វិស័យរ៉ែ

កម្ពុជាផលិតមាសបានជាង៩តោន និងរកចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែបាន៥០លានដុល្លារ


ការអភិវឌ្ឍវិស័យរ៉ែនៅកម្ពុជា មានការរីកចម្រើនយ៉ាងផុសផុលនាពេលបច្ចុប្បន្ននេះ ខណៈដែលប្រតិបត្តិការរ៉ែសំណង់ រ៉ែមាស និងរ៉ែឧស្សាហកម្មផ្សេងៗកំពុងកើនឡើងគួរឱ្យកត់សម្គាល់ ជាក់ស្តែងកម្ពុជាផលិតស៊ីម៉ងបានប្រមាណ៩លានតោនក្នុង១ឆ្នាំៗ ខណៈគិតត្រឹមដំណាច់ឆ្នាំ២០២៣ កម្ពុជាផលិតមាសបានប្រមាណ៩,៥តោន។ ហើយបើគិតត្រឹមដំណាច់ឆ្នាំ២០២៣ កម្ពុជាប្រមូលចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែបានប្រមាណ៥០លានដុល្លារអាមេរិក។
វិស័យរ៉ែ
ដោយ

បើយោងតាមក្រសួងរ៉ែ និងថាមពល គិតត្រឹមដំណាច់ឆ្នាំ២០២៣ កម្ពុជាផលិតមាសបានជាង៩តោន បន្ទាប់ពីរោងចក្រចម្រាញ់រ៉ែមាសលក្ខណៈឧស្សាហកម្ម រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត ដ៏ធំមួយនៅតំបន់អូខ្វោវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដាក់ឱ្យដំណើរការអស់រយៈពេលជាងឆ្នាំកន្លងមកនេះ។ គួរបញ្ជាក់ថា ក្រៅពីក្រុមហ៊ុននេះ កម្ពុជាមានក្រុមហ៊ុនចម្រាញ់រ៉ែមាសចំនួន៥ផ្សេងទៀត។ តែយ៉ាងណាក្រសួងរ៉ែ និងថាមពល មិនបានបញ្ជាក់ពីទំហំចំណូល ដែលទទួលបានពីផលិតកម្មចម្រាញ់រ៉ែមាសនេះនោះទេ។

ក្នុងចំណោមក្រុមហ៊ុនទាំង៦ខាងលើមានតែក្រុមហ៊ុន Renaissance Minerals ដែលជាក្រុមហ៊ុនទីមួយ ដែលបានចាប់ផ្តើមធ្វើអាជីវកម្មរ៉ែមាសនៅកម្ពុជាជាលក្ខណៈឧស្សាហកម្មតាមស្តង់ដារអន្តរជាតិ ដោយក្រុមហ៊ុននេះចម្រាញ់មាសដុំពាក់កណ្តាលសម្រេច ដែលបានអត្រាមាស៩០%។ ក្រុមហ៊ុនរបស់អូស្ត្រាលីមួយនេះ អាចផលិតមាសពាក់កណ្តាលសម្រេចបាន៣តោនក្នុងមួយឆ្នាំ។ នេះបើតាមការគូសបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជាកាលពីពេលកន្លងទៅ។

បើតាមក្រសួងរ៉ែ និងថាមពល ការគ្រប់គ្រង និងការអភិវឌ្ឍវិស័យរ៉ែនៅកម្ពុជាមានការរីកចម្រើនយ៉ាងផុសផុលនាពេលបច្ចុប្បន្ននេះ។ វិស័យរ៉ែបានបង្កើនសក្កានុពលរបស់ខ្លួនយ៉ាងសំខាន់ក្នុងការចូលរួមជួយអភិវឌ្ឍន៍ប្រទេស តាមរយៈការធានាបានទាំងស្រុងនូវការផ្គត់ផ្គង់ផលិតផលរ៉ែសំណង់ សម្រាប់ការសាងសង់សំណង់តូចធំ និងហេដ្ឋារចនាសម្ព័ននានានៅទូទាំងប្រទេស។ លើសពីនេះវិស័យរដ្ឋ និងឯកជន ក៏បានរួមគ្នាយ៉ាងសកម្មក្នុងការសិក្សាស្រាវជ្រាវ ស្វែងរុករក និងអភិវឌ្ឍន៍ធនធានរ៉ែទទួលបានផ្លែផ្កាជាហូរហែរផងដែរ។

ជាក់ស្តែងក្រៅពីធនធានរ៉ែមាសខាងលើ កម្ពុជាអាចផលិតធនធានរ៉ែសំខាន់ៗមួយចំនួនទៀត ដូចជាប្រេងកាត ផលិតផលស៊ីម៉ង់ត៍ ដែលបានបំពេញតម្រូវការក្នុងស្រុកបានស្ទើរតែ១០០% សម្រេចបានប្រមាណ ៩លានតោនក្នុងមួយឆ្នាំ។ ក្រៅពីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក កម្ពុជាក៏បាននាំចេញធនធានរ៉ែមួយចំនួនផងដែរ ដូចជាធនធានរ៉ែខ្សាច់ ថ្មអារ រ៉ែដែក និងដុំមាសជាដើម។ ជាមួយគ្នានេះ តាមរយៈប្រតិបត្តិការនៃអាជីវកម្មរ៉ែទាំងនេះ បានធ្វើឱ្យកម្ពុជាទទួលបានចំណូលមិនមែនសារពើរពន្ធ ដែលរដ្ឋទទួលបានប្រចាំឆ្នាំមានការកើនឡើងជាលំដាប់ជារៀងរាល់ឆ្នាំ ពោលគឺគិតចាប់ពីជិត២លានដុល្លារ នៅក្នុងឆ្នាំ២០១៣ រហូតកើនដល់ប្រមាណ៥០លានដុល្លារនៅក្នុងឆ្នាំ២០២៣។

សូមជម្រាបថា ជាមួយនឹងការគ្រប់គ្រង និងអភិវឌ្ឍន៍នេះ ចក្ខុវិស័យវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះវិស័យរ៉ែ គឺអភិវឌ្ឍន៍ធនធានរ៉ែ ដើម្បីផលប្រយោជន៍សេដ្ឋកិច្ច និងសង្គម ប្រកបដោយអភិបាលកិច្ចល្អ និងទទួលខុសត្រូវខ្ពស់លើផ្នែកបរិស្ថាន៕

None



អត្ថបទបន្ទាប់


បុរីពិភពថ្មីប្រមូលទិញផ្ទះពីពលរដ្ឋបានជិត១ពាន់៤រយផ្ទះ ខណៈនៅ២ខែលក់ផ្ទះវិញបានជាង១០០ផ្ទះ

គិតត្រឹមថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ ក្រុមហ៊ុនបុរីពិភពថ្មី បានទទួលទិញផ្ទះពីអតិថិជនរបស់ខ្លួនវិញសរុបបានជិត១ពាន់៤រយផ្ទះ ដោយចំណាយថវិកាអស់ជាង…

អភិបាលខេត្តពោធិ៍សាត់ ប្រាប់ឱ្យកសិករផ្អាកធ្វើស្រូវប្រាំងលើកទី២ ដើម្បីទប់ស្កាត់ការខ្វះទឹក និងខាតបង់ថវិកា

រដ្ឋបាលខេត្តពោធិ៍សាត់ បានណែនាំឱ្យប្រជាកសិករផ្អាកការងារបង្កបង្កើនផលស្រូវនៅរដូវប្រាំងលើកទី២របស់ខ្លួន ដើម្បីទល់ស្តាត់កុំឱ្យខ្វះទឹកសម្រាប់ប្រើប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ