
ដំណាំស្វាយចន្ទី
ដោយ

ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត ទទួលស្គាល់ថា តម្លៃគ្រាប់ស្វាយចន្ទីសើមនៅដើមឆ្នាំនេះពិតមានការធ្លាក់ចុះបន្តិចបន្តួចមែន បើធៀបនឹងឆ្នាំមុន។

ការធ្លាក់ចុះតម្លៃគ្រាប់ស្វាយចន្ទីសើមនេះត្រូវបានអ្នកជំនាញរូបនេះ អះអាងថា គឺដោយសារកត្តាអាកាសធាតុបានធ្វើឱ្យគ្រាប់ស្វាយចន្ទីធ្លាក់គុណភាព និងវិបត្តិសកល បានធ្វើឱ្យការបញ្ជាទិញគ្រាប់ស្វាយចន្ទីមានការធ្លាក់ចុះ ខណៈឈ្មួញធំនៅប្រទេសវៀតណាម កំពុងមានបញ្ហាហិរញ្ញវត្ថុ គួបផ្សំសហគ្រាសក្នុងស្រុកពុំទាន់ទទួលបានហិរញ្ញប្បទានក្នុងអត្រាការប្រាក់អនុគ្រោះទាន់ពេលវេលា ដែលជាហេតុពុំមានថវិកាទិញគ្រាប់ស្វាយចន្ទីស្តុកទុកសម្រាប់កែច្នៃ ខណៈមកទល់ពេលនេះ រោងចក្រកែច្នៃធុនមធ្យមនៅកម្ពុជា មានចំនួនតែ៣ប៉ុណ្ណោះ។

ទន្ទឹមនឹងគ្រាប់ស្វាយចន្ទីមានការធ្លាក់ចុះនេះ អ្នកជំនាញរូបនេះស្នើឱ្យកសិករដែលមានលទ្ធភាពហាលគ្រាប់ស្វាយចន្ទីទុកសិន ដ្បិតតម្លៃនឹងល្អប្រសើរឡើងវិញនាពេលខាងមុខសម្រាប់គ្រាប់ស្ងួត និងមានគុណភាព។ ទន្ទឹមនេះលោកបានសំណូមពរដល់ធនាគារឱ្យពន្លឿននីតិវិធីលើការផ្ដល់កម្ចីក្នុងអត្រាការប្រាក់អនុគ្រោះដល់សហគ្រាស ដើម្បីឱ្យពួកគេមានទុនទិញគ្រាប់ស្វាយចន្ទីយកទៅកែច្នៃទាន់សភាពការណ៍។ ​

លោក អួន ស៊ីឡុត ក៏បានសំណូមពរដល់កសិករត្រូវរៀនសូត្រ និងមានចំណេះដឹងជាមូលដ្ឋានលើវិស័យកសិកម្មក្នុងបរិបទ ដែលមានការប្រែប្រួលអាកាសធាតុ តាមរយៈការសិក្សាជាមួយសមាជិករបស់សមាគមស្វាយចន្ទីកម្ពុជា ខណៈសមាគមតែងធ្វើ​​​សិក្ខា​​សាលា​​ផ្ដល់​​នូវ​​ចំណេះ​ដឹងពាក់ព័ន្ធនឹងការថែទាំដំណាំស្វាយចន្ទីជាបន្តបន្ទាប់។

​សូមបញ្ជាក់ថា នៅពេញមួយឆ្នាំ២០២៣ ការនាំចេញគ្រាប់ស្វាយចន្ទីររបស់កម្ពុជា សម្រេចបានជាង ៦៥ម៉ឺន៦ពាន់តោន ថយចុះជាង៧% គិតជាប្រាក់មានទំហំជាង៨០០លានដុល្លារ ថយចុះជិត១៧% បើធៀបនឹងឆ្នាំ២០២២។ នេះបើតាមទិន្ន័យពីសមាគម​ស្វាយចន្ទីកម្ពុជា៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើជាការពិតឫទេ ដែលថា ចិនប្រើម៉ិកស៊ិកជាច្រកដឹកទំនិញចូលទីផ្សារអាម៉េរិក ដើម្បីបញ្ជៀសបញ្ហាគំនាបពន្ធ?

ព័ត៌មាន
ស្របពេលដែលចិនជ្រុះបាត់ឋានៈជាប្រទេសនាំចូលទំនិញច្រើនបំផុតទៅកាន់ទីផ្សារអាម៉េរិក ទៅឱ្យប្រទេសម៉ិកស៊ិក ដែលជាប្រទេសជាប់ព្រំដែនជាមួយមហាអំណាចន…

ហេតុអ្វីអ្នកជំនាញសេដ្ឋកិច្ចកំពូលរបស់ IMF មានការព្រួយបារម្ភខ្លាំងចំពោះបំណុល៣៤ទ្រីលានដុល្លាររបស់អាម៉េរិក?

ព័ត៌មាន
លោក អូលីវីយេ ប្លង់ឆាដ (Olivier Blanchard) ដែលជាអ្នកជំនាញសេដ្ឋកិច្ចជាន់ខ្ពស់ជនជាតិបារាំង នៅវិទ្យាស្ថានសេដ្ឋកិច្ចអន្តរជាតិ ភីតធើសុន (Pet…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ