សេដ្ឋកិច្ចអាស៊ី

ហេតុអ្វីមូលនិធិរូបិយវត្ថុអន្តរជាតិ ព្រមានពីហានិភ័យជាប់គាំងនៃកំណើនសេដ្ឋកិច្ចនៅអាស៊ី?


មន្ត្រីជាន់ខ្ពស់នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅថ្ងៃទី ២៦ ខែមេសានេះ បានចេញមកព្រមាន ថា តំបន់អាស៊ី កំពុងប្រឈមមុខនឹងភាពជាប់គាំងសេដ្ឋកិច្ចដែលបង្កឡើងដោយបញ្ហាអតិផរណា ដោយវិបត្តិនេះបាននិងកំពុងទទួលរងឥទ្ធិពលពីវិបត្តិសង្គ្រាមនៅអ៊ុយក្រែន ពោលគឺ វាបាននិងកំពុងជំរុញឲ្យមានការកើនឡើងនៃថ្លៃទំនិញលើទីផ្សារ។ បញ្ហាដែលអាចជះឥទ្ធិពលដល់ការលូតលាស់នៃសេដ្ឋកិច្ចតំបន់អាស៊ីដែរនោះ គឺដំណើរយឺតនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន ដែលអាចបង្កជាបញ្ហាអស្ថិរភាពសេដ្ឋកិច្ចគួរឲ្យកត់សម្គាល់។ នេះបើតាមការចុះផ្សាយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
មន្ត្រីជាន់ខ្ពស់ IMF ព្រមានថា តំបន់អាស៊ី កំពុងប្រឈមមុខនឹងភាពជាប់គាំងសេដ្ឋកិច្ចដែលបង្កឡើងដោយបញ្ហាអតិផរណា
ដោយ

លោកស្រី Anne-Marie Gulde-Wolf នាយិកា​ស្តីទី​នៃ មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ ប្រចាំ​តំបន់​អាស៊ី និង​ប៉ា​ស៊ី​ហ្វិ​ក បាន​និយាយ​ថា នៅ​ពេល​ដែល ផល​ប៉ះពាល់​ពាណិជ្ជកម្ម និង​ហិរញ្ញវត្ថុ​នៅ​អាស៊ី ទាក់ទង​នឹង​ប្រទេស​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន​មាន​កម្រិត នោះ​សេដ្ឋកិច្ច​តំបន់​នេះ នឹង​រង​ផល​ប៉ះពាល់​ដោយសារ​វិបត្តិ​អតិផរណា ទំនិញ​ឡើងថ្លៃ​ខ្ពស់ និង​ការ​ថមថយ​ចុះ​កំណើន​នៅ​ក្នុង​ប្រទេស​ជា​ដៃគូ​សហភាព​អឺរ៉ុប​។ អ្នកជំនាញ​អង្គការ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​រូប​នេះ បាន​គូសបញ្ជាក់​ទៀត​ថា បញ្ហា​អតិផរណា​នៅ​អាស៊ី ក៏​កំពុង​ចាប់ផ្ដើម​ឡើង នៅ​គ្រា​ដែល​ប្រទេស​ចិន កំពុង​មាន​សេដ្ឋកិច្ច​ថមថយ ដែល​វា​គឺជា​សម្ពាធ​មួយទៀត សម្រាប់​កំណើនសេដ្ឋកិច្ច​តំបន់​នេះ​។

លោកស្រី Gulde-Wolf បាន​និយាយ​ថា ដំណើរ​ឆ្ពោះទៅ​រក​កំណើន​តំបន់​អាស៊ី​កើតឡើង​បាន គឺ​ត្រូវ​មាន​គោលនយោបាយ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ស្ថានភាព​ប្រែប្រួល​នេះ​ឲ្យ​បាន​ល្អ ហើយ​អ្នក​បង្កើត​គោលនយោបាយ​អាស៊ី នឹង​ប្រឈម​មុខ​នៃ​ការ​ដោះស្រាយ​បញ្ហា​ដ៏​លំបាក​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​កំណើន​យឺត និង​អតិផរណា​កើនឡើង​ដូចដែល​បាន​រៀបរាប់​ខាងលើ​នេះ​។

នាយិកា​ស្តីទី​នៃ អង្គការ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ ប្រចាំ​តំបន់​អាស៊ី និង​ប៉ា​ស៊ី​ហ្វិ​ក​រូប​នេះ បាន​បញ្ជាក់​ទៀត​ថា ការ​រឹត​បន្ដឹង​គោលនយោបាយ​រូបិយ​វត្ថុ នឹង​ត្រូវការ​អនុវត្ត​នៅ​ក្នុង​ប្រទេស​ភាគច្រើន និង​ត្រូវធ្វើ​ឲ្យ​បាន​លឿន​ផង​ដែរ ដោយ​អាស្រ័យ​លើ​កា​រវិ​វ​ឌ្ឍ​នៃ​សម្ពាធ​អតិផរណា​នៅ​ក្នុងស្រុក និង​សម្ពាធ​ខាងក្រៅ​។

គួរ​ជម្រាប​ថា នៅ​ក្នុង​ការ​ព្យាករណ៍​ចុង​ក្រោយ​របស់​អង្គការ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ដែល​បាន​ចេញផ្សាយ​ក្នុង​ខែមេសា​នេះ បាន​ព្យាករ​ថា​សេដ្ឋកិច្ច​របស់​អាស៊ី​នឹង​កើនឡើង ៤,៩% នៅ​ឆ្នាំ​នេះ ធ្លាក់​ចុះ ០,៥ % ពី​ការ​ព្យាករណ៍​ពី​មុន​របស់​ខ្លួន​កាលពី​ខែមករា​។ យ៉ាងណាមិញ អង្គការ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​បាន​អះអាង​ថា អតិផរណា​នៅ​អាស៊ី​នា​ពេល​បច្ចុប្បន្ន​ទំនងជា​នឹង​អាច​ឈាន​ដល់​ត្រឹម ៣,៤ % ក្នុង​ឆ្នាំ ២០២២ នេះ ដែល​កើន​ខ្ពស់​ជាង​១% នូវ​អ្វី​ដែល​បាន​ព្យាករ​កាលពី​ខែមករា ។

អ្នកជំនាញ​របស់​អង្គការ​មូលនិធិ​រូបិយ​វត្ថ​បាន​កត់សម្គាល់​ឃើញ​ថា​ទៀត​ថា ការ​កើនឡើង​ស្ថានភាព​តានតឹង​កាន់តែ​អាក្រក់​នៃ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​នា​ពេល​ខាង​មុខ ប​ញ្ហ​រលក​ឆ្លង​ថ្មី​កូ​វី​ដ​១៩ ការ​កើនឡើង​អត្រា​ការ​ប្រាក់​លឿន​រហ័ស​ជាង​ការ​រំពឹង​ទុក​របស់​រដ្ឋាភិបាល​សហព័ន្ធ​អា​មេ​រិ​ក និង​ការ​អូស​បន្លាយ​ការ​បិទ​ខ្ទប់​នៅ​ក្នុង​ប្រទេស​ចិន គឺ​ស្ថិត​នៅ​ក្នុង​ហានិភ័យ​នៃ​ទស្សនវិស័យ​កំណើន​សម្រាប់​តំបន់​អាស៊ី​៕

អត្ថបទ​៖ វ៉ា​ន់ ស្រី​រ័​ត្ន

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្លៃភាគហ៊ុននៅកម្ពុជាមានទំនោរធ្លាក់ចុះ តែទំហំជួញដូរមានកំណើនខ្ពស់នៅមួយរយៈចុងក្រោយនេះ

ព័ត៌មាន
ថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជា (CSX) បានគូសបញ្ជាក់ថា តម្លៃភាគហ៊ុនដែលបានជួញដូរនៅទីផ្សារភាគហ៊ុននៅកម្ពុជាហាក់មានទំនោរធ្លាក់ចុះនៅមួយរយៈច…

សមាគមស្វាយចន្ទីកម្ពុជា៖ ការនាំចេញគ្រាប់ស្វាយចន្ទី អាចថយចុះពី ៤០-៥០% ព្រោះបញ្ហាអាកាសធាតុ និងការបញ្ជាទិញតិចពីវៀតណាម

ព័ត៌មាន
បញ្ហាវិបតិ្តកូវីដ១៩, អាកាសធាតុប្រែប្រួល, តម្លៃជី ថ្នាំកសិកម្មខ្ពស់,ការខ្វះរោងចក្រកែច្នៃ និងតម្លៃកសិផលទាប បានក្លាយជាបញ្ហាប្រឈមខ្លាំងទៅហើយសម្រា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ