អត្ថបទក្រុមហ៊ុន

ភោជនីយដ្ឋាន ផាកកាហ្វេ ប្រកាសបើកសម្ពោធជាផ្លូវការសាខាខេត្តកំពង់ស្ពឺ ដែលជាទីកន្លែងកំពុងអភិវឌ្ឍខ្លាំងលើវិស័យទេសចរណ៍


ផាកកាហ្វេ បានសម្ពោធជាផ្លូវការ នៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២២ នេះ ក្រោមអធិបតីភាព ឯកឧត្តម ទិត វុទ្ធី អភិបាលរង នៃ គណៈអភិបាលខេត្តកំពង់ស្ពឺ ដើម្បីបម្រើសេវាកម្ម និងនាំយកនូវប្រភេទអាហារ និងភេសជ្ជៈបែបសុខភាព ជូនដល់អតិថិជនក្នុងខេត្តដែលកំពុងរីកចម្រើនក្នុងវិស័យទេសចរណ៍ និងឧហ្សាហកម្មមួយនេះ។
ផាកកាហ្វេ បានសម្ពោធជាផ្លូវការ នៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២២ នេះ ក្រោមអធិបតីភាព ឯកឧត្តម ទិត វុទ្ធី អភិបាលរង នៃ គណៈអភិបាលខេត្តកំពង់ស្ពឺ ដើម្បីបម្រើសេវាកម្ម និងនាំយកនូវប្រភេទអាហារ និងភេសជ្ជៈបែបសុខភាព ជូនដល់អតិថិជន
ដោយ

ការបើកសម្ពោធនេះ សបញ្ជាក់ពីការបោះជំហានមួយថ្មីទៀតក្នុងការពង្រីកវិសាលភាពលើការបម្រើជូនអាហារនិងភេសជ្ជៈសុខភាពនៃភោជនីដ្ឋាន ផាកកាហ្វេដែលជាភោជនីដ្ឋានដែលឈានមុខគេ និងពេញនិយមលើអាហារដែលល្អដល់សុខភាពជាមួយនឹងមុខម្ហូបសំបូរបែបដែលចំអិនឡើងដោយអនាម័យខ្ពស់ ហើយប្រើប្រាស់គ្រឿងផ្សំគុណភាពខ្ពស់ស្របតាមស្តង់ដារសុវត្ថភាពចំណីអាហារ។

លោក ហេង សេងលី ប្រធានក្រុមអគ្គនាយកប្រតិបត្តិក្រុមហ៊ុនយូណាយធីតហ្វូតគ្រុប បានបញ្ជាក់ថា៖​​ «វត្តមាន ផាកកាហ្វេ លើផ្លូវជាតិលេខ ៤​ ក្នុងខេត្តកំពង់ស្ពឺនេះ ជាការរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ ការបង្កើតការងារប្រមានជាង ៣០ កន្លែង និងការបណ្តុះបណ្តាលធនធានមនុស្សតាមលក្ខណៈស្តង់ដាអន្តរជាតិ ជាពិសេសជំរុញការប្រើប្រាស់ផលិតផលកសិកម្ម​​ក្នុងស្រុកដើម្បីលើកស្ទួយជីវភាពកសិករកម្ពុជាយើង ក្នុងគោលដៅចូលរួមជាមួយយុទ្ធសាស្រ្តរបស់រដ្ឋាភិបាល ក្នុងការកាត់បន្ធយភាពក្រីក្រ» ។​

ក្នុងឱកាសបើកសម្ពោធនេះដែរ ផាកកាហ្វេ ក៏នាំយក ម៉ាសចំនួន ៥០០​ ប្រអប់ អាល់កុលលាងដៃចំនួន​ ១៥០ លីត្រ និងសម្ភារៈមួយចំនួនទៀត សម្រាប់ជាការចូលរួមការពារ និងគាំទ្រដល់សហគមន៏ក្នុងការបង្ការជំងឺកូវីដ១៩ ផងដែរ។ សម្រាប់ប្រជាជនខេត្តកំពង់ស្ពឺ ភ្ញៀវទេសចរណ៍ និងអ្នកដំណើរឆ្លងកាត់ខេត្តកំពង់ស្ពឺអាចស្វែងរក ទីតាំងរបស់ ផាក កាហ្វេ កំពង់ស្ពឺ ដែលទីតាំងនោះស្ថិតនៅ ភូមិរំលោង ឃុំសុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និយាយរួមគឺនៅលើផ្លូវជាតិលេខ ៤ស្រាប់តែម្ដង។ កាន់តែងាយស្រួលលោកអ្នកអាចធ្វើដំណើរតាម Google maps នេះ៖ [https://goo.gl/maps/bQnYdPknUEbuDCeV6]( https://goo.gl/maps/bQnYdPknUEbuDCeV6)។ សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចចូលទៅកាន់៖ លេខទូរសព្ទ៖ 023 990 990 កម្មវិធីទូរសព្ទ PARK CAFE ៖ [http://bit.ly/ParkCafeApp](http://bit.ly/ParkCafeApp) Telegram Channel: [https://t.me/PARKCAFEKH](https://t.me/PARKCAFEKH) ហ្វេសបុកផេក៖ Park Café ៕




អត្ថបទបន្ទាប់


EMOJI នៅលើ FACEBOOK ដែលពេញនិយមបំផុត ក្នុងប្រទេសកម្ពុជា គឺរូបបេះដូងពណ៌ក្រហម❤️

ព័ត៌មាន
យោងតាមរបាយការណ៍ទិន្នន័យផ្ដល់អោយដោយក្រុមហ៊ុន Meta នាថ្ងៃទិវា Emoji ពិភពលោកឆ្នាំ 2022 បានឱ្យដឹងថា Emoji ដែលត្រូវប្រើប្រាស់យ៉ាងពេញនិយមបំ…

សម្តេចតេជោ ហ៊ុន សែន៖ បើរដ្ឋមិនរ៉ាប់រងថ្លៃខាត ហើយដំឡើងថ្លៃអគ្គិសនី វានឹងធ្វើឲ្យសណ្ឋាគារទាំងអស់ជួបបញ្ហាធ្ងន់ធ្ងរ

ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍ថា ការកើនឡើងតម្លៃប្រេងឥន្ធនៈនិងធ្យូងថ្មបានជះឥទ្ធិពលមួយចំនួនដល់ដំណើរការផលិតថាមព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ